Latest News

Adbox

Tuesday, August 29, 2017

ហានិរភ័យការងារក្នុងសំណង់

   

.​   របួសរបួស ឬគ្រោះថ្នាក់ដែលកើតមានឡើងដោយសារការ ផលិតសំភារះផ្សេង ​​​ដោយការ​​​មិន ប្រុងប្រយ័ត្ន ខ្វះវិនយ័ក្នុងការធ្វើការងារ។
        ​ដើម្បីជាសវាងគ្រោះថ្នាក់ទាំងនោះយើងម្នាក់ៗត្រូវយល់អំពីនិរភ័យការងារដែលជាគោលការណ៍មួយ ធ្វើឡើងដើម្បីជៀសវាង គ្រោះថ្នាក់ទាំងឡាយ ដែលកើតមានឡើងពីការ ផលិត ។
.   លក្ខណះទូទៅនៃនិរភយ័ការងារ :
​​​        នៅលើទីធ្លាសំណង់  ឬ​  បរិវេណសំណង់ចាំបាច់ត្រូវរៀបចំ អោយមានសណ្ដាប់ធ្នាប់ ត្រូវពង្រាបទីធ្លា លុបរណ្ដៅណាដែលមិនអាចលុបបាន ត្រូវដាក់ឈើ ឬបន្ទះក្ដារធ្វើជាស្ពានតាមផ្លូវត្រូវបង្ហាប់ដីអោយណែន ដើម្បីអោយរថយន្តដឹកជញ្ជូនចេញចូលបានស្រួល ។កន្លែងធ្វើការនីមួយៗ ត្រូវធ្វើរបងពទ្ធ័ជុំវិញហើយដាក់ ផ្លាកសញ្ញា ប្រយត្ន័គ្រោះថ្នាក់ ។ នៅកន្លែងធ្វើការមិនត្រូវនាំអ្នកដទៃចូលដោយគ្មាន​សំលៀកបំពាក់ការពារ​​ឡើយអ្នកដែលមានភារកិច្ចនៅក្នុងការដ្ឋាន មិនត្រូវលេងឧបករណ៏ណា​ ដែលយើងមិនស្គាល់ហើយនៅ ទី ណា​ដែលសង់រួចហើយមានទ្វារ បង្អួច ត្រូវធ្វើរបងការពារកំពស់យ៉ាងតិច 1.5m ។ ការងារដែលមានកំពស់ ខ្ពស់ត្រូវធ្វើរន្ទាឲ្យបានជាប់មាំល្អហើយកំរាស់ដែលត្រូវក្រាល​​​​​​​ត្រូវយកក្ដារដែលមានកំរាស់ក្រាស់ហើយបន្ទា របស់វាតូចបំផុត 0.2m  ហើយចំងាយពីក្ដាររន្ទាមកជញ្ជាំង 0.05m ។ យើងត្រូវកំណត់ អោយបានច្បាស់ ចំ ពោះរន្ទាដែលភ្ជាប់ទៅនឹងជញ្ជាំងឲ្យបានមាំដាច់ខាត នៅលើក្ដារន្ទាមិនត្រូវរត់ ឬ ដាក់អ្វីអោយធ្ងន់ពេក មិន ត្រូវគប់ឥដ្ឋពីលើចុះក្រោមឡើយ ។  នៅលើក្ដារន្ទាមិនត្រូវមានសំរាម ឬ វត្ថុអ្វីដែល ណែនាំអោយជំពប់ជើង ឡើយ។      
   .​   ការណែនាំមុនពេលគ្រោះថ្នាក់:
.ការណែនាំដំបូង: 
មុននឹងចាប់ផ្ដើមការងារផ្សេងៗនៅក្នុងរោងចក្រ សហគ្រាស ឬ ការដ្ឋានសំណង់អ្នក ដឹកនាំសំណង់ តែងតែធ្វើការណែនាំ អំពីវិនយ័ការងារបច្ចេកទេសធ្វើការ ជាពិសេសច្បាប់និរភ័យការងារ។ ទោះជាកម្មករ  អ្នកបច្ចេកទេសដែលត្រូវចូលធ្វើការងារថ្មីមានកំនិតយល់ដឹងខ្ពស់ណាស់ណាក៏ដោយចាំបាច់ធ្វើការ ណែនាំដែរ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលកើតមានឡើងជាយថាហេតុ ។ 
 .ការណែនាំលើកទីពីរ:  
ធ្វើឡើងនៅតាមកន្លែងធ្វើការងារយ៉ាងយូរបីខែម្ដង ឬ ជាការប្រមាណក្នុងករណីណាដែលកម្មករធ្វើ ឡើង មិនត្រឹមត្រូវទៅតាមនិរភយ័ការងារ ។                                                                               ​​​        
 .ការណែនាំលើកទីបី:  
ធ្វើឡើងយ៉ាងយូរ ប្រាំមួយខែម្ដង ឬ ជាការប្រមានលើកទីពីរដែលកម្មករអ្នកបច្ចេកទេសធ្វើឡើងមិន ត្រឹមត្រូវតាមនិរភ័យការងារ ឬ ជាការរំលឹកចំពោះអ្នក ដែលបានចូលរួមក្នុងការគ្រោះថ្នាក់ដែលកើត ឡើង ក្នុងការដ្ឋាន ។ ជាបន្ដមកទៀតបើស៊ិនជាមានកំហុសកើតឡើងជាថ្មីកម្មករត្រូវបណ្ដេញចេញពីការងារ ។  ​​ ,       
សង្រោះបន្ទាន់​ 
ក្នុងករណីមានរបួសស្រាលយើងអាចព្យាបាលអ្នករង់គ្រោះនៅទីកន្លែងបានដោយមិនចាំបាច់គ្រូពេទ្យ​ ទេ របួសស្រាលដូចជា រលាកស្បែក មុតកាំបិត ។ល។ ដើម្បីព្យាបាលអ្នករងគ្រោះ យើងត្រូវយកអាកុល ឬ សាំងមកលាងមុខរបួស អោយស្អាតបន្ដាប់មកយកថ្នាំក្រហម ឬ ម្សៅផ្សេងមកលាប ។

ប្រសិនបើរបួសនោះខ្លាំងពេកដោយយើង មិនអាចជួយគ្នាបានយើង ត្រូវបញ្ជូនអ្នករងគ្រោះទៅ មន្ទី ពេទ្យ ប្រស៊ិនបើអ្នកនោះ រងគ្រោះថ្នាក់ដោយមុតដែកគោលយើងត្រូវយក ឈើ ឬ ដុំដែកស្អាត់ដំមុខរបួស ដើម្បីអោយឈាមដែលមានជតិច្រេះហូរចេញមកក្រៅអស់ហើយត្រូវយកទឹកក្រូចឆ្មា ឬ ទឹកខ្មេះមកលាប ឬ ត្រងមុខរបួសបន្ទាប់មកត្រូវបញ្ជូនអ្នករងគ្រោះទៅចាក់ថ្នាំការពារតេតាណុសជាបន្ទាន់ ។
គ្រោះថ្នាក់ដោចរន្តអគ្គិសនី:​​​
មុននឹងចាប់ផ្ដើមធ្វើការងារនៅក្នុងការដ្ឋាននីមួយៗយើងត្រូវត្រួតពិនិត្យមើលនូវចរន្តអគ្គិសនីឆ្លងកាត់ អោយម៉ត់ចត់ ប្រស៊ិនខ្សែចរន្តណាមិនចាំបាច់យើងត្រូវកាត់វាចោល ។បើស៊ិនមានអ្នករងគ្រោះដោយ ចរន្ត អគ្គិសនីចាំបាច់ត្រូវជួយបន្ទាន់ ដោយជំហ៊ានដំបូងត្រូវបិតកុងតាក់ ឬ ផ្ដាច់ខ្សែចរន្តដោយប្រើឈើស្ងួត ឬ ក្រមារក្រណាត់ស្ងួតចាប់ទាញអ្នករងគ្រោះរួចយកអ្នករងគ្រោះទៅដាក់នៅលើដីខ្សាច់ ឬ យកភក់មក ប៉ាន់ ពីលើ ។

No comments:

Post a Comment

Advertisement