Latest News

Adbox

Tuesday, August 29, 2017

ការងារពុម្ព(Formwork)

នេះគឺជាការសាងសង់បណ្តោះអាសន្នសំរាប់ទ្រទ្រង់បេតុងដែលមិនទាន់រឹង។បន្តព្ទុះម្ពចន្ទុលគឺជាគ្រឿងបង្គុំមួយធ្វើអំពីឈើឬបន្ទះលោហៈ ត្រូវបានកែច្នៃដើម្បីធ្វើជាពុម្ព ចាក់គ្រឿងបង្គុំបេតុង។ក្រោយពេលបេតុង កករឹងត្រូវបានដោះចេញកករឹងត្រូវបានដោះចេញ យកទៅចាក់គ្រឿងសំណង់ផ្សេងទៀត។ពុម្ព គឺជាឧបករណ៍មួយយ៉ាងចំបាច់និង សំខាន់អោយការចាក់បេតុងនៅការដ្ឋានក៏ដូចនៅរោងចក្រ។ដូចនេះពេល បង្កើត ប្រើប្រាស់ ពុម្ពត្រូវបំពេញបានបណ្តាតំរូវការបច្ចេកទេសជាកំណត់។
i.            បណ្តាតំរូវការបច្ចេកទេសចំពោះពុម្ព៖
- វិធានការក្នុងការជ្រាប ឬលិចនៃទឹកដែលជាតំរូវការចាំបាច់នៅក្នុងការពង្រឹង
- សំណើរគ្រប់គ្រាន់ចំពោះសំភារៈដែលមានភាពរឹងប៉ឹង
- សំណើរចំពោះការទប់ទល់នឹងទឹក (ត្រូវលាបទឹក ឬ បាញ់ទឹកអោយជោកជាមុនសិន)
- វិធានការដែលបង្កឡើងដោយការស្ងួតភ្លាមៗនៃបេតុង
- ក្នុងករណីដែលបេតុងនៅហាលវាល  គេមានវិធីធ្វើប្រព្រឹត្តកម្មដូចតទៅ 
ឈើ ៖ នៅលើផ្ទៃឈើមិនត្រូវអោយមានភាពរលកច្រើនពេកទេ
ដែក ៖ នៅក្នុងករណីដែលដែកមានច្រេះស៊ី  បេតុង និងឡើងពណ៌ត្នោតដែលវាចាប់ផ្តើមធ្វើអោយខូច។
- សំភារៈសំរាប់ការងារពុម្ពដែលបានបំរុងទុកក្នុងការតំលើងជាស្រេចនេះ  របៀបតំល៉ើងក៏ងាយស្រួល ហើយ ក៏រហ័សដែរ។
- ការងារពុម្ពវាមានតំលៃពី ១៥.៣០% នៃតំលៃរចនាសម្ព័ម្ធដូច្នេះសកម្មភាពទាំងនេះតំរូវអោយមាន លក្ខណៈសេដ្ឋកិច្ច។
- សុវត្ថិភាព ៖ មានសុវត្ថិភាពគ្រប់គ្រាន់ចំពោះកំលាំងពីខាងក្រៅ
-ត្រូវកែច្នៃត្រូវតាមខ្នាតរបស់គ្រឿងបង្គុំសំណង់
-ត្រូវរឹងមាំ មានស្ថេរភាព មិនកោង
-ត្រូវរៀបរយ ស្រាល ងាយតំឡើង និង រុះរើ។
ii.            បែងចែកប្រភេទពុម្ពៈ
អាចបែងចែកពុម្ពតាមវិធីច្រើនផ្សេងៗគ្នា តាមលទ្ធភាពប្រើប្រាស់ ឬ តាមសំភារៈផលិត ចេញជាពុម្ព។
តាមការតំឡើង និងរុះរើពុម្ព គេចែកចេញជា៖ ពុម្ពថេរ (Fixed formwork) ពុម្ពឆ្លាស់ (Rotated formwork) ពុម្ពចល័ត (Mobile formwork) (ចល័តផ្តេក ចល័តឡើងកំពស់)។
តាមសំភារៈធ្វើពុម្ព គេអាចចែកជាៈ ពុម្ពឈើ ពុម្ពលោហៈ ពុម្ពធ្វើអំពីបន្ទះបេតុង ពុម្ពកៅស៊ូ ពុម្ពជាតិយឺត ...។ ទោះចែកប្រភេទពុម្ពតាមវិធីណា ក្នុងការសាងសង់ជាក់ស្តែង យើងតែងប្រើ ច្រើននៅតែជាពុម្ពថេរ និង ពុម្ពឆ្លាស់។
2.1      ពុម្ពថេរ (Fixed formwork)
ពុម្ពថេរតែងធ្វើអំពីឈើ ធ្វើអំពីលោហៈតិចតួច។ ពេលផលិតពុម្ពគេធ្វើតំរូវតាមគ្រឿងបង្គុំ សំណង់និមួយៗ របស់សំណង់ណាមួយនោះ ដើម្បីចាក់បេតុង, ក្រោយបេតុងកករឹង ដោះចេញ នោះមិនអាចប្រើសំរាប់សំណង់ប្រភេទផ្សេងទៀត។ ពេលប្រើប្រភេទពុម្ពនេះ មានគុណសម្បត្តិ គឺផលិតងាយស្រួល, ប៉ុន្តែគុណវិបត្តិធំបំផុតគឺ អស់ឈើច្រើន ព្រោះត្រូវកាត់តម្រឹមសមស្រប ជាមួយ្នកាលំអិតរបស់គ្រឿងបង្គុំសំណង់។ ការតភ្ជាប់បណ្តាបន្ទះតូចៗ ជាបន្ទះធំ តែងបោះដោយ ដែកគោល ដូចនេះពុម្ពប្រហោង កំរិតឆ្លាស់តិច។ ឈើប្រើដើម្បីផលិតពុម្ពប្រភេទនេះ គឺជាឈើ បន្ទះ កំរាស់របស់បន្ទះឈើតែង 2/5 – 4 សម។ ពេលចាំបាច់ គេក៏ដាក់បន្ទះឈើជាប់ជាមួយ គ្នាជាបន្ទះតែមួយ។ បណ្តាបន្ទះទាំងនេះភ្ជាប់គ្នាដោយមេឈើ (Stud) និង ដែកគោល (Nail)/ ចំងាយរវាងបណ្តាមេឈើពី ០.6 – ០.9 ម ( រូបភាព 8.1 )


          រូបភាព 8.1 ៖ បន្ទះពុម្ពថេរ 
1. បណ្តាបន្ទះឈើ 2. មេ 3. ដែកគោល
ក្នុងលំនាំធ្វើការងារ បណ្តាបន្ទះបង្កើតជាពុម្ព ទទួលបន្ទុករបស់បេតុង និង បន្ទុកអថេរពេល ចាក់ បង្ហាប់។ ខ្នាតរបស់បន្ទះឈើ និង វិធីតំឡើងអាស្រ័យទៅនិង គ្រឿងបង្គុំ ដែលត្រូវចាក់។
ដើម្បីស្រាវជ្រាវគ្រប់គ្រាន់ អំពីផលិតភាព តំឡើង ក៏ដូចជាផលិតកម្ម ចាប់តំឡើង្ប.... យើងចូរពិនិត្យអោយប្រភេទពុម្ពថេរនិមួយៗ ជាមួយ និង ប្រភេទគ្រឿងបង្គុំនិមួយៗ។
2.2      ពុម្ពគ្រឹះ (Foundation Formwork)
ពុម្ពប្រើសំរាប់គ្រប់ប្រភេទគ្រឹះ តែងដោយបន្ទះឈើ ឬ ដោយបន្ទះឈើតគ្នាដោយបន្ទះ ច្រើនជាមួយគ្នាដោយដែកគោល។
2.3      ពុម្ពគ្រឹះធ្នឹម (Strip Foundation Formwork)
ការតំឡើងរួមមាន ៖ បន្ទះពីរ (ឬ បន្ទះផ្គុំ) ឈើ មានកំពស់ខ្ពស់ជាងកំពស់របស់គ្រឹះ ៥-១០ សម។ ផ្នែកខាងជែងីក្រោម ប្រើមេបណ្តោយពីរ ផ្នែកខាងលើប្រើមេទទឹង ដើម្បីរក្សាគំលាតរបស់ពុម្ព។ ពេលចាក់បេតុង និង បង្ហាប់បេតុង ដើម្បីទប់ទល់ការ ប៉ោងពុម្ព (Fill out) គេប្រើមេទល់បញ្ចិត។

រូបភាព 8.2 ៖ ពុម្ពគ្រឹះធ្នឹម 1. បន្ទះឈើ 2. មេឈរ 3. ចន្ទល់បញ្ចិត,
4.​ របាកំណត់ 5. គ្រោងទទឹង 6. ស្នឹង (stake)
 2.4      ពុម្ពប្រើសម្រាប់គ្រឹះទោល (Pad Foundation Formwork)
ចំណុចពិសេសចំពោះប្រភេទគ្រឹះនេះ គឺតំឡើងជាថ្នាក់ៗច្រើន។ នៅកណ្តាលមាន ករសសរ។ ការតំឡើងពុម្ពគ្រឹះទោលដូចលើ រូបភាព ៨.៣។
រូមភាព ៨.៣ ៖ ពុមព្ពគ្រិះទោល a. ពុម្ពក្រៅ b. ពុម្ពក្នុង
1.         បន្ទះពុម្ព 2. មេបញ្ឈរ 3. សរសៃដែកថ្ពក់ 4. មេ 5. ចន្ទល់បញ្ចិត 6. ស្នឹង
2.5      ពុម្ពជញ្ជាំង (Wall Formwork)
ពុម្ពជញ្ជាំងតែងជួប ពេលចាក់បេតុងសំណង់ជញ្ជាំងបេតុងសរសៃដែក ឬបណ្តាក្រវ៉ាត; (Wattle) ក្នុងសំណង់សង់តម្លើង (Precast Concrete Frame)ជណ្តើរយន្ត...។ ពិសេសគឺគ្រឿងបង្គុំស្តើង កំពស់ខ្ពស់ ស្ថេរភាពពេលសាងសង់ក្រោយ។ ពុម្ពអាចប្រើដោយឈើ ដោយលោហៈ ។
រចនាសម្ព័ន្ធរបស់ពុម្ពជញ្ជាំងរួមមានដូចខាងក្រោមៈ
រូបភាព៨.៤៖ ពុម្ពជញ្ជាំង 
a ករណី d <= 50 cm
1. មេបញ្ឈរ 2. បន្ទះពុម្ព 3. ថ្ពក់ដោយសរសៃដែក 4. មេបេតុង 5.ឈើកំណត់ទីតាំង 6. មេឈើ 
b. ករណី d > 50 cm 
1. បន្ទះពុម្ព 2. មេបញ្ឈរ  3. ប៊ូឡុង 4. ចន្ទល់បញ្ចិត 5. ទ្រនាប់។
 បណ្តាបន្ទះពុម្ពដោយឈើ ឬ ដោយលោហៈ បណ្តាបន្ទះទាំងនេះត្រូវបានភ្ជាប់ជាមួយគ្នា ដោយ មេឈរ មេទទឹង។ គំលាតរវាងបណ្តាមេត្រូវបានកំណត់ ឆ្លងតាមការគណនាកំលាំង របស់បេតុង និង កំលាំងឌីណាម៉ិចដោយការបង្ហាប់រំញ័រ។
ពេលគៀបគេប្រើប៊ូឡុង បេទទឹងដើម្បីភ្ជាប់។ ដើម្បីរក្សាពុម្ពអោយនឹងក្នុងលំនាំសាងសង់ ប្រើរបាទប់បញ្ចិតបោះចូលទៅក្នុងដី។ ផ្នែកខាងក្រោមជើងពុម្ព ជានិច្ចកាលត្រូវបានដាក់ បន្ទះ ដែលកំណត់ពីទីតាំងរបស់ជញ្ជាំងផង ព្រមទាំងរក្សាទទឹងរបស់ពុម្ពផង។
បណ្តាជញ្ជាំងមានកំរ៉ាស់ d <= 50 cm ពុម្ពត្រូវបានតំឡើងដូចរូបភាព 8.4a.
ករណីជញ្ជាំងមានកំរ៉ាស់ d > 50 cm ពុម្ពត្រូវបានតំឡើងដូចរូបភាព 8.4b ត្រូវច្បាស់លាស់និងស្ថេរភាពជាងករណីមុន។ ពេលនេះបណ្តាមេឈរ មេទទឹង របាបញ្ចិត ត្រូវមាំគ្រប់កំរិតមាំ ដើម្បីទប់កំលាំងព្រូទទឹង (Dashing Load).

2.6      ពុម្ពសសរ (Column  Formwork)
សរបេតុងសរសៃមានរាងជា ចតុកោណ (Rectangle)/ ការ៉េ (Square)/ ពហុកោណ (Polygon)  ឬ មូល (Circle). មុនពេលចាក់បេតុងត្រូវការគណនាពុម្ព ។ រចនាសម្ព័ន្ធពុម្ពសសររួមមាន ៖  បន្ទះបួន ឬ ច្រើនដាក់ផ្គួបគ្នាដោយមេឈើ។ រវាងបណ្តា បន្ទះពុម្ពផ្គុំភ្ជាប់គ្នាបង្កើតបាន រូបរាងគ្រឿងបង្គុំសំណង់ ដោយគ្រោងគៀប (Cang). គំលាតរវាងគ្រោងគៀប ត្រូវគ្រប់កំរិតរឹងមាំ និង កំរ៉ាស់របស់បន្ទះត្រូវបានគណនាទប់ កំលាំងព្រូទទឹង (Dashing Load) . ផ្នែកបាតសសរត្រូវបានចោះជាទ្វារតូចដើម្បីសំអាត។ នៅក្បាលសសរត្រូវបានចោះដើម្បីដាក់ពុម្ពធ្នឹម។
ពេលគណនាពុម្ពសសរ មានកំពស់ h > 2,5 m នោះត្រូវចោះទ្វាដើម្បីចាក់បេតុងនៅ កណ្តាល។
គ្រោងគៀប (Cang) អាចធ្វើអំពីឈើ ឬ លោហៈ។ រូបភាព 8.5 បង្ហាញអំពីប្រភេទពុម្ព មួយដែលជួបញឹកញាប់។
          រូបភាព 8.5 ៖ ពុម្ពសសរ
a)            1. បន្ទះពុម្ព 2. មេផ្គុំ 3. គ្រោងគៀប 4. ទ្វារធ្នឹម 5. ទ្វាសំអាត 6. ឈើកំណត់ទីតាំង
b)            1. បន្ទះឈើ 2. មេផ្គុំ 3. គ្រោងគៀប
c)            1. គ្រោងគៀបលោហៈ 2. រុន្ធ
ប្រើប្រាស់គ្រោងគៀប (Cang) លោហៈមានច្រើនសណ្ឋានខុសៗគ្នា រូបភាព 8.5c។ ក្នុងការសាងសង់គេច្រើនប្រើគ្រោងគៀបនេះ ព្រោះវាមានគុណសម្បត្តិច្រើន, ប្រើវាអាច ផ្លាស់ប្តូរមុខកាត់សសរ រុះរើ តំឡើង។
2.7      ពុម្ពធ្នឹម និង កំរាល (Beam and Slab Formwork)
ប្រព័ន្ធពុម្ពធ្នឹមកំរាល ប្រើដើម្បីចាក់បេតុង បណ្តាសំណង់បេតុងសុទ្ធ, រួមមាន ធ្នឹមមេ (Main Beam)/ ធ្នឹមរង (Sub Beam)/ និង កំរាល (Slab)/ សសរ (Column). ការតំឡើងរបស់ប្រព័ន្ធនេះស្មុគស្មាញណាស់, រួមមានសមាសភាពច្រើន និង លំអិតតំណរ ជាមួយបង្កើតជាប្រព័ន្ធតែមួយ រូបភាព 8.6
រូបភាព 8.6 ពុម្ពធ្នឹម និង កំរាល
a)            ធ្នឹម h< 60 cm b)ទ្វារដាក់ធ្នឹមរង c) ធ្នឹម h > 60 cm
1. បន្ទះពុម្ពខាង 2. បន្ទះពុម្ពបាត 3. របាកំណត់ទីតាំង 4. មេបញ្ឈរ
5. របាទ្រររនូត 6. បន្ទះពុម្ពកំរាល 7. រនូត 8. ចន្ទល់ របាក្នុង 1០. មេទទឹង
 រចនាសម្ព័ន្ធពុម្ពធ្នឹមរួមមាន បន្ទះឈើបី ឬលោហៈផ្គុំជាប់គ្នា, កំរ៉ាស់របស់បន្ទះពុម្ព ជាធម្មតាគឺ ២.៥ សមបន្ទះបាតក្រាស់ជាង តែងយក ៣ សម។ បន្ទះខាងរបស់ពុម្ពខាង តែងចោះអោយហើយ ដើម្បីដាក់ធ្នឹមរង។
ចំពោះបណ្តាធ្នឹមមានទំហំធំជាង ៦០ សម ក្រៅពីសមាសភាពដូចខាងលើ នៅប្រើ របាដែកមេ ដើម្បីទប់ភាពប៉ោង។
ពុម្ពកំរាល ត្រូវបានបង្កើតដោយបន្ទះឈើដោយឡែក ផ្គុំចូលគ្នាបង្កើតបានជាបន្ទះធំមួយ ផ្ទៃរបស់វាស្មើនិងផ្ទៃបន្ទប់មួយ ទំហំរបស់បន្ទប់ធំ ឬ តូច ដោយសារការគណនា ឫ តំរូវការ ប្រើប្រាស់។ បណ្តាបន្ទះធំៗនេះ ត្រូវបានដាក់លើរនូត (Soffit Support joist)/ ធ្វើអំពីឈើ ឬ លោហៈ។ ក្រោមរនូតត្រូវបានទប់ដោយចន្ទល់ (Props)។  គំលាតរវាងរនូត និង ចន្ទល់ ត្រូវកំណត់ដោយការគណនា។ ប្រព័ន្ធចន្ទល់នេះអាចធ្វើអំពី ឬ លោហៈ។ ពេលគណនាដោយ ឈើ ឫ ដោយលោហៈ ដើម្បីធានាដល់ការងារសាងសង់ងាយស្រួល មានអត្ថប្រយោជន៍ ប្រព័ន្ធចន្ទល់ ត្រូវមានកំពស់អថេរ។  ចំពោះប្រព័ន្ធចន្ទល់ឈើ ក្រៅពីតួរប្រែប្រួលបាន បាតចន្ទល់នៅត្រូវបានដាក់លើ ស្នៀត (Wedges) ឈើ។ ចំពោះចន្ទល់ដែកត្រូវបានដាក់ក្នុង ខៅ (Collar) . រូបភាព 8.6 គឺជារចនាសម្ព័ន្ធពុម្ពធ្នឹមកំរាលតែងជួប។ 
រូបភាព 8.7 បង្ហាញពីការតំឡើងប្រព័ន្ធរនូត ចន្ទល់ ទ្រពុម្ពកំរាល។

រូបភាព 8.7 ៖ រៀបចំប្រព័ន្ធរនូត ចន្ទល់កំរាល
a)            វិធីដាក់រនូតទ្របន្ទះកំរាលបប ជើងចន្ទល់
1.            បន្ទះពុម្ពកំរាល  2. រនូត 3. មេផ្គុំ 4. បន្ទះពុម្ពធ្នឹម 5. ចន្ទល់អក្សរ ទ 6. ស្នៀត 7. ទ្រនាប់។
ជើងចន្ទល់ដែកតែងត្រូវបានកល់ (Chock) ដោយដូយហៃត្រូលិក (Hydraulic Jack )  ឬ ដួយមួលឡោស៊ី (Screw Jack )។ ប្រព័ន្ធពុម្ព, ចន្ទល់ធ្នឹមកំរាលត្រូវបានរក្សាស្ថេរភាពក្នុង រយកាលសាងសង់។ វាត្រូវទ្ររបាននូវរាល់បន្ទុក គ្រប់ប្រភេទ។ ចំពោះកំលាំងព្រូលទទឹង កើតឡើងដោយខ្យល់, វត្ថុធាតុជ្រាលមិនស្មើ, ឬ ត្រូវរងអង្រន់់ (Shake) គេរៀបចំដាក់បន្ថែម ប្រព័ន្ទមេតាមទិសទាំងពី (រូបភាព 8.8)
បើកំពស់របស់ធ្នឹមកំរាលលើស , ដើម្បីការពារភាពកោង (Bend) ភាពប៉ោង (Convexity) របស់ប្រព័ន្ធចន្ទល់ នោះត្រូវប្រើ ប្រព័ន្ធមេច្រើនថ្នាក់ ដើម្បីរក្សាស្ថេរភាព, (រូបភាព 8.8)
ពេលសាងសង់អាគារគ្រឿងបង្គុំបេតុងសរសៃដែក (Reinforced Concrete Structucture)និង បណ្តារោងចក្រធំៗ (The big Industrial Structucture) សរសៃដែកប្រើក្នុងបេតុង មិនមែនជាមូល, ប៉ុន្តែដែកសណ្ឋាន (រាង)។ ពេលនេះដើម្បីទ្ររចន្ទល់យើងគួរប្រើពុម្ពព្យួរ  (Suspended Formwork) (រូបភាព 8.9)
រូបភាព៨.៨ ប្រពន្ធ័មេជន្ទល់ a) ជន្ទល់ឈរ b) ជន្ទល់ដេក
1. បន្ទះកំរាល, 2. ធ្នឹម, 3. សសរ, 4 មេទទឹង, 5. មេបណ្តោយ


រូបភាព 8.9.ពុម្ពព្យួរទៅនិងសរសៃដែក
1. បន្ទះពុម្ព 2.មេបញ្ឈរ 3. របា 4. រនូត 5. ពុម្ពកំរាល
6. បូឡុងព្យួរ 7. ដែករាង 8. ពុម្ពបាត 9. របា
រូប៤-៦ បន្ទះ Panel ពីឈើ
បង្គោលកំរាល ៖ គឺជាមេបញ្ឈរដែលរងបន្ទុកពីរបារែក ហើយបញ្ជូនទៅអោយកំរាល។ ការតភ្ជាប់គ្រឿងបង្គុំ គឺអនុវត្តទៅតាមមេរបស់វា។
- ក្រវ៉ាត់ពុម្ព ៖ គឺជាសំភារៈដែលទាក់ទងទៅនឹងគ្រឿងនិមួយៗ និងបង្ការការហូរច្រោះនៃទឺកស៊ីម៉ង់ក៏ដូចជា ការខុសភាពដើមនៃពុម្ព។
- ភាពដោយឡែកនៃពុម្ព 
- លំហ ៖ រក្សាចន្លោះពីពុម្ពនិងគ្រោងដែកសំរាប់ការផ្លាស់ប្តូរ និងសំរាប់កំរាស់នៃស្រទាប់គ្របដែក (ឬស្រទាប់ ការពារដែក)។
- ប្រេងពុម្ព ៖ គឺជាការត្រសុស ឬខាត់ជាមួយប្រេងទៅលើផ្នែកនិមួយៗនៃពុម្ពដើម្បីភាពងាយស្រួលក្នុងការ ចាក់បេតុង។
រូប៤-៧ ពុម្ពដែក
រូប៤-៨ បង្គោលកំរាលជាន់ និងការមួល
សមត្ថភាពទ្រទ្រង់សំពាធខាងនៃពុម្ព
ភាពសមស្រប ៖ អំពើនៅក្នុងទ្រង់ទ្រាយនៃវត្ថុដែលទាក់ទងជាមួយនឹងសំពាធដែលមានមកលើទិសដៅផ្តេក នៃពុម្ព...៘ សំរាប់ជញ្ជាំងបេតុង
រូប៤-៩ គ្រឿងបន្ថែមពុម្ពបេតុង
ចរិតលក្ខណៈ 
- សំពាធទ្រទ្រង់ផ្នែកខាងនៃជញ្ជាំងពុម្ពកើតមានឡើងនៅពេលចាត់បេតុងសំរាប់សសរ និងធ្នឹម។
- សំពាធទ្រទ្រង់ខាងមានទៅតាមពេលវេលានៃចំងាយ និងទំងន់នៃមាឌបេតុងផ្នែកខាងលើ។
- កំពស់ព្រំដែននៃបេតុង ហៅថា ក្បាលបេតុងនៅពេលដែលសំពាធខាងដីកើតមានឡើងអតិបរមានៅ ពេលចាត់បេតុង។
ឥទ្ធិពលនៃសំពាធទ្រទ្រង់ខាងមានទៅលើគ្រឿង 
- ល្បឿននៃការចាត់បេតុង ៖ ល្បឿននៃការចាក់លឿនពេក, សំពាធទ្រទ្រង់ខាងធំ
- ភាពថេរនៃបេតុង ៖ ភាពថេរនៃបេតុងវាជាការប្រសើរ, សំពាធទ្រទ្រង់ខាងធំ
- ទំងន់បេតុង ៖ ទំងន់បេតុងធ្ងន់, សំពាធទ្រទ្រង់ខាងធំ
- ការលាយបេតុង ៖ យើងដឹងថាការរលាយបេតុងដែលមានគុណភាពខ្ពស់ សមត្ថភាពទ្រទ្រង់បន្ទុកខាងរបស់ វាធំជាងបេតុងសំអាតបាតគ្រឺះ
- ស៊ីតុណ្ហភាពបេតុង ៖ សីតុណ្ហភាពនៅពេលចាត់បេតុងទាប, សំពាធទ្រទ្រង់ខាងខ្ពស់
- អំពីពុម្ពចាប់ផ្តើមឡើងគ្រើម ៖ ពីព្រោះនៅពេលចាត់ផ្ទៃរបស់ពុម្ពចំនួននៃការកកិតគ្នា  ហូរច្រើនពេក, ហើយសំពាធទ្រទ្រង់ខាងតិច។
- ភាពធន់ និងទឹកនៃឈើពុម្ព ៖ សមត្ថភាពទ្រទ្រង់សំពាធខាងល្អ  ហើយភាពធន់និងទឹកនៃក្តារពុម្ពល្អប្រសើរ
- ភាពរឹងមាំនៃពុម្ព ៖ ភាពរឹងមាំនៃពុម្ពមានខ្ពស់ សមត្ថភាពទ្រទ្រង់បន្ទុកខ្ពស់
- ប្រភេទនៃស៊ីម៉ង់ ៖ រយៈពេលនៃការកកវារហ័សណាស់, សមត្ថភាពទ្រទ្រង់សំពាធខាងបេតុងចុះខ្សោយ ជាងបេតុងដែលកករឹង  ដូច្នេះរយៈពេលកករឹងវាយឺតជាង។
-រំញរ័  រឺ វិប្រាទ័រ ៖ ក្នុងករណីប្រើវីប្រាទ័រសមត្ថភាពទ្រទ្រង់សំពាធខាងល្អ
- វិធី និងទីតាំងនៃការចាក់បេតុង ៖ ប្រសិនបើនៅពេលចាត់បេតុងមានការស្រកចុះច្រើនជាងចំនួននៃកំរិត កំពស់ សមត្ថភាពទ្រទ្រង់សំពាធខាងបេតុងល្អប្រសើរ។ 
សំពាធទ្រទ្រង់ខាងនៃពុម្ព និងបន្ទុក
បន្ទុកនៃពុម្ព 
-ផ្នែកខាងក្រោមនៃធ្នឹម បន្ទះកំរាល ៖ ម៉ាស់បេតុង បន្ទុកការសាងសង់បន្ទុកច្រានចេញ
- បន្ទុកផ្នែកជញ្ជាំង សសរ ធ្នឹម ៖ ម៉ាស់បេតុង សំពាធខាងបេតុង
លំដាប់នៃការតំលើងពុម្ព 
គោលឬមូលដ្ឋាន-សសរ-ជញ្ជាំងខាងក្នុង-ធ្នឹមរង-ធ្នឹម-កំរាលជាន់-ជញ្ជាំងខាងក្រៅ
វិធីសាស្ត្រក្នុងការសាងសង់ពុម្ព 
ពុម្ពអឺរុប 
- ផលិតពីឈើអារធន់និងទឹក  ហើយគ្រោងវាមានទំងន់ស្រាល
- មានលក្ខណៈសាមញ្ញោនៅក្នុងការយកផ្ទាំងនីមួយៗទៅតំលើងដោយមិនបាច់ប្រើប្រាស់ បរិក្ខារពិសេស។
- អាចរកបន្ទះ panel តែទំរង់មួយក្នុងការតំលើងសំរាប់ជញ្ជាំង, បន្ទះកំរាល និងសសរ។
ពុម្ពដែក 
- មានទំងន់ធ្ងន់តែងាយនៅក្នុងការតំលើង និងរុះរើវិញ
- ទំហំត្រឹមត្រូវឥតខ្ចោះ  ហើយមានឧត្តមភាពនៅក្នុងការចល័តពុម្ពចុះឡើង
- ភាពស្អិតជាប់នៃល្បាយពីព្រោះបេតុងវាមានភាពស្មើគ្នា  អញ្ចឹងវាអាចជាប់ស្អិតនៅផ្ទៃខាងក្នុងពុម្ពដោយ សារដែកវាមានច្រេះចាប់។
ពុម្ពជាក្រុម 
- បន្ទះ panel ដែលធំជាងគេ  ចាប់ភ្ជាប់ និងបង់បាញ់  ហើយធ្វើការនៅក្នុង panel ខ្លួនវា។
- យកផលប្រយោជន៍ពីវិធីសាងសង់តាមការរាក់បែងចែកនៃរយៈផ្តេក និងបញ្ឈរដើម្បីធ្វើអោយប្រសើរឡើង
- ត្រូវការឧបករណ៍ច្រើននៅក្នុងការចាប់ភ្ជាប់
- ជញ្ជាំងក្រាស់ងាយស្រួលក្នុងការសាងសង់
ពុម្ពរអិល 
កំពស់របស់វាប្រហែល 1m ហើយវាជាវិធីសាងសង់ទំលាក់មកដីយឺតៗ  ជាពុម្ពដែកមូលដែលមានភាពខុសគ្នា ៗគ្នាខ្លះនៃផ្នែកខាងក្រោម  វាមានលក្ខណៈសមរម្យក្នុងការសាងសង់សំណង់ Silo
- រយៈពេលសាងសង់ខ្លីប្រហែល១/៣នៃសំភារៈ  ហើយអាចកាត់បន្ថយកកំលាំង
- អាចបំពេញបន្តគ្នាគ្រប់ផ្នែកទាំងអស់
- អាចចាក់កំពស់បាន ៣-៥ m នៅពេលធ្វើការថ្ងៃ ឬយប់
ពុម្ពសំបុកឃ្មុំ 
- វាគឺជាការបង្កើតផ្នែកនៃសំភារៈសំរាប់ពុម្ពសំរាប់ធ្វើកំរាលជាន់នៃកំរាលបេតុង ទំហំវាគឺ ៩-១៨ cm
- អាចធ្វើបានពីរបៀបរចនាសម្ព័ន្ធបន្ទះបេតុង
ពុម្ពផ្លូវរូងដី 
- ចំពោះពុម្ពចល័ត ធ្វើបំពង់មួយរួមដោយគ្រោងពីរ
- ម៉ាស់របស់ធ្ងន់  ត្រូវការកន្លែងធំ  ដើម្បីលើកដាក់ និងត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពការងារ នៅ ពេលតំលើង និងបោះពុម្ព។ យកចិត្តទុកដាក់ផងដែរនៅពេលប្រតិបត្តិផែនការលើកឡើង។
- វាមានលក្ខណៈសមស្របចំពោះការសាងសង់ដែលមានមុខកាត់ជាសេរីដូចជា apartment ជាដើម។
ពុម្ពផ្លូវរូងក្នុងដី 
- ពុម្ពចល័តដែលធ្វើឡើងពីគ្រោងពីរបំពង់មួយ
- ពីព្រោះវាមានទំងន់ធ្ខន់ត្រូវការទំហំធំ  ដើម្បីលើកបរិក្ខារ។ ត្រូវធ្វើការសង្កេតក្នុងសុវត្ថិភាពនៅលើការ តំលើង និងការយួរកាន់គ្រោងនីមួយៗដើម្បីធ្វើការ។ សង្កេតនៅក្នុងសំភារៈប្រតិបត្តិការក្នុងផែនការលើកឬស្ទូចឡើង។
- វាអាចរកបាននៅក្នុងរចនាសម្ព័ន្ធដែលមានជាសេរីឯកភាពដូចជា apartment ជាដើម។

                     

No comments:

Post a Comment

Advertisement