Latest News

Adbox

Thursday, August 31, 2017

ការងារបេតុង CONCRETE WORKS (part 4 finish)


7.    បង្ហាប់បេតុង
ទិសដៅរបស់បង្ហាប់បេតុង គឹធានាអោយបេតុងដូចគ្នា ហាប់ មិនមានបាតុភូតប្រហោងខាងក្នុង និង ហើមខាងក្រៅ បង្កើតលក្ខខណ្ឌបេតុងតោងជាប់ជាមួយសរសៃដែក។
មានពីរវិធីសាស្ត្របង្ហាប់ គឺ បង្ហាប់ដោយពលកម្ម និង បង្ហាប់ដោយយន្តកម្ម។
1.     វិធីសាស្ត្របង្ហាប់ដោយពលកម្ម
អនុវត្តពេលបរិមាណបេតុងតិច ឬ មិនមានម៉ាស៊ីនបង្ហាប់។ បង្ហាប់ដោយពលកម្ម គុណភាព បេតុងមិនល្អដូចបង្ហាប់យន្តកម្ម ព្រោះកំរិតហាប់ក្នុងបេតុងអន់ជាង។ ពេលបង្ហាប់ដោយ ពលកម្ម នោះបរិមាណទឹកក្នុងបេតុងត្រូវច្រើនជាង ពេលបង្ហាប់ដោយម៉ាស៊ីន សំរុត S ≥ 6
ចង់អោយគុណភាពកំរិតបេតុង ដោយពលកម្ម ស្មើកំរិតបេតុងបង្ហាប់ដោយម៉ាស៊ីន នោះ បរិមាណស៊ីម៉ង់ត៍ត្រូវកើនឡើងពី 1០ - 15%
ឧបករណ៍ប្រើដើម្បីបង្ហាប់បេតុង ដោយពលកម្ម គឺជាបណ្តាកំណត់ដែកមូល ដែកស្បែង ដែកបន្ទះ ...។
វិធីបង្ហាប់បេតុងដោយពលកម្ម   ក្រោយពេលបេតុងបានបង្ហាប់ចូលពុម្ព ប្រើបន្ទះលុញៗ អោយស្មើមុខ ឬប្រើរបាឈើកៀរស្មើ ប្រើឧបករណ៍និយាយខាងលើបង្ហាប់អោយសព្វ បង្ហាប់តាមលំដាប់ អស់ពីកន្លែងនេះដល់កន្លែងផ្សេងរហូតដល់អស់ មិនទុកអោយសល់។ បើបរិមាណបេតុងត្រូវចាក់លឿន ត្រូវចាក់ជាស្រទាប់ៗ នោះត្រូវចាកជ្រៅ បង្ហាប់ចុះស្រទាប់ ក្រោមប្រមាណ 3-5 cm ដើម្បីបង្កើតភាពចងសម្ព័ន្ធល្អរវាងបណ្តាស្រទាប់បេតុងជាមួយគ្នា។ ចំពោះបណ្តាមុំ ជ្រុង ឬ កន្លែងមានសរសៃដែកគនគ្នា នោះត្រូវប្រើដើមដែក ឬ ដែកស្បែង បុកអោយអស់ មិនទុកអោយសល់។ ចំពោះគ្រឿងបង្គុំស្តើង ឬ វែងដូចជា សសរ បង្ហាប់ នោះក្នុងលំនាំបង្ហាប់ប្រើ អន្លូងឈើគោះអោយខ្លាំងខាងក្រៅពុម្ព។
បង្ហាប់ដោយពលកម្មរហូតដល់ ពេលឃើញបេតុងមិនមានសំរុតទៀត ទឹកក្នុងបេតុងចេញ ឡើងលើផ្ទៃមុន គឺបាន។ បើពេលនេះ នៅបន្តបង្ហាប់ទៀតនឹងមានឥទ្ធិពល មិនល្អដល់គុណភាព បេតុង។
2.         វិធីសាស្ត្របង្ហាប់ដោយម៉ាស៊ីន
ប្រើពេលបរិមាណបេតុងច្រើន ក្នុងលក្ខខណ្ឌការដ្ឋានមានអគ្គិសនី មានម៉ាស៊ីនបង្ហាប់។
បង្ហាប់បេតុងដោយម៉ាស៊ីន មានគុណសម្បត្តិច្រើនជាង បង្ហាប់ដោយពលកម្ម។ ព្រោះប្រើ បេតុងស្ងួតជាង ដូចនេះ សន្សំសំចៃបាន 1០-15% ស៊ីម៉ង់ត៍ បន្ថយពលកម្ម ផលិតភាពខ្ពស់ គុណភាពបេតុងធានា។ ជៀសវាងបានកំហុសស្គងច្រើនក្នុងការងារសាងសង់បេតុង ភាពរឹង មាំកើនឡើង។
បណ្តាប្រភេទបង្ហាប់រំញ័រ ដែលត្រូវបានប្រើប្រាស់ក្នុងការងារសាងសង់គឺ 
·      បង្ហាប់រំញ័រក្នុង (បង្ហាប់រុក)
·       បង្ហាប់រំញ័រក្រៅ (បង្ហាប់ព្យួរ)
·       បង្ហាប់ផ្ទៃ (បង្ហាប់បន្ទះ)
a.     បង្ហាប់រំញ័រក្នុង (បង្ហាប់រុក)
ពេលប្រើបង្ហាប់រំញ័រក្នុង ត្រូវគោរពតាមគោលការណ៍ខាងក្រោម 
·      បង្ហាប់ជានិច្ចកាលត្រូវដាក់ទិសកែងជាមួយមុខបេតុង បើគ្រឿងបង្គុំទ្រេត នោះ ទើបដាក់បង្ហាប់ទ្រេតបាន។
·        បើបេតុងចាក់ជាស្រទាប់ច្រើន នោះបង្ហាប់ត្រូវចុះបាន 5-10cm ចូលស្រទាប់ បេតុងបានចាក់មុន (រូបភាព 1០. 18a)
·         កំរាស់របស់ស្រទាប់បេតុង ចាក់ដើម្បីបង្ហាប់មិនត្រូវលើស 3/4 ប្រវែងរបស់ធ្នឹម។
·           រយៈពេលបង្ហាប់ត្រូវអប្បបរមា តែងនៅក្នុងរយៈពេល 15-6០ វិនាទី។
·           ពេលបង្ហាប់ចប់ទីកន្លែងមួយ បំលាស់ទីប្តូរទៅទីកន្លែងផ្សេង ត្រូវស្រាយៗ ដកចេញ ឬ រុកបង្ហាប់ត្រូវតាមសំរួល។
·         ចំងាយរវាងទីកន្លែងបង្ហាប់ពីរ ត្រូវតូចជាងពីរដងកាំឥទ្ធិពលរបស់បង្ហាប់ តែងយក ពី 1-1.5r0 (រូបភាព 1០.18 b)
·         ចំងាយពីទីតាំងបង្ហាប់ ដល់ពុម្ព ត្រូវជា 2d < l1≤ 0.5r­0
·          និងចំងាយរវាង ទីតាំងបង្ហាប់ចុងក្រោយបង្អស់ ដល់ទីតាំងត្រូវចាក់បេតុងបន្តទៀត គឺ l2 ≥ 2r0

ក្នុងនោះ ៖      d – អង្កត់ផ្ចឹតរបស់បង្ហាប់រុក r0 កាំឥទ្ធិពលរបស់បង្ហាប់។
រូបភាព 1០.18. ទីតាំងរបស់បង្ហាប់បេតុង ពេលប្រើបង្ហាប់រុកៈ
a)            មុខកាត់ b) ប្លង់ដាក់ទីតាំងបង្ហាប់ 1. ពុម្ព 2. បង្ហាប់រុក
3-ស្រទាប់បេតុងកំពុងចាក់ 4. ស្រទាប់បេតុងចាក់មុន 5. កាំឥទ្ធិពលរបស់បង្ហាប់
6. ដែនកំណត់បង្ហាប់។
ដើម្បីរើសបានប្រភេទបង្ហាប់ បរិមាណបង្ហាប់ ត្រូវប្រើប្រាស់ ក្នុងការងារសាងសង់បេតុង ត្រូវកំណត់ផលិតភាពបច្ចេកទេសរបស់ម៉ាស៊ីនបង្ហាប់ តាមរូបមន្ត 
ក្នុងនោះ ៖      r0កាំឥទ្ធិពលរបស់បង្ហាប់ អាស្រ័យដោយប្រភេទបង្ហាប់
                   កំរាស់របស់ស្រទាប់បេតុងត្រូវបង្ហាប់
                   t1រយៈពេលបង្ហាប់ t1អាស្រ័យដោយល្បឿនបង្ហាប់ ប្រភេទបេតុង។
                   t2រយៈពេលចាំបាច់ប្តូរបង្ហាប់ ពីទីតាំងនេះ ទៅទីតាំងផ្សេង t2 = 5-8s
សម្ថភាពប្រើប្រាស់របស់បង្ហាប់ គឺ 
                   K – មេគុណប្រើប្រាស់ តែងយកពី ០,6-,85
a.     បង្ហាប់ផ្ទៃ (បង្ហាប់បន្ទះ)
បង្ហាប់មុខប្រើដើម្បីបង្ហាប់បេតុងបណ្តាគ្រឿងបង្គុំសំណង់ ចាក់ជាផ្ទាំង ឬគ្រឿងបង្គុំមាន ផ្ទៃធំ និង កំរាស់ពី 3-35 cm។ កំរាស់អតិប្បបរមារបស់គ្រឿងបង្គុំសំណង់ ដើម្បីប្រើ ប្រាស់បង្ហាប់ផ្ទៃគឺ 3-20 cm
ពេលប្រើប្រាស់បង្ហាប់ផ្ទៃ ដើម្បីបង្ហាប់បេតុងត្រូវគោរពតាមគោលការណ៍ខាងក្រោម 
·        ត្រូវកំណត់រយៈពេលបង្ហាប់ អោយប្រភេទគ្រឿងបង្គុំនិមួយៗ និង ប្រភេទបង្ហាប់។
·         ចំងាយរវាងទីតាំងបង្ហាប់ពីរជាប់ជាមួយគ្នា ត្រូវបានស៊ីជាមួយគ្នាប្រមាណ 3-5 cm (រូបភាព 1០.19)
រូបភាព 1០.19. បង្ហាប់បេតុងដោយបង្ហាប់ផ្ទៃៈ
a)            វិធីបង្ហាប់ b) ប្លង់រៀបចំដាក់បង្ហាប់
1. ទីតាំងកំពុងបង្ហាប់ 2. ប្តូរបង្ហាប់ 3. បង្ហាប់នៅទីតាំងថ្មី។
ផលិតភាពបច្ចេកទេសបង្ហាប់ផ្ទៃ អាចកំណត់តាមរូបមន្ត (1០.5)
ក្នុងនោះ ៖      F – ផ្ទៃបង្ហាប់បេតុង
                   qកំរាស់របស់ស្រទាប់បេតុងត្រូវបង្ហាប់ m
                   t1រយៈពេលបង្ហាប់ t1អាស្រ័យដោយល្បឿនបង្ហាប់ ប្រភេទបេតុង។
                   t2រយៈពេលចាំបាច់ប្តូរបង្ហាប់ ពីទីតាំងនេះ ទៅទីតាំងផ្សេង t2 = 5-8s
សម្ថភាពប្រើប្រាស់របស់បង្ហាប់ គឺ 
                   K – មេគុណប្រើប្រាស់ តែងយកពី ០.6-.85
a.                   បង្ហាប់ក្រៅ (បង្ហាប់ព្យួរ)
នេះជាប្រភេទបង្ហាប់ដែលគេ ព្យួរទៅនិងពុម្ព ពេលបង្ហាប់ ជាមួយរំញ័ររបស់បង្ហាប់ អង្រុនទាំងពុម្ព និង ទាំងបេតុង។ ដោយសារការអង្រុននេះ ដែលបេតុងរត់ចូលគ្នាយ៉ាង ណែន។  ចង់បង្ហាប់បេតុងបាន គឺតំរូវការប្រព័ន្ធពុម្ព ត្រូវគ្រប់ភាពរឹងមាំ។ ករណីប្រើប្រាស់ ប្រភេទបង្ហាប់នេះ គ្រាន់តែប្រើសំរាប់គ្រឿងបង្គុំ មានកំរាស់ស្តើង ឬ គឺក្នុងបណ្តារោង ចក្របេតុង ប្រព័ន្ធបង្ហាប់នេះ ភ្ជាប់ទៅនិងប្រព័ន្ធលើបណ្តាបន្ទះអង្រុន។
រូបភាព 1០.2០ គឺវិធីកំណត់គែម ទៅពុម្ព និង ឌីយ៉ាក្រាមសរុបរៀបចំប្រព័ន្ធបង្ហាប់លើពុម្ព ជញ្ជាំង។
រូបភាព 1០. 2០ វិធីកំណត់បង្ហាប់ ព្យួរទៅពុម្ពៈ
a)            វិធីកំណត់បង្ហាប់ b)      ឌីយា់ក្រាមរៀបចំបង្ហាប់
1.ពុម្ព 2. សរសៃដែក 3. ឈើ 4. បន្ទះដែក 5.ដាក់ប្រព័ន្ធបង្ហាប់។
ថែទាំបេតុង និង រក្សាពុម្ព
1.            ថែទាំបេតុង និង ដោះពុម្ព 
1.         ថែទាំ
លំនាំកករឹងរបស់បេតុង គឺជាលំនាំកើតឡើងប្រតិកម្ម វីរីកម្ម រវាងស៊ីម៉ង់ត៍ និង ទឹកក្នុងដុំ បេតុង។
ថែទាំបេតុងដែលទើបចាក់ គឺបង្កើតលក្ខខណ្ឌល្អ អោយការចងសម្ព័ន្ធរបស់បេតុង។ ថែទាំ បេតុងមានទិសដៅមិនអោយទឹកខាងក្រៅ ជ្រាបចូលបេតុងដែលទើបចាក់ មិនអោយបាត់បង់ ទឹកលើផ្ទៃ មិនអោយបន្ទុកប្រតិកម្ម ពេលបេតុងមិនទាន់រងកំលាំងបាន មិនបង្ករអោយញ័រ ដែលធ្វើអោយរលុងសរសៃដែក។
បេតុងទើបចាក់ហើយ ត្រូវបាំង មិនរងឥទ្ធិពលដោយភ្លៀង កំដៅ និង ត្រូវរក្សាសំណើម ជាប់លាប់។
ក្នុងរដូវក្តៅ ឬ ស្ងួត  ពេលចាក់បេតុង ចាប់ត្រូវស្រោចភ្លាម លើផ្ទៃគ្រឿងបង្គុំមួយស្រទាប់ រក្សាសំណើម ដូចជា បាវ អាចម៌រណា ជញ្ជាំង ចំបើង ខ្សាច់ ឬ បាវស៊ីម៉ងត៍។
ចំពោះបេតុងប្រើស៊ីម៉ង់ត៍ បក់លែន ត្រូវរក្សាសំណើមតិចបំផុត គឺ 7 ថ្ងែ 7 យប់។ បើប្រើ ស៊ីម៉ង់ត៍ អុកស៊ីត អាលុមីញ៉ូម គឺរក្សាសំណើម 3 ថ្ងៃ 7 យប់។ ពីរថ្ងៃដំបូង រាល់ 2 ម៉ោង ស្រោចទឹកមួយដង។ លើកដំបូង ក្រោយពេលចាក់បេតុងបានពី 4 - 7 ម៉ោង។ ប៉ុន្មានថ្ងៃ ក្រោយប្រមាណ 3-1០ ម៉ោង ស្រោចមួយដង អាស្រ័យដោយសីតុណ្ហភាព (សីតុណ្ហភាព កាន់តែកើន កាន់តែស្រោចច្រើន កាន់តែទាបកាន់តែស្រោចតិច)។ ការងារជាន់លើបេតុង គ្រាន់តែអនុញ្ញាត ពេលបេតុងសំរេចបាន 24 kG/cm²  (រដូចប្រាំង 1-2 ថ្ងៃ រដូវសើម 3 ថ្ងៃ)។ បើថែទាំបេតុងមិនល្អ នឹងកើតឡើងបាតុភូតសរផ្ទៃ កំរិតរឹងមាំខ្សោយណាស់ ធៀបជាមួកំរិតមាំគណនា ឬ បែកក្រឡា។
2.         ដោះពុម្ព
កំរិតស្អិតរបស់បេតុង ទៅនិងពុម្ពកើនតាមរយៈពេល ដូចនេះត្រូវដោះពុម្ព ពេលបេតុងសំរេច កំរិតរឹងមាំ ដែលត្រូវការ។
រយៈពេលដោះពុម្ព មិនរងកំលាំង ច្បាប់សាងសង់មិនកំណត់ ជាធម្មតាបេតុងសំរេចកំរិតរឹងមាំ 1 -2 ថ្ងៃ អាស្រ័យដោយគុណភាពបេតុង គុណភាពស៊ីម៉ង់ត៍ បរិយាស ...៘
តារាងវិវឌ្ឍន៍កំរិតរឹងមាំបេតុងស៊ីម៉ងត៍បក់លែន អាស្រ័យដោយសីតុណ្ហភាព រូបភាព 1០.21
រូបភាព 1០.21. តារាងបង្ហាញការវិវឌ្ឍន៍ ការកើនកំរិតរបស់បេតុង តាមរយៈពេល និង សីតុណ្ហភាព។
ដោះពុម្ពរងកំលាំងអនុញ្ញាត្ត ពេលបេតុងសំរេចកំរិតរឹងមាំតាមសមាមាត្រ % ធៀបជាកំរិត រឹងមាំគណនាដូចខាងក្រោម 
·     ចំពោះ បន្ទះកំរាល ប៉ោម ក្រោម 2 m        :                  50%
·     ចំពោះធ្នឹម ចង្អើរក្រោម 8 m                    :                  70%
·      ចំពោះ បន្ទះកំរាល ប៉ោម ក្រោម 2 -6 m    :                  70%
·      ចំពោះធ្នឹម ចង្អើរលើស 8 m                    :                  100%
ពេលបេតុងសំរេចដូចខាងលើ នៅអាស្រ័យដោយកំដៅ ប្រភេទស៊ីម៉ងត៍។
ពេលកំរិតបេតុងទាប ការដោះពុម្ព អាចអនុវត្តក្រោយពេលត្រួតពិនិត្យ ភាពធន់របស់បេតុង របស់គ្រឿងបង្គុំសំណង់ ក្រោមប្រតិកម្មរបស់បន្ទុកជាក់ស្តែង។
ចង្អើរទល់ទ្រពុម្ពប៉ោម និង បណ្តាគឿងបង្គុំមានប្រវែងវែងជា 8 m ត្រូវបានដោះពុម្ព តាមការ ណែនាំរបស់គណនា។
ដោះពុម្ពប៉ោម ពុម្ពដំបូលប៉ោម និង ស៊ីឡៅ ចាប់ផ្តើមពីចន្ទល់ ស្រាយអោយស្មើនៅចំណុច កណ្តាលគ្រឿងបង្គុំ ដោះពីក្រៅចូលក្នុង។
ពេលដោះពុម្ពកំរាលខណ្ឌ ដំបូងដោះបណ្តាកូនកំណល់ក្រោមពុម្ពត្រចង្អើរប៉ោម រួចដោះបណ្តា ពុម្ពត្រចង្អើរប៉ោម និង ដោះចង្អើរប៉ោម។ ក្រោយមកដោះពុម្ពកំរាល ដោះពុម្ពខាងរបស់ធ្នឹម ពុម្ពបាតធ្នឹម ចុងបញ្ចប់គឹដោះជន្ទល់។
បណ្តាបន្ទះពុម្ពជញ្ជាំងបរិមាណធំ ត្រូវបានដោះចេញដោយក្រេន ជាដំបូងត្រូវផ្តាច់ គាស់ពុម្ព ចេញពីបេតុង ពេលធ្វើការងារនេះ ត្រូវប្រយាត់ប្រយែង មិនធ្វើអោយពុម្ពខូចខាត និងដាច់កែមសាច់បេតុង។ ដើម្បីដោះពុម្ពបានងាយស្រួល គេប្រើបណ្តាដងដកដែកគោល ដែកស្បែង និង បណ្តាឧបករណ៍ផ្សេង។
និយាយជារួម ដោះពុម្ពចាំបាច់ត្រូវស្រាវជ្រាវអោយច្បាស់ ការបញ្ជូនបន្ទុកក្នុងពុម្ព ដើម្បីដោះ ពុម្ពមានសុវត្ថិភាព។ ជាធម្មតាគេដោះពុម្ពតាមគោលការណ៍ ៖ ( ពុម្ពណាដំឡើងមុនគឺដោះ ក្រោយ ពុម្ពណាដំឡើងក្រោយគឺដោះមុន) ពុម្ពមិនរងកំលាំងដោះមុន ពុម្ពរងកំលាំងដោះ ក្រោយ។ ពេលដោំពុម្ព មិនអោយវាធ្លាក់ដោយខ្លួនវា ប៉ុន្តែត្រូវដាក់ចុះសមាសភាពពុម្ព ម្តងមួយ សមាសភាពដែលសល់ត្រូវមានស្ថេរភាព។
1.    បណ្តាកង្វះខាតពេលសាងសង់សំណង់បេតុង
ពេលសាងសង់បណ្តាសំណង់បេតុង និង បេតុងសរសៃដែក ក្រោយពេលដោះពុម្ព តែងមាន កង្វះខាតដូចខាងក្រោម 
1.       បណ្តាបាតុភូតប្រេះបេតុង
2.        បាតុភូតសរផ្ទៃ
3.        បាតុភូតប្រេះជើងចាប
1.        បណ្តាបាតុភូតប្រេះបេតុង
·            ប្រេះក្រៅ ៖ បែកក្រៅ ស្រទាប់ការពាររបស់សរសៃដែក
·            ប្រេះជ្រៅ ៖ បែកធ្លាយហួសស្រទាប់សរសៃដែករងកំលាំង
·             ប្រេះធ្លាយពោះ ៖ បែកគ្រឿងបង្គុំ មុខខាងនេះមើលឃើញមុខខាងណោះ។
មូលហេតុបង្ករអោយប្រេះៈ
·            ដោយមូលហេតុបង្ហាប់មិនអស់ ពិសេសគឺស្រទាប់បេតុងរវាងសរសៃដែករងកំលាំង និង ពុម្ព (ស្រទាប់ការពារ)។
·           ដោយបេតុងចែកថ្នាក់ពេលដឹកជញ្ជូន។
·          ដែយាបេតុងលាយមិនស្មើ។
·         ដោយពុម្ពគ្រៀបមិនជិត ធ្វើហូរល្បាយស៊ីម៉ង់ត៍ ៘
វិធីសាស្ត្រជួសជុល 
·          ចំពោះប្រេះផ្ទៃ ៖ ប្រើដែកស្បែង ដំបងដែក ឬ ច្រាសដែក បោសអោយស្អាត បណ្តា គ្រាប់ថ្មស្ថិតក្នុងកន្លែងប្រេះ ក្រោយមកប្រើបាយអរបេតុងបន្តក់ កំរិតបេតុងខ្ពស់ជាង កំរិតគណនា បូកឡើងវិញ និង លុញអោយស្មើផ្ទៃ។
·         ចំពោះប្រេះជ្រៅ ៖ ប្រើបុក និង ដែកស្បែងគាស់អោយស្អាតបណ្តាគ្រាប់ថ្មស្ថិតក្នុង តំបន់ប្រេះ ក្រោយមកគៀបពុម្ព (បើចាំបាច់) ចាក់បន្តក់បាយអរបេតុងកំរិតបេតុង ខ្ពស់ជាងកំរិតបេតុងគណនា បង្ហាប់អោយហាប់។
·        ចំពោះប្រេះធ្លាយពោះ ៖ មុនពេលជួសជុល ត្រូវការទល់ទ្រគ្រឿងបង្គុំ (បើចាំបាច់), ក្រោយមកគៀបពុម្ព និង ចាក់បេតុងកំរិតខ្ពស់ជាងគណនា និង បង្ហាប់អោយហាប់។ អាចប្រើម៉ាស៊ីនបូមបេតុង ដើម្បីចាក់បេតុង។
2.      បាតុភូតសរផ្ទៃ
មូលហេតុ ៖ ដោយមិនថែទាំ ឬ ថែទាំតិច ស៊ីមង់ត៍រងការបាត់បង់ទឹក។
វិធីជួសជុល ៖ ដាក់បាវកៅស៊ូ ខ្សាច់ ឫ អាចម៌រណា ស្រោចទឹកជាប់លាប់ ពី 5 - 7 ថ្ងៃ ប៉ុន្តែទិន្នផលមិនខ្ពស់ ក្រាន់តែសំរេចបានអតិប្បរមា 5០% កំរិតរឹងមាំគណនា។
3.       បាតុភូតប្រេះជើងចាប
ពេលដោះពុម្ព លើផ្ទៃបេតុងមានស្នាមដាច់តូចៗ វិវឌ្ឍន៍មិនតាមទិសណាមួយ ដូចដានជើង ចាប។
មូលហេតុ ៖ មិនបាំងផៃបេតុងដែលទើបចាក់ ធ្វើអោយពេលមេឃក្តៅខ្លាំង ទឹកស្ងួតលឿន ពេក បេតុងមានដង្ហើម ធ្វើអោយប្រេះ។
វិធីសាស្ត្រជួសជុល ៖ ប្រើទឹកស៊ីម៉ង់ត៍ ជុត និង បូកឡើងវិញ ក្រោយមកស្រោប ក្រាលបាវ ថែទាំ។
2.      បណ្តាវិធីសាស្ត្រចាក់បេតុងក្នុងទឹក
គេត្រូវចាក់បេតុងក្នុងទឹក ឬ ដីមានទឹកច្រើន ពេលសាងសង់បណ្តា សសរស្ពាន បាតអាង បាតអណ្តូង ...៘
តំរូវការចាំបាច់គឺ ពេលចាក់បេតុងឆ្លងតាមស្រទាប់ទឹក មិនអោយទឹកជ្រាបចូលក្នុងសាច់បេតុង ឬ ធ្វើអោយហូរស៊ីម៉ង់ត៍។
ដើម្បីថានាតំរូវការខាងលើ គេតែងប្រើវិធីសាស្ត្រចាក់បេតុងក្នុងទឹកមួយចំនួន ដូចខាងក្រោមៈ


1.        វិធីសាស្ត្រដកបំពង់
ដំបូងគេប្រើពុម្ព គៀបជុំវិញគឿងបង្គុំដែលត្រូវចាក់បេតុងក្នុងទឹក និង ដាក់កំរាល ការងារ។ ពិកំរាលការងារ លែងបំពង់រអាយត្រង់ចុះក្រោម លើបាតប្រមាណ 0.2 -0.5 m  បណ្តាបំពង់នេះ មានអង្គត់ផ្ចឹត 200 mm បំពង់និមួយៗ ត្រូវបានធ្វើដោយកំណាត់បំពង់ ប្រវែងពី 0.5 -1.00 m ភ្ជាប់ជាមួយគ្នា។ នៅលើមាត់បំពង់នៅកំរាលការងារ ដាក់ស៊ីឡៅ ផ្នែកខាងក្រោមបំពង់ មានពោងកៅស៊ូ។ ប្រើក្រេន ដាក់លើពោង ស្ទូចបណ្តាធុងបេតុងចាក់ចូលស៊ីឡៅ ឫ ប្រើម៉ាស៊ីនបូមបេតុងចូលស៊ីឡៅ បេតុងហូរ តាមបំពង់ចុះក្រោម, ច្រានពោងកៅស៊ូ ប៉ោងឡើងលើផ្ទៃទឹក និង បេតុងហូរចុះបាត សំណង់។ ពេលបេតុងបានពន្លិចបំពង់បេតុងពី  0.5 -08 m នោះចាក់បេតុងចូលបំពង់ផង និង ដកបំពង់ផង ប៉ុន្តែពេលណាក៍ដោយក៏ត្រូវដាក់ពន្លិចបំពង់ក្នុងបេតុងពី 0.5 -0.8 m
កាំសកម្មភាពរបស់បំពង់និមួយៗអាចរហូតដល់ 6 m
គេប្រើវិធីសាស្ត្រនេះដើម្បីចាក់បេតុង គ្រឹះ សសរស្ពាន ជញ្ជាំងទប់។ 

No comments:

Post a Comment

Advertisement