Latest News

Adbox
Showing posts with label masonry. Show all posts
Showing posts with label masonry. Show all posts

Tuesday, August 29, 2017

ហានិរភ័យការងារក្នុងសំណង់

   

.​   របួសរបួស ឬគ្រោះថ្នាក់ដែលកើតមានឡើងដោយសារការ ផលិតសំភារះផ្សេង ​​​ដោយការ​​​មិន ប្រុងប្រយ័ត្ន ខ្វះវិនយ័ក្នុងការធ្វើការងារ។
        ​ដើម្បីជាសវាងគ្រោះថ្នាក់ទាំងនោះយើងម្នាក់ៗត្រូវយល់អំពីនិរភ័យការងារដែលជាគោលការណ៍មួយ ធ្វើឡើងដើម្បីជៀសវាង គ្រោះថ្នាក់ទាំងឡាយ ដែលកើតមានឡើងពីការ ផលិត ។
.   លក្ខណះទូទៅនៃនិរភយ័ការងារ :
​​​        នៅលើទីធ្លាសំណង់  ឬ​  បរិវេណសំណង់ចាំបាច់ត្រូវរៀបចំ អោយមានសណ្ដាប់ធ្នាប់ ត្រូវពង្រាបទីធ្លា លុបរណ្ដៅណាដែលមិនអាចលុបបាន ត្រូវដាក់ឈើ ឬបន្ទះក្ដារធ្វើជាស្ពានតាមផ្លូវត្រូវបង្ហាប់ដីអោយណែន ដើម្បីអោយរថយន្តដឹកជញ្ជូនចេញចូលបានស្រួល ។កន្លែងធ្វើការនីមួយៗ ត្រូវធ្វើរបងពទ្ធ័ជុំវិញហើយដាក់ ផ្លាកសញ្ញា ប្រយត្ន័គ្រោះថ្នាក់ ។ នៅកន្លែងធ្វើការមិនត្រូវនាំអ្នកដទៃចូលដោយគ្មាន​សំលៀកបំពាក់ការពារ​​ឡើយអ្នកដែលមានភារកិច្ចនៅក្នុងការដ្ឋាន មិនត្រូវលេងឧបករណ៏ណា​ ដែលយើងមិនស្គាល់ហើយនៅ ទី ណា​ដែលសង់រួចហើយមានទ្វារ បង្អួច ត្រូវធ្វើរបងការពារកំពស់យ៉ាងតិច 1.5m ។ ការងារដែលមានកំពស់ ខ្ពស់ត្រូវធ្វើរន្ទាឲ្យបានជាប់មាំល្អហើយកំរាស់ដែលត្រូវក្រាល​​​​​​​ត្រូវយកក្ដារដែលមានកំរាស់ក្រាស់ហើយបន្ទា របស់វាតូចបំផុត 0.2m  ហើយចំងាយពីក្ដាររន្ទាមកជញ្ជាំង 0.05m ។ យើងត្រូវកំណត់ អោយបានច្បាស់ ចំ ពោះរន្ទាដែលភ្ជាប់ទៅនឹងជញ្ជាំងឲ្យបានមាំដាច់ខាត នៅលើក្ដារន្ទាមិនត្រូវរត់ ឬ ដាក់អ្វីអោយធ្ងន់ពេក មិន ត្រូវគប់ឥដ្ឋពីលើចុះក្រោមឡើយ ។  នៅលើក្ដារន្ទាមិនត្រូវមានសំរាម ឬ វត្ថុអ្វីដែល ណែនាំអោយជំពប់ជើង ឡើយ។      
   .​   ការណែនាំមុនពេលគ្រោះថ្នាក់:
.ការណែនាំដំបូង: 
មុននឹងចាប់ផ្ដើមការងារផ្សេងៗនៅក្នុងរោងចក្រ សហគ្រាស ឬ ការដ្ឋានសំណង់អ្នក ដឹកនាំសំណង់ តែងតែធ្វើការណែនាំ អំពីវិនយ័ការងារបច្ចេកទេសធ្វើការ ជាពិសេសច្បាប់និរភ័យការងារ។ ទោះជាកម្មករ  អ្នកបច្ចេកទេសដែលត្រូវចូលធ្វើការងារថ្មីមានកំនិតយល់ដឹងខ្ពស់ណាស់ណាក៏ដោយចាំបាច់ធ្វើការ ណែនាំដែរ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលកើតមានឡើងជាយថាហេតុ ។ 
 .ការណែនាំលើកទីពីរ:  
ធ្វើឡើងនៅតាមកន្លែងធ្វើការងារយ៉ាងយូរបីខែម្ដង ឬ ជាការប្រមាណក្នុងករណីណាដែលកម្មករធ្វើ ឡើង មិនត្រឹមត្រូវទៅតាមនិរភយ័ការងារ ។                                                                               ​​​        
 .ការណែនាំលើកទីបី:  
ធ្វើឡើងយ៉ាងយូរ ប្រាំមួយខែម្ដង ឬ ជាការប្រមានលើកទីពីរដែលកម្មករអ្នកបច្ចេកទេសធ្វើឡើងមិន ត្រឹមត្រូវតាមនិរភ័យការងារ ឬ ជាការរំលឹកចំពោះអ្នក ដែលបានចូលរួមក្នុងការគ្រោះថ្នាក់ដែលកើត ឡើង ក្នុងការដ្ឋាន ។ ជាបន្ដមកទៀតបើស៊ិនជាមានកំហុសកើតឡើងជាថ្មីកម្មករត្រូវបណ្ដេញចេញពីការងារ ។  ​​ ,       
សង្រោះបន្ទាន់​ 
ក្នុងករណីមានរបួសស្រាលយើងអាចព្យាបាលអ្នករង់គ្រោះនៅទីកន្លែងបានដោយមិនចាំបាច់គ្រូពេទ្យ​ ទេ របួសស្រាលដូចជា រលាកស្បែក មុតកាំបិត ។ល។ ដើម្បីព្យាបាលអ្នករងគ្រោះ យើងត្រូវយកអាកុល ឬ សាំងមកលាងមុខរបួស អោយស្អាតបន្ដាប់មកយកថ្នាំក្រហម ឬ ម្សៅផ្សេងមកលាប ។

ប្រសិនបើរបួសនោះខ្លាំងពេកដោយយើង មិនអាចជួយគ្នាបានយើង ត្រូវបញ្ជូនអ្នករងគ្រោះទៅ មន្ទី ពេទ្យ ប្រស៊ិនបើអ្នកនោះ រងគ្រោះថ្នាក់ដោយមុតដែកគោលយើងត្រូវយក ឈើ ឬ ដុំដែកស្អាត់ដំមុខរបួស ដើម្បីអោយឈាមដែលមានជតិច្រេះហូរចេញមកក្រៅអស់ហើយត្រូវយកទឹកក្រូចឆ្មា ឬ ទឹកខ្មេះមកលាប ឬ ត្រងមុខរបួសបន្ទាប់មកត្រូវបញ្ជូនអ្នករងគ្រោះទៅចាក់ថ្នាំការពារតេតាណុសជាបន្ទាន់ ។
គ្រោះថ្នាក់ដោចរន្តអគ្គិសនី:​​​
មុននឹងចាប់ផ្ដើមធ្វើការងារនៅក្នុងការដ្ឋាននីមួយៗយើងត្រូវត្រួតពិនិត្យមើលនូវចរន្តអគ្គិសនីឆ្លងកាត់ អោយម៉ត់ចត់ ប្រស៊ិនខ្សែចរន្តណាមិនចាំបាច់យើងត្រូវកាត់វាចោល ។បើស៊ិនមានអ្នករងគ្រោះដោយ ចរន្ត អគ្គិសនីចាំបាច់ត្រូវជួយបន្ទាន់ ដោយជំហ៊ានដំបូងត្រូវបិតកុងតាក់ ឬ ផ្ដាច់ខ្សែចរន្តដោយប្រើឈើស្ងួត ឬ ក្រមារក្រណាត់ស្ងួតចាប់ទាញអ្នករងគ្រោះរួចយកអ្នករងគ្រោះទៅដាក់នៅលើដីខ្សាច់ ឬ យកភក់មក ប៉ាន់ ពីលើ ។

Saturday, August 19, 2017

ផលិតកម្មដីដុត


  និយន័យ
ដីដុតគឺ ជារូបធាតុដែលកើតចេញពីការចំអិនដីអិដ្ឋ រឺ ដីដែលមានសារធាតុស៊ីលីកូអាលុមីន ដែលវាធើ្វអោយដីដុត ឆិ្អន រឹងមុំាល្អ។
ផលិតផល​ ដីដុតៈ​ មនុស្ស  បានប្រើដីដុតក្នុងសំណង់រាប់សត្តវត្សមកហើយផលិតផលនៃដី ដុត គឺ អិដ្ឋ និងក្បឿង។ អិដ្ឋត្រូវបានប្រើ ជាសសរ និងជញ្ចាំង រឺឯ ក្បឿង ប្រើ សំរាប់ប្រក់ដំបូលអាគារ។
​  ផលិតផលដីដុត
អិដ្ឋៈ មានច្រើនប្រភេទតាមតំរូវការ នៃ សំណង់គឺភាពស្រាល ។
-​ អិដ្ឋតាន់ជា ផលិតផល ហាប់ណែនមានភាពធន់ខ្ពស់ ដូច្នេះគេយកវា​ប្រើសំរាប់ទ្រទ្រង់បន្ទុក​ រឺសំរាប់ការពារកំលាំង ទង្គិច ខាងក្រៅ ប៉ុនវា មាន ភាពចំលងកំដៅ ធំជាង អិដ្ឋ ប្រហោង ។    
-​ អិដ្ឋប្រហោង គឺជាផលិតផលដែលគេបង្កើត ប្រព័ន្ធប្រហោង​ ស្របគ្នាខាងក្នុង អិដ្ឋ វាជា ប្រ ភេទ រូបធាតុដែល ទ្រទ្រង់បន្ទុក មិនបានល្អ តែដោយសារ វា មានប្រហោង ដូច្នេះវាមានភាព ចំលងកំដៅខ្សោយ ។ អិដ្ឋប្រហោង តែងធំជាង អិដ្ឋតាន់ ដូច្នេះពេលរៀបវាជាងជញ្ចាំង យើង ប្រើអិដ្ឋប្រហោង រហ័សជាង អិដ្ឋតាន់។                                                                                           
យើងអាចប្រើ អិដ្ឋទាំងពីរនេះចូលគ្នាដើម្បីទទួលបាននូវគ្រឿងបង្គុំដែលមុំាហើយ អ៊ីសូឡង់
ក្បឿងគឺជាគ្រឿងបំពាក់ដំបូលដែលផលិតពីដីដុត យើងឃើញមានក្បឿងចង្អូរ ក្បឿងរាប និងក្បឿងក្បាច់។
ក្បឿងចង្អូរ ជាប្រភេទក្បឿងដែលកោង ដូចជា​ ទទឹងវាមានគន្កាក់សំរាប់ ចាប់ភ្ជាប់រវាង គ្នាវានិងជាមួយគ្រឿងដំបូល។ វាត្រូវបានគេប្រើប្រាស់សំរាប់ប្រកត្រង់ព្រំដំបូល។
ក្បឿងរាប ជាប្រភេទក្បឿងរាប់ស្មើរតែមានកំពកនៅក្បាលដែលអាចអោយវា ទាក់ជាប់និង គ្រោងដំបូល។កាលណាដំបូលមិនទេយើងគ្រាន់តែដាក់វាធ្កក់និង​ គ្រោងដំបូលដោយកំពកជា​ ការស្រេច តែបើដំបូលនោះចោទខ្លាំយើងត្រូវប្រើលួស ចង់ជៀសវាង ការធ្លាក់ដោយការបោក បករខ្យល់។ក្បឿងរាបមានក្បឿងស្រកានាគ និងក្បឿងស្រកាលិញ។
ក្បឿងក្បាច់  វាក្រាសរឺទំហំធំ និង មានរូបរាងតាម ក្បាច់ដែលផលិករ ផ្ដល់អោយ។វាមាន គន្លាក់ទាក់ ជាប់មុំាល្អ អាចអោយវាទប់ជំរាបទឹកបាន ល្អជាងក្បឿងប្រភេទ ផ្សេងទៀត។ ក្បឿងវាមានទំហំធំដូច្នេះ វារៀប រហ័ស ពេញជាងក្បឿងរាប សំរាប់ដំបូលផ្ទៃដូចគ្នា។ 
  ធាតុគីមី នៃ អិដ្ឋ
-  សមាសធាតុ គីមីនៃរ៉ែនែដីអិដ្ឋ ប្រែប្រួលទៅតាមប្រភេទដីដែលយកមកធើ្វវត្ថុធាតុដើម។ ធាតុបង្កចំបង គឺ ស៊ីលីស Sio2 និងអាលុយមីន Al2ប៉ុន្តែក៏ មានធាតុបង្ក ផ្សងទៀតដែលអាច ជះ ឥទ្ធិពល យ៉ាងខ្លាំ ទៅលើលក្ខណៈរបស់ផលិតផលសំរេចដែរ គឺ ៖
          +កាល់ស្យូមកាបូណាតៈ មានក្នុងដីអិដ្ឋកំបោ
          +អុកស៊ីលោហៈ   អ៊ីត្រូកស៊ីតអាល់កាលីៈ  គឺជាអ្នករំលាយពេលដុតកំដៅ។
​​​   ការផលិត
-​​ អិដ្ឋ ត្រូវបានផលិតចេញពីដីដែកក្នុងនោះសមាមាត្ររវាង ដីអិដ្ឋនិងខ្សាច់ត្រូវបានលាយ បញ្ចូលយ៉ាងល្អ។បើល្បាយនោះមានដីអិដ្ឋ ច្រើន នោះបញ្ចា ជាច្រើននិងកើតមាន ដូចជាភាព ទាញ ភាពបែកស្រកានិងភាពងាយឋូចទ្រង់ទ្រាយនៅពេល ចំអិន។ប៉ុន្តែបើល្បាយខាប់នោះ សំបូរខ្សាច់នោះផលិតករនិងមានការពិបាកចាក់ពុម្ពហើយអិដ្ឋងាយខូចនិងមិនធន់។អិដ្ឋផលិត តាមតាមដំណាក់ធំៗ ដូចខាងក្រោមៈ
          +ការរៀបចំ​ ប៉ាត់ដីអិដ្ឋ
             ជាដំបូលយើងយកដីទៅជ្រលកទឹកបន្ទាប់កមកូរដោយម៉ាស៊ីន ។ ក្នុងពេលកូរ យើងត្រូវ រើស ក្រួសធំៗ រឺ ធាតុណាក៏ដោយដែលរំខាន​ដល់គុណភាពអិដ្ឋ។ក្នុងរយៈពែលកូរ យើងមិនគួត ប្រើទឹកច្រើនទេ។
          +ការសូន
          ​   ការសូន គឺជា ដំណាក់កាលដែលយើងផ្ដល់រូបរាងឲ្យអិដ្ឋ។ បច្ចេកទេសដែលអនុវត្តគឺ ការចាក់រុញនិងការចាក់សង្កាត់។ ការរើដយកបច្ចេកទេសណាមួយដែលទាក់ទិននិងភាវរបស់ ដីបើដីនោះបិ ( ទន់ដូចភក ) យើងត្រូវបច្ចេកទេសចាក់រុញ ពោលគឺការបញ្ចូលកំលាំងដែល រូញល្បាយដី ឲ្យឆ្លងកាត់ រន្ធដែលផ្ដល់ទំរង់ ផ្សេងៗ ផ្ដល់ផលិតផល ប៉ុន្តែល្បាយនោះ ទន់ល្មម នោះប្រើពុម្ព សង្កាត់ដើម្បី បានទិដ្នភាពសំបក របស់អិដ្ឋល្អ។
          +ការសំងួត
             ការសំងួត គឺជាដំណាក់ការដែលមានបំនងកាច់បន្ថយបរិមាណទឹកក្នុងល្បាយដី ព្រោះទឹកនេះរំខាន ដល់ការដុតចំអិន។
          +ការចំអិននិងប្រតិកម្ម
             ដំណាក់ចុងក្រោយនៃខ្សែផលិតកម្ម គឺការចំអិន អិដ្ឋត្រូវតែឆិ្អនមុននឹងយកទៅប្រើ ។​ ក្នុងពេលដុត លក្ខណៈផ្សេងៗ របស់ល្បាយដីប្រែប្រួល រូបភាពពី ទន់ និង ខ្សាយ ទៅ​ រឹង និង ធន់ និងធន់តាមរយៈប្រតិកម្ម គីមី រូប។
          ប្រតិកម្មទាំងនោះកើតមានផ្សេងៗ ទៅតាមស៊ីតុណ្ហភាពៈ
             +ចាប់ពីស៊ីតុណ្ហភាពៈ២០០oCដីអិដ្ឋ រឹងទឹករួចហើយចាប់ផ្ដើម បំបែកទៅជាស៊ីលីស និងអាលុយមិន។
                        SiO2 .Al2O3.2H2O              2SiO2 + Al2O3 + 2H2O
ពី 200oទៅ​ 450oរួចធាតុសរីង្គដែលមានក្នុងដីអិដ្ឋ ចាប់បែកធាតុ
នៅមុនឡើងស៊ីតុណ្ហភាព 600oយើងនិងទទួលបាន ពីការសំងួតនៅមែតាកៅឡាំង (2Sio2Al203 )
ពី 650 ទៅ 750 ថ្មកំបារបំបែកទៅជាកំបារតាមសមីការខាងក្រោម៖
CaCo3                     CaO + CO2
ក្រាប់កំបារ មិនត្រូវធំពេកទេជៀសវាងបង្កការភ្ទាត់​ដោយសារប្រតិកម្មជាមួយទឹកអាស្រ័យ
ដូចនេះហើយទើក ដីអិដ្ឋកំបារ ចាំបាច់ត្រូវតែកិនអោយម៉ត់ល្អមុននិងចាក់ពុម្ព។
កំបាររស់ចូលផ្សំជាមួយនិងធាតុផ្សេងទៀត ដើម្បីក្លាយជា ស៊ីលីកាត អាលុយមីញូ និង កាល់ស្យូម​ ដែលមានពណ៍ ផ្កាឈូក រឺលឿង។
-​ រវាងស៊ីតុណ្ហភាព 850oនិង​ 900oC​ មេតាកៅឡាំង បំបែកជា
3( 2SiO2.Al2O3           2SiO3.3Al2O3 + 4SiO2
 រហូតដល់ ស៊ីតុណ្ហភាព 900oរឺ 1050oធាតុរំលាយដែលមានក្នុងដី ចូលទៅធ្វើឲ្យប្រតិ កម្ម ជាមួយដើម្បីបង្កើត គុណភាពមេកានិក និងរូប ។ដំណាក់កាលនោះវាធើ្វឲ្យអិដ្ឋហាប់ ណែននិងការប្រទាញថយចុះ។
​​​៥​   វាយតំលៃគុណភាពអិដ្ឋ
អិដ្ឋមួយដុំអាចវាតំលៃថាល្អកាលណាវា មានលក្ខណៈដូចតទៅៈ
+ជ្រួងស្រួច មិន រិចរិល
+ពេលយើងទង្កិចរវាងអិដ្ឋគ្នា យើងនិងលឺសំលេងស្រួយ
+មានគ្រាប់ម៉ត់ហើយហាប់
+ពេលយើងវាយបំបែកយើងសង្កេតឃើញភាពស្មើរសាច់លើមុខកាត់
+គ្មានការហំធាតុដែលមានប្រតិកម្មជាមួយបរិយាកាសដែលនិងធ្វើអោយមានការប្រេះ បែក
មិនមានធាតុកំបារដែលនិង រីកមាឌពេលត្រូវនិងសន្សើម
កំនត់សំគាល់ៈ អិដ្ឋដែលឆ្អិនជ្រុលមិនអាចប្រើបានត្បិតវាមានភាពធន់ខ្ពស់តែវាមិនបិទ ជាប់ ជួយបានអរ ទេ។ប៉ុន្តែអិដ្ឋដែល ឆៅក៏មិនល្អដែរដោយវាមានភាពធន់ខ្សោយនិងងាយពុកផុយ
រូបភាព


Thursday, August 10, 2017

ការងារសង់ឥដ្ឋ


១. លក្ខណៈទូទៅ

សាងសង់សំណង់ឥដ្ឋ គឺជាប្រពៃណីរបស់ជនជាតិខ្មែរយើងមានមកជាយូរមកហើយ។ ជាមួយ បណ្តា សំណង់ឥដ្ឋយើងអាចប្រើប្រាស់បានសំភារៈក្នុងស្រុកមានតំលៃទាប និង ងាយរក។ ដោយបណ្តាបច្ចេកទេស សាងសង់ធម្មតាមិនស្មុគសាញ,មិនទាមទាដល់បណ្តាឧបករណ៍យន្តកម្មទំនើដូនតាខ្មែរយើងសាងសង់សំណង់ ឥដ្ឋ នៅតែមានតួនាទីសំខាន់មានបរិមាណធំ។ក្នុងវិស័យសាងសង់។ជាមួយនិងសំណូមពរស្ថាប្យកម្ម ពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែខ្ពស់ ស្ថាប្យកម្មចំហរទូលំទូលាយយើងនៅតែស្រាវជ្រាវមកវិញ និង អភិវឌ្ឍន៍បណ្តាសំណង់ សាង សង ដោ់យឥដ្ឋ ព្រមទាំងអោយវាមានភាពស្និតស្នាលជាមួយក្រុមអ្នកសាង សង់ទៀតផង។

បណ្តាឥដ្ឋដែលប្រើសព្វថ្ងៃរួមមាន៖

-ផ្ទាំងថ្ម ៖ ត្រូវបានធ្វើដោយថ្មធម្មជាតិ មិនកំណត់សណ្ឋាន តែងប្រើដើម្បីធ្វើជាគ្រឹះ ជញ្ជាំង ជាន់ក្រោមដី និង ជញ្ជាំងទប់ដី។

-ថ្មគ្រីម៖ គឺជាថ្មធម្មជាតិ ប៉ុន្តែត្រូវបានកែច្នៃជាសណ្ឋានកំណត់ ប្រើសំរាប់សាងសង់ សំណង់ធំៗ។

-ឥដ្ឋដុត និង មិនដុត ៖ ប្រើដើម្បីសង់ជញ្ជាំង ឬ សសររងកំលាំង និង ជញ្ជាំងខ្លី។

-ក្រៅពីនេះនៅមានបណ្តាដុំបេតុង វាមានសណ្ឋានកំណត់ ប្រើដើម្បីសង់ជញ្ជាំង និង សសរ។

មាឌសង់ត្រូវបានផ្គុំឡើងដោយដុំឥដ្ឋជាច្រើនប៉ុន្តែត្រូវរងបានកំលាំងដូចមាឌទាំងស្រុង។ដុំនិមួយៗត្រូវបាន ខាំភ្ជាប់ជាមួយគ្នាយ៉ាងរឹងមាំដោយបាយអរនិងវីធីសង់យ៉ាងណាអោយកំលាំងប្រត្តិកម្មមិនធ្វើអោយវារំកិល។
គេធ្វើឥដ្ឋរងកំលាំងល្អបានតែកំលាំងសង្កត់ផ្ទុយពីនេះរងកំលាំងរមួល និង កាច់ខ្សោយដូចនេះផ្ទៃស្រទាប់ ឥដ្ឋ ត្រូវកែងជាមួយ កំលាំងប្រត្តិកម្ម លើមាឌសង់ ដូចពេលបន្ទុកឈរត្រង់ នោះផ្ទៃឥដ្ឋ សង់ត្រូវផ្តេក។
បើ មានកំលាំង P មានអំពើលើផ្ទៃឥដ្ឋសង់ មានមុំ α ណាមួយនោះ (រូបភាព 1 ) នោះ សមាសភាពផ្តេក P2 = PSinα នឹង ធ្វើអោយរំកិលដុំឥដ្ឋ។ ប្រឆាំងកំលាំងរំកិល គឺជាកំលាំងកកិត ៖
fP1 = fPCosα 
ក្នុងនោះ f – មេគុណកកិត
មាឌសង់និងមានស្ថេរភាពពេល ៖
PSinα = fPCosα នាំអោយ ។
រូបភាព 1 ការធ្វើការងាររបស់ឥដ្ឋ
មានន័យថា មុំរបស់កំលាំង មានអំពើ ត្រូវតូច ជាង មេគុណកកិត នោះដុំឥដ្ឋសង់ទើបមាន ស្ថេរភាព (មិនរងការរំកិល)។

២. រចនាសម្ព័ន្ធមាឌសង់

រូបភាព 2 រចនាសម្ព័ន្ធមាឌសង់ ៖ 1. ដុំឥដ្ឋក្រៅ 2. ដុំឥដ្ឋបញ្ជៀត 3. ស្រទាប់បណ្តោយ 4. ស្រទាប់ទទឹង 6. ខ្សែឈរបណ្តោយ 7. ខ្សែផ្តេក។

មាឌសង់រួមមាន ស្រទាបឥដ្ឋច្រើន រវាងស្រទាប់ត្រូវបានក្រាលមួយស្រទាប់បាយអរ ហៅថាខ្សែ ផ្តេក។ បណ្តាស្រទាប់ដែលមានប្រវែងបណ្តោយឥដ្ឋដាក់បណ្តោយ តាមជញ្ជាំងហៅថា ស្រទាប់ ឥដ្ឋបណ្តោយ។ បណ្តាស្រទាប់ដែលមានប្រវែងទទឹងឥដ្ឋដាក់បណ្តោយ តាមជញ្ជាំងហៅថា ស្រទាប់ ឥដ្ឋទទឹង។ បណ្តាដុំឥដ្ឋសុទ្ធតែជា ដុំឥដ្ឋទទឹងហៅថា ស្រទាប់ទទឹង។ បណ្តាដុំឥដ្ឋដាក់តាមគែមក្រៅ ជញ្ជាំង ហៅថាដុំឥដ្ឋក្រៅ បណ្តាដុំឥដ្ឋដាក់ក្នុងរវាងដុំឥដ្ឋក្រៅហៅថា ដុំបញ្ជៀត (ដុំកណ្តាល) រូបភាព 2។

៣. សំភារៈក្នុងការងារសង់

សំភារៈប្រើសំរាប់សង់រួមមាន ៖ ឥដ្ឋ និង បាយអរ។

៣.១. ឥដ្ឋ

៣.១.១ ឥដ្ឋដីឥដ្ឋដុត

ឥដ្ឋដីឥដ្ឋត្រូវបានចូកលាយ បង្កើតរាង ហាលអោយស្ងួត ដុតឆ្អិន។ ឥដ្ឋដីឥដ្ឋដុត ចែកជាពីរប្រភេទសំខាន់ ៖ ឥដ្ឋតាន់ និង ឥដ្ឋប្រហោង។

ឥដ្ឋតាន់រងកំលាំង គឺជា ឥដ្ឋរោងចក្រ ឬ ឥដ្ឋកែច្នៃដោយពលកម្ម មានទំហំស្តង់ដាគឺ 22x10.5x6 cm។ ត្រូវបានបែងចែងដូចខាងក្រោម ៖

-ប្រភេទ A ៖ ឥដ្ឋឆ្អិនខ្លាំង ធានាទំហំខ្នាត ពណ៌ស្រទំ មិនមានប្រេះបែក។ មាន កំរិតរងកំលាំងលើស 75 kg/cm²។

-ប្រភេទ B ៖ ឥដ្ឋឆ្អិន ធានាទំហំខ្នាត ពណ៌ស្លេកបន្តិច អាចមានប្រេះតិចតួច។ មិនកោង។ មានកំរិតរងកំលាំងលើស 50 kg/cm²។
-ប្រភេទ C ៖ ឥដ្ឋឆ្អិនយ៉ាងខ្លាំង ធានាទំហំខ្នាត ពណ៌ស្រទំ អាចមានស្នាមប្រេះ កោង។ មានកំរិតរងកំលាំងខ្ពស់។
ធម្មតាជាមួយជញ្ជាំងរងកំលាំង ត្រូវប្រើប្រាស់ឥដ្ឋប្រភេទ A ។ ចំពោះជញ្ជាំងខ្លី សង់កន្លែងស្ងួត,អាចប្រើឥដ្ឋប្រភេទB។ប្រភេទCតែងប្រើសំរាប់សង់តែគ្រឹះ ពិសេសគឺកន្លែងលិចទឹក។
ឥដ្ឋប្រហោង តែងជាប្រភេទ ប្រហោងពីរ ប្រហោងបួន ប្រហោងប្រាំមួយ បណ្តោ ហើយក៍មានឥដ្ឋប្រហោងឈរ។ និយាយរួមឥដ្ឋប្រហោង តែងប្រើដើម្បី សង់ជញ្ជាំងខ្លី និង សំណង់រយៈពេលខ្លីមិនរងកំលាំង,ទប់ទល់កំដៅនិងសំណើមល្អ។ ចំពោះប្រភេទមានប្រហោងបណ្តោយពេលសង់ ផ្នែកបាយអរមួយ ត្រូវបានញាត់ចូលកណ្តាលប្រហោង។ ចំពោះប្រហោងឈរ ពេលសង់ ត្រូវចាក់ បាយអរបំពេញពេញប្រហោង។
៣.១.២ ឥដ្ឋមិនដុត
ប្រភេទនេះគឺជាឥដ្ឋស៊ីម៉ង់ត៍ខ្សាច់ ឬ ស៊ីម៉ង់ត៍កំបោរលាយខ្សាច់ ទំហំខ្នាតតែងស្មើ ពី 1 ដល់ 6 ដុំឥដ្ឋតាន់ តែងប្រើដើម្បីសង់ជញ្ជាំងខ្លី និង សំណង់រយៈពេលខ្លី។ កំរិតរងកំលាំងមិនខ្ពស់។ កំរិតប្រឆាំងបំរ៉ែបំរួលសីណ្ហភាពមិនខ្ពស់។
៣.១.៣ ឥដ្ឋពិសេស
ឥដ្ឋពិសេសគឺជា ប្រភេទឥដ្ឋត្រូវបានផលិត ដើម្បីបំរើបណ្តាសំណង់ពិសេស ដូចជាឥដ្ឋប្រឆាំងភ្លើង និង ឥដ្ឋប្រឆាំងអាស៊ីត ...។
៣.២. បាយអរ
ឥដ្ឋត្រូវបានសាង់ដោយបាយអរ បាយអរមានតួនាទី ភ្ជាប់បណ្តាដុំឥដ្ឋជាមួយគ្នា ធ្វើអោយ ត្រង់ ធ្វើកំលាំងបែងចែករវាងបណ្តាដុំឥដ្ឋស្មើជាង និង បាំងជិតខ្យល់។ បាយអរអាច បែងចែក តាមម៉ាសមាឌ ហៅថាបាយអរធ្ងន់ និង ស្រាល។
បាយអរធ្ងន់មានម៉ាស់មាឌពី 1500 kg/cm² ឡើងទៅ។ បាយអរស្រាល មានម៉ាស់មាឌ ក្រោម 1500 kg/cm²។ គេក៍អាចចែកបាយអរសង់ តាមសមមាសភាព បាយអរ។ រួមមានបាយអរស៊ីម៉ង់ត៍ខ្សាច់ បាយអរសមាស បាយអរកំបោរ។
បាយអរស៊ីម៉ង់ត៍ខ្សាច់ គ្រាន់តែមាន ស៊ីម៉ង់ត៍ ខ្សាច់ និង ទឹក មានកំរិតរឹងមាំងជាងបាយណា ទាំងអស់។ ទប់ទល់បានទឹក និង កន្លែងមានសំណើម ប៉ុន្តែភាពយឺតខ្សោយ។
បាយអរសមាស ៖ ត្រូវបានបង្កើតឡើងដោយសមាសភាព កំបោរ ខ្សាច់ ស៊ីម៉ង់ត៍ និង ទឹក មានភាពយឺតខ្ពស់ ប៉ុន្តែប្រឆាំងសំណើមខ្សោយ តែប្រើដើម្បីសង់កន្លែងស្ងួត មិនទប់ទល់ បានសំណើមជ្រាប។
បាយអរកំបោរ រួមមានកំបោរ និង ខ្សាច់ មានកំរិតរងកំលាំងខ្សោយជាង និង មិនធន់និង ទឹក និង សំណើម តែងប្រើដើម្បីសង់ជញ្ជាំងបណ្តោះអាសន្ន, និង មិនរងកំលាំង។
ក៏អាចបែងចែកបាយអរតាមម៉ាកបាយអរ។ បាយអរតែងមានម៉ាក និងលេខសំគាល់ដូចខាងក្រោម​៖ 2, 4, 1០, 25, 5០, 75, 1០០, 15០, 2០០។
ពេលសង់ជញ្ជាំង បើជាជញ្ជាំងត្រូវការបូក តែងទុកខ្សែតំណ មានន័យថាទុកខ្សែប្រហោង ចន្លោះគែមក្រៅជញ្ជាំង 1-1.5cm។ ពេលសង់ដងទង់ (អក្ស័) ជំរៅរបស់វាមិនលើសពី ដើម្បីធានាស្ថេរភាពរបស់អក្ស័។
ពេលសង់បញ្ជៀតច្រានខ្លាំង ផ្នែកបាយអរសល់ ដោយហេតុថា ឥដ្ឋគៀបបាយអរចេញក្រៅ ជញ្ជាំង ត្រូវបានជាងកោសអោយត្រង់ស្មើផ្ទៃជញ្ជាំង ។

៤. បណ្តាសំណូមពរបច្ចេកទេសសង់

1.ខ្សែបាយអរក្នុងមាឌសង់ត្រូវស្មើសាច់ 

រូបភាព4​៖ខ្សែឈប់ក្នុងជញ្ជាំង a.ជញ្ជាំង ២២ b. ជញ្ជាំង ៣៣ c. ជញ្ជាំង ៤៥ c. បណ្តាមុខកាត់

2.ស្រទាប់និមួយៗត្រូវផ្តេក

3.មាឌសង់ត្រូវឈរត្រង់ 

4.ផ្ទៃមាឌសង់ត្រូវស្មើជាប្លង់

5.មុំសង់ត្រូវកែង

6.មាឌសង់មិនត្រូវជាន់ខ្សែ

៥. បច្ចេកទេសសង់

លំនាំការងារក្នុងបច្ចេកទេសសង់រួមមាន៖

1. បណ្តឹងខ្សែ

2. ជញ្ជូន និង ដាក់ជាគំនរ

3. ក្រាលបាយអរ

4. ដាក់ឥដ្ឋលើស្រទាប់បាយអរទើបក្រាល

5. កាត់ និង កាប់ឥដ្ឋ

Advertisement