វិទ្យាស្ថាននេះត្រូវបានប្រែក្លាយពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជិវៈខេត្តស្វាយរៀងតាមរយៈអនុក្រិត្យលេខ១១៩អនក្រ.ប្រក
ចុះថ្ងៃទី១៧ខែមិនាឆ្នាំ២០១៤របស់រដ្ឋាភិបាល។
បច្ចុប្បន្នវិទ្យាស្ថានមានការិយាល័យចំនួន៥
និងដេប៉ាតឺម៉ង់៦ដើម្បីធានាដល់ដំណើរការពង្រឹង និងគុណភាពសិស្សនិស្សិតដែលបានមកចូលរៀងននៅទីនេះដែលរួមមាន៖
-ការិយាល័យរដ្ឋបាល
-ការិយាល័យហិរញ្ញវត្ថុ
-ការិយាល័យសិក្សា
-ការិយាល័យទំនាក់ទំនង
និងទីផ្សារ
-ការិយាល័យធានាគុណភាពផ្ទៃក្នុង
ការិយាល័យទាំងនេះធានាពង្រឹងដល់គុណភាពការងាររបស់បុគ្គលិកវិទ្យាស្ថានអោយការអនុវត្តន៍កាន់តែប្រសើ និងមានគុណភាពខ្ពស់។
ចំណែកដេប៉ាតឺម៉ង់ដែលកំពុងដំណើរការបណ្តុះបណ្តាលបច្ចុប្បន្ននេះរួមមាន៖
-ដេប៉ាតឺម៉ងអគ្គិសនី
-ដេប៉ាតឺម៉ង់យន្តសាស្ត្ររថយន្ត
-ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រកុំព្យូទ័រ
-ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រកុំព្យូទ័រ
-ដេប៉ាតឺម៉ង់អក្សរសាស្ត្រអង់គ្លេស
-ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រវិជ្ជៈសាស្ត្រសត្វ
-ដេប៉ាតឺម៉ង់គណនេយ្យ
ដេប៉ាតឺម៉ង់ទាំងនោះបំរើដល់ការបណ្តុះបណ្តាលជំនាញដល់សិស្ស និស្សិតសិក្ខាកាមដែលបានចុះឈ្មោះចូលរៀននៅលើគ្រប់មុខជំនាញប្រកបដោយគុណភាពឧត្តមភាពនិងសមត្ថភាពខ្ពស់ស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន។
ក្នុងឆ្នាំសិក្សាថ្មីនេះវិទ្យាស្ថានបានបើវគ្គបណ្តុះបណ្តាលថ្មីៗជាច្រើនដែលមានគ្រប់កម្រិតគ្រប់មុខជំនាញដែលជាតម្រូវការទីផ្សារការងារបច្ចុប្បន្ននេះដែលមុចជំនាញទាំងនោះរួមមាន៖
១
ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១, ២ និង៣ដែលសិក្សារយៈពេល១ឆ្នាំពេញក្នុងនោះសិស្សសិក្ខាកាមនិងបានអនុវត្តន៍ផ្ទាល់នៅការងារជាក់ស្តែងដែលអាចអោយសិស្ស
សិក្ខាកាមទទួលបានចំណេះជំនាញច្បាស់លាស់ រួមមានជំនាញដូចជា៖
-ជួសជុលរថយន្ត
-ជួសជុលម៉ាស៊ីនត្រជាក់
-ដំឡើងបណ្តាញអគ្គិសនីក្នុងអគារ
-សេវាកម្មកុំព្យូទ័រ
- Web Design
-
Graphic Design
ដែលគ្រប់ជំនាញទាំងនេះទទួលសិស្សអោយចូលរៀនចាំពីកម្រិតជាប់ឬធ្លាក់មធ្យមសិក្សាបឋមភូមិឬឌឺប្លូម(សិស្សថ្នាក់ទី៩)
ឬសញ្ញាបត្រដែលមានតម្លៃស្មើ ដែលចូលរៀនដោយមិនគិតថ្លៃ(ថ្នាក់អាហាររូបករណ៍)មានចំនួន២២០នាក់។
២
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររង ដែលសិក្សារយៈពេល២ឆ្នាំដែលរួមបញ្ចូលទាំងការអនុវត្តន៍ជាក់ស្តែងនៅរោងជាងផងដែរ
និងមានជំនាញដូចជា៖
-អគ្គិសនី
-វិទ្យាសាស្ត្រកុំព្យូទ័រ
-អក្សរសាស្ត្រអង់គ្លេស
-ធនាគារ-ហិរញ្ញវត្ថុ
-គណនេយ្យ
ការសិក្សារវគ្គនេះវិទ្យាស្ថានត្រូវការជ្រើសរើសសិស្សអាហារូបករណ៍ចំនួន២៣០នាក់អោយចូលរៀនគ្រប់មុខជំនាញខាងលើ។
៣
ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា ឬបរិញ្ញាបត្រ សិក្សាររយៈពេល៤ឆ្នាំដែលមានទាំងការទ្រឹស្តី
ការអនុវត្តន៍នៅរោងជាងនិងចុះកម្មសិក្សារ ទស្សនៈកិច្ចសិក្សាតាមបណ្តាក្រុមហ៊ុន
និងរៀងចក្រទាំងក្នុងខេត្តនិងក្រៅខេត្តដែលរួមមានជំនាញ៖
-អគ្គិសនី
-វិទ្យាសាស្ត្រកុំព្យូទ័រ
-អក្សរសាស្ត្រអង់គ្លេស
-ធនាគារ-ហិរញ្ញវត្ថុ
-គណនេយ្យ
បញ្ជាក់
៖រាល់សិស្សដែលមកសិក្សានៅវិទ្យាស្ថានទាំងអស់នឹងមានផ្តល់ជួនកន្លែងស្នាក់នៅដែលវិទ្យាស្ថានមានអន្តេរវាសិកដ្ឋានសម្រាប់សិស្សទាំងពីរភេទយ៉ាងមានសុវត្ថិភាពនិងសមរម្យ។
*ប្រសិនបើសិស្សានុសិស្ស
ឬអនាព្យាបាលចង់ដឹងពត៌មានលំអិតពាក់ពន្ធ័និងវគ្គសិក្សាសូមមកទំនាក់ទំនងដោយផ្តាល់
នៅវិទ្យាស្ថានដែលមានអាស័យដ្ឋាន ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង
ខេត្តស្វាយរៀង(ខាងលិចឆៀងខាងត្បូងស្រះវង់ចម្ងាយ២០ម៉ែត្រ)
ទំនាក់ទំនងទូរសព្ទលេខ៖
០១២ ២៦៧ ៦៧៩/ ០៧១ ៩៩០ ៨៨ ៦៦/ ០៨៩ ៤៣៦ ៦៩៣ / ០៨៨ ៩៥ ៣២ ៣៣៣/ ០១៥ ២៩៧ ៧៧៨/ ០១០ ៨១៦
៦៩៩
No comments:
Post a Comment