បើតាមប្រភពពីគេហទំព័រFacebook page ដែលមានឈ្មោះថា “សំឡេងឥស្លាមកម្ពុជា” បានដឹងថានារីម្នាក់ដែលបានចំណាក់ស្រុកទៅធ្វើការនៅប្រទេសអារ៉ាប់សាអ៊ូឌី
អស់រយៈពេល១២ឆ្នាំមកហើយនោះនឹងបានវិលត្រឡប់មកមាតុប្រទេសវិញដើម្បីជួបជុំគ្រួសារ
សូមអានពត៌មានដក់ស្រង់ទាំងស្រុង៖
ហេតុការណ៍នេះត្រូវបានទម្លាយឲ្យដឹង
ដោយនៅមុននេះបន្តិច នារាត្រីថ្ងៃទី២១ ខែសីហានេះ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា រដ្ឋលេខាធិការក្រសួងការងារ និង
បណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហោះលិខិតបើកផ្លូវរបស់ ពលការិនី ឈ្មោះ ម៉ាត់ សាណាស់ ដែលស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋគុយវ៉ែត
បានចេញជូនពលការិនីរូបនេះ បានត្រឡប់មកកម្ពុជាវិញ ជំនួសលិខិតឆ្លងដែន។
ពលការិនី ម៉ាត់ សាណាស់ (រ៉ទស់) ជាអ្នករស់នៅក្នុងភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចេញទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពី ១២ឆ្នាំមុន តាមរយៈក្រុមហ៊ុនមួយ ហើយបានបាត់ដំណឹងរហូតមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៧ ទើបយើងទទួលបានដំណឹងសុំជំនួយរបស់ពលការិនីរូបនេះ ដែលបានបង្ហោះនៅលើហ្វេសប៊ុក បង្កការភ្ញាក់ផ្អើល និងអាណិតអាសូរបំផុត។
ក្រោយពីទទួលបានដំណឹងនេះហើយ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ និងសហការី ព្រមទាំងមន្ត្រីពាក់ព័ន្ធនានា បានខ្នះខ្នែងជួយអន្តរាគមន៍យ៉ាងដុតដៃដុតជើងបំផុត។
No comments:
Post a Comment