Latest News

Adbox
Showing posts with label Study. Show all posts
Showing posts with label Study. Show all posts

Monday, September 4, 2017

អក្សរសាស្រ្តខ្មែរ “ ផ្នែកទី ២”វណ្ណយុត្តិ (Signe Diacritique) មូសិកទន្ត​ ឬ​ធ្មេញ​កណ្តុរ រស្សសញ្ញា​ ឬ​បន្តក់ សំយោគ​សញ្ញា របាទ អស្តា វិសជ៌នី យុគលពិន្ទុ រជ្ជុស​ញ្ញា ឬ​សហសញ្ញា កាក​បាទ ឬ​ជើង​ក្អែក និងលេខ​ទោ

វណ្ណយុត្តិ (Signe Diacritique)
វណ្ណយុត្តិ គឺ​ជា​សញ្ញា​ទាំង​ឡាយ​ដែល​បង្កើត​ឡើង ដើម្បី​កែ​ប្រែ​ ផ្តួល​សំឡេង​ព្យញ្ជនៈ ឬ​ពាក្យ​ពេចន៍​ខ្លះ ឲ្យ​សម​ស្រប​ទៅ​តាម​តម្រូវ​ការ​ប្រើ​ប្រាស់ ​ក្នុង​ភាសា​របស់​យើង ។ មិន​តែ​ប៉ុណ្ណោះ​ សញ្ញា​ទាំង​នេះ ក៏​អាច​ជួយ​បំប្លែង​​សំឡេង​នៃ​ពាក្យ​ខ្លះ ដែល​មាន​ប្រភព​មក​ពី​ភាសា​បាលី​ ឬ​សំស្ក្រឹត​ផង​ដែរ ។
វណ្ណយុត្តិ​ទាំង​ឡាយ​ចែក​ចេញ​ជា​ពីរ​ពួក​គឺ ៖
ក/ វណ្ណយុត្តិ​ដែល​បន្ថែម​លើ​ព្យញ្ជនៈ ដើម្បី​លម្អៀង​ស័ព្ទ​ឲ្យ​ខ្លី​ឲ្យ​មាន​សូរ​ផ្សេង​ ឲ្យ​ប្លែក​ពី​សំឡេង​ដើម (Signes diacritiques)
ខ/ វណ្ណយុត្តិ​ ដែល​ប្រើ​ជា​មួយ​នឹង​ពាក្យ​ ក្នុង​ឃ្លា​ប្រកប ដើម្បី​កាត់​ឃ្លា​ជា​ប្រយោគ​ជា​សង្កាត់ ដើម្បី​សម្គាល់​ន័យ​សេចក្តី​ផ្សេងៗ​ ។ វណ្ណយុត្តិ​ពួក​នេះ​ហៅ​ថា ខណ្ឌសញ្ញា ”( Signe de ponctuation )
១-មូសិកទន្ត​ ឬ​ធ្មេញ​កណ្តុរ
ជា​សញ្ញា​ប្រើ​សម្រាប់​សម្លាប់, បំបែរ​សំឡេង​ព្យញ្ជនៈ ​៧​ តួ ដែល​មាន​សំឡេង​ឃោសៈ ឲ្យ​ទៅ​ជា​អឃោសៈ គឺ ង, , , , , , , ឲ្យ​ទៅ​ជា​សំឡេង​អឃោសៈ​វិញ ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉, ។ ប្លែក​តែ​តួ មួយ ដែល​មាន​សំឡេង​អឃោសៈ​ស្រាប់ ប៉ុន្តែ​គ្រាន់​តែ​លម្អៀង​សូរ​ពី ប ទៅ ប៉ ប៉ុណ្ណោះ ។ អក្សរ​ប្តូរ​សំឡេង​ទាំង​នេះ ត្រូវ​បាន​ប្រើ​ក្នុង​ពាក្យ ង៉ក់ង, ញ៉ែង​ញ៉ង, ប៉ប៉ាច់​ប៉ប៉ោច, ម៉ែឪ, យ៉ាប់​យ៉ឺន, រឿង​រ៉ាវ, វ៉ូង​វ៉ាង ។
ចំណាំ ៖ កាល​ណា​ពាក្យ​ទាំង​នេះ​ទៅ​ប្រទះ​នឹង​ស្រៈ ិ ី ឹ ឺ ើ ឧទាហរណ៍ ៖ ផ្ទះ​ប៉ិត យាប់​យ៉ឺន, ល្បែង​ចាប៉ឹក។ គេ​ត្រូវ​យក​សញ្ញា (ុ) មក​ជំនួស​ធ្មេញ​កណ្តុរ​ ដែល​ដាក់​ពី​លើ ដើម្បី​កុំ​ឲ្យ​វណ្ណយុត្តិ​នេះ ទើស​ទែង​គ្នា​ជា​មួយ​ស្រៈ​ខាង​លើ ។ ឧទាហរណ៍ ស៊ី ប៉ើង រឹងប៉ឹង ។
២-ត្រីស័ព្ទ ( ៊)
ជា​សញ្ញា​សម្រាប់​ដាក់​លើ​ព្យញ្ជនៈ​ ៤ ​តួ ជា​អឃោសៈ ប, , , , ឲ្យ​ទៅ​ជា​ឃោសៈ​វិញ ៖ ប៊, ស៊, ហ៊, អ៊, ។ ព្យញ្ជនៈ​ប្តូរ​សំឡេង​ទាំង​នេះ ត្រូវ​បាន​យក​ទៅ​ប្រើ​ក្នុង​ពាក្យ សាប៊ូ, សម្ល​ស៊ុប, ហ៊ាន, ទ្រអ៊ូ។ កាល​ណា​សញ្ញា​ត្រីស័ព្ទ​នេះ​ជួប​ប្រទះ​នឹង​ស្រៈ ិ ី ឹ ឺ ើ ក៏​ត្រូវ​ប្រែ​ប្រួល​រូប​មក​ជា (ុ) ដូច​ករណី​ខាង​លើ​ដែរ ឧទាហរណ៍ ស៊ីបាយ, លេង​ហ៊ីលើក​លែង​តែ​ពាក្យ ប៊ិច, អ៊ីចុះ​អ៊ីចឹង
៣ រស្សសញ្ញា​ ឬ​បន្តក់ (់)
សម្រាប់​ប្រើ​ដាក់​ថែម​លើ​តួ​ប្រកប​នៃ​ពាក្យ​ ដែល​កើត​ឡើង​ពី​ស្រៈ និង​ស្រៈ អា ហើយ​កាត់​ស័ព្ទ​វែង​ឲ្យ​ទៅ​ជា​ខ្លី ដែល​ត្រូវ​អាន​លឿន​រហ័ស​។ ឧទាហរណ៍ ៖ កាត = ស័ព្ទ​វែង, កាត់ = ស័ព្ទ​ខ្លី, ចប = ស័ព្ទវែង, ចប់ = ស័ព្ទខ្លី ។
កំណត់​សម្គាល់
ក/
ចំពោះ​តួ​ព្យញ្ជនៈ​ប្រកប​នឹង​អក្សរ ត្រង់​សំឡេង​ប្រកប​លំដាប់​ទី​២​នោះ មិន​បាច់​ប្រើ​សញ្ញា រស្សៈឬ​បន្តក់ទេ ឧទាហរណ៍ ៖ ចាម់ ។ ក្នុង​ករណី​នេះ គេ​ប្រើ​និគ្គហិត( ៓) ឬស្រៈ ាំ” “ ចាំ ជំនួស​វិញ ។
ខ/ រីឯតួព្យញ្ជនៈ​ប្រកប​នឹង​អក្សរ ត្រង់​សំឡេង​ប្រកប​លំដាប់​ទី​២​នោះ ក៏​មិន​បាច់​ប្រើ រស្សសញ្ញា ឬបន្តក់ដែរ, ដូច​ជា​ពាក្យ ចាយ់ ក្នុង​ករណី​នេះ​គេ​យក​ស្រៈ​ មក​ជំនួស​វិញ ព្រោះ​មាន​សំឡេង​ដូច​គ្នា ។
គ/ ចំពោះ​ពាក្យ​ទាំង​ឡាយ​ណា ដែល​ក្លាយ​មក​ពី​ភាសា​បាលី​ឬ​សំស្រ្កឹត មិន​ត្រូវប្រើ​សញ្ញា (់) នេះ​ឡើយ ដូច​ជា​ពាក្យ បទ, សព, ភព, កុសល, ផល កិច្ចកល ធនធាន រសជាតិ លាមក ពាក្យ​ទាំង​នេះ​មាន​សំឡេង​ខ្លី​ស្រេច​ហើយ តាម​ទម្លាប់​អាន​បែប​បាលី​និង​សំស្រ្កឹត ។
៤-សំយោគ​សញ្ញា (័)
ក/ គេ​ប្រើ​វណ្ណយុត្តិ​នេះ​សម្រាប់​លម្អៀង​ស័ព្ទ​របស់​ពាក្យ​ក្លាយ​មក​ពី​ភាសា​បាលី ឬសំស្រ្កឹត ដូច​ជា ៖ ភយ > ភ័យ, ជយ > ជ័យ, នយ > ន័យ, អាស្រយ > អាស្រ័យ[6], អាលយ > អាល័យ ។
ខ/ សញ្ញា​នេះ​ក៏​ប្រើ​លើ​ពាក្យ​ខ្មែរ​ខ្លះ​ ដែល​មាន​សំឡេង​ស្ទើរ​ស្រៈ “​ និង ស្រៈអា ដើម្បី​ឲ្យ​មាន​សូរ​សំឡេង​មួយ​ត្រូវ​ចំនឹង​សំឡេង​ពិត​នៃ​ពាក្យ​នោះ គឺ ញ័រ, ជ័រ, ទំព័រ
គ/ សម្រាប់​ប្រើ​សម្រួល​សំឡេង​ក្លាយ​ពី​ពាក្យ​បរទេស​ខ្លះ​ៗ ដូច​ជា ដុក​ទ័រ, ប៉ាស្ទ័រ, អាំង​ហ្សេនីញ័រ, កុំព្យូទ័រ, ត្រាក់ទ័រ ។
៥-របាទ (៌)
វណ្ណយុត្តិ​នេះ ជា​តំណាង​អក្សរ ដែល​គេ​កាត់​យក​ក្បាល​ខាង​លើ​របស់​វា​ មក​រក្សា​ទុក​ធ្វើ​ជា​សញ្ញា​របាទ (៌) ។ គេ​ប្រើ​វណ្ណយុត្តិ​នេះ សម្រាប់​ដាក់​លើ​ពាក្យ​ដែល​ក្លាយ​មក​ពី​ភាសា​សំស្រ្កឹត ដើម្បី​សម្រួល​សំឡេង​អាន​តាម​បែប​សំឡេង​ខ្មែរ ។ គេ​កត់​សម្គាល់​ថា ពាក្យ​បាលី​ណា ដែល​សរសេរ​តម្រួត​នោះ កាល​ណា​យើង​សរសេរ​ជា​ពាក្យ​សំស្រ្កឹត​ក្លាយ​ខ្មែរ គេ​ត្រូវ​ដាក់ (៌) របាទ​នេះ​ជំនួស​វិញ ។
៦-អស្តា (៏)
វណ្ណយុត្តិ​នេះ គឺ​មាន​ទ្រង់​ទាយ​ជា​លេខ ៨ ប៉ុន្តែ​បង្រួញ​ឲ្យ​តូច​ ដើម្បី​ងាយ​យក​មក​ដាក់​លើ​ព្យញ្ជនៈ និង ដែល​ជា​និបាត​ស័ព្ទ ។ ឧទាហរណ៍ ៖ ខ្ញុំ​ក៏​ទៅ, អ្នក​ក៏​ទៅ, ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ។ ក្រៅ​ពី​នេះ​គេ​ប្រើ​លេខ​អស្តា សម្រាប់​ដាក់​លើ​ពាក្យ​ឧទាន​ស័ព្ទ​ខ្លះ ជា​ពាក្យ​ភ្ញាក់​ ស្ងើច​ រំភើប​ឱហ្ន៏ នុ៎ះហ្ន៏ ។
៧-ទណ្ឌឃាត ឬ​បដិសេធ (​៍)
វណ្ណយុត្តិ​នេះ មាន​រូបសណ្ឋាន​ដូច​សក់​លេខ ។ គេ​ប្រើ​ទណ្ឌឃាត ដើម្បី​ដាក់​លើ​អក្សរ​ព្យញ្ជនៈ​ណា​ ដែល​គេ​មិន​អាន ប៉ុន្តែ​គេ​ត្រូវ​តែ​រក្សា​ទុក​ព្យញ្ជនៈ​នោះ​ជា​ចាំ​បាច់ ក្នុង​ន័យ​រក្សា​អក្ខរា​វិរុទ្ធ​របស់​ពាក្យ និង​ជា​គ្រឿង​សម្គាល់​ជាតិ​ស័ព្ទ​របស់​ពាក្យ ។ ឧទាហរណ៍ ៖ ​ទូរទស្សន៍, ប្រយោជន៍, គមនាគមន៍, ព្រឹត្តិការណ៍, ពាក្យ​ពេចន៍, វេយ្យាករណ៍, ត្រ័យរតន៍ ។​ គេ​ច្រើន​ប្រើ​ទណ្ឌឃាត​លើ​ពាក្យ​ក្លាយ​ពី​បាលី​និង​សំស្រ្កឹត ។ សញ្ញា​នេះ ក៏​យក​មក​ប្រើ​ចំពោះ​ពាក្យ​ខ្ចី​ពី​បរទេស​ខ្លះ សម្រាប់​រក្សា​លំនាំ​អក្ខរាវិរុទ្ធ​ដើម​របស់​ពាក្យ​ទាំង​នោះ ដូច​ជា ស៊ីម៉ងត៍, អេដស៍, អាល់​ប៊ែរត៍
៨-វិសជ៌នី (ះ) ឬរះមុខ
គេ​ប្រើ​សញ្ញា​នេះ សម្រាប់​ប្រកប​ជំនួស​ខ្យល់ “​​ ហ​ ជា​ពាក្យ​កាត់​កំបុត​ខ្លី ហើយ​អាន​ដោយ​បើក​ចំហមាត់​ដូច​ជា ​តិះ, រិះ, ចុះ, ចង្កើះ (ចង្កឹះ) ឈ្មោះ,​ ទះ, ដោះ​ដូរ, លោត​ផ្លោះ ។ល។ វា​មាន​សូរ​សំឡេង​ស្រដៀង​នឹង​ពាក្យ​ដែល​ប្រកប​នឹង​ព្យញ្ជនៈ ដែរ ។
៩-យុគលពិន្ទុ(ៈ) ឬ​ហៅថា ចុចពីរ ក៏បាន [8]
គេ​ប្រើ​វណ្ណយុត្តិ​នេះ​សម្រាប់ ៖​ ដាក់​នៅ​ចុង​ពាក្យ​មាន​កំណើត​ពី​បាលី ​ឬ​សំស្រ្កឹត ដែល​មាន​សូរ អាក់ “​ អ៊ាក់ដូច​ជា លោភៈ, មោហៈ, ទោសៈ
ចំណាំ ៖ បើ​ពាក្យ​ទាំង​នេះ​នៅ​ខាង​ដើម​គេ ដូច​ជា ពលកម្ម, វណ្ណកម្ម​ សច្ចភាព, ខេមរភាសា នោះ​គេ​មិន​ចាំ​បាច់​ដាក់​យុគល​ពិន្ទុ​ទេ ព្រោះ​ពាក្យ​ទាំង​នេះ​ជា​សមាសនាម ។
លើក​លែង​តែ​ពាក្យ​ ៖ គណៈ ដែល​ទោះ​បី​វា​នៅ​ដើម​គេ ឬ​កណ្តាល​គេ​ក្តី ក៏​ត្រូវ​តែ​ប្រើ​យុគលពិន្ទុ​ជា​ដរាប ឧទាហរណ៍ គណៈប្រតិភូ, គណៈកម្មការ, គណៈសង្ឃ, គណៈរដ្ឋមន្រ្តី, គណៈប្រធាន​រដ្ឋព្រោះ​ថា​ក្នុងពាក្យ​ទាំង​នេះ​ គណៈមិន​ចូល​ក្នុង​សមាសនាម​តាម​ក្បួន​ខ្នាត​វេយ្យាករណ៍​បាលី ។
លើក​លែង​តែ​ពាក្យ ៖ គណបក្ស, គណនា, គណនេយ្យ…​ ដែល​គេ​មិន​ត្រូវ​ប្រើ​យុគលពិន្ទុ​ទេ ។
រីឯពាក្យ ៖ កាលៈ​ទេសៈ គេ​ត្រូវ​ប្រើ​យុគលពិន្ទុក​ទាំង​ពីរ​ម៉ាត់​តែ​ម្តង​ ។ ក៏ប៉ុន្តែ បើ​គេ​សរសេរ​ពាក្យ​នេះ បញ្រ្ចាស មក​វិញ ទេសកាល នោះ គេ​មិន​ត្រូវ​ប្រើ​យុគលពិន្ទុ​ឡើយ ។
ក្នុង​សម័យ​នេះ គេ​យក​យុគលពិន្ទុ​មក​ ប្រើ​ក្លាយ​ក្នុង​ឃ្លា​ប្រយោគ​ខ្លះ​ដែរ សម្រាប់​រាប់​រាយ​ឈ្មោះ​អ្វីៗ​ ដូច​ពាក្យ​ថា ទង់​ជាតិ​បារាំង​មាន ៣​ ពណ៌គឺ ៖ ស, ខៀវ, ក្រហម ។ ប៉ុន្តែ​ជា​ទូទៅ អ្នក​និពន្ធ​ទាំង​ឡាយ​តែង​តែ​ប្រើ ទ្វិពិន្ទុ​លេខក្នុង​ករណី​រៀប​រាប់, ឧទ្ទេស បង្ហាញព្រោះ​ការ​ប្រើ​សញ្ញា​ខណ្ឌបែប​នេះ​ត្រឹម​ត្រូវ និង​សម​ហេតុ​សម​ផល​ជាង ។ យើង​នឹង​បាន​ឃើញ​ព្រម​ទាំង​អធិប្បាយ​ពន្យល់ អំពី​ខណ្ឌ​សញ្ញា​នេះ​នៅ​ទំព័រ​ខាង​មុខ ។
១០-រជ្ជុស​ញ្ញា ឬ​សហសញ្ញា (-) “Trait d’union”
ជា​សញ្ញា​បន្ទាត់​ផ្ដេក​ខ្លីសម្រាប់​ប្រើ​ប្រាស់​បាន​ច្រើន​យ៉ាង​នៅ​ក្នុង​ការ​សរសេរ​អត្ថបទ ​ឬ​តែង​និពន្ធជា​ដើម ។
ក/សម្រាប់​បំបែក​ព្យាង្គ​នៃ​ពាក្យ​មួយ​ កុំ​ឲ្យ​អាន​ច្រឡំ​ជា​ប្រកប ​នាំ​ឲ្យ​ខុស​ពាក្យ​ដូច​ជា ទូក-ង, ​កុក-ស,​ សម្បុរ-ស,​ខ្សែ-ក​
ខ/សម្រាប់​ត​ភ្ជាប់​ពាក្យ​មួយ ដែល​សរសេរ​មិន​ទាន់​ចប់​នៅ​ចុង​ទំព័រ ហើយ​ត្រូវ​ត្រឡប់​មក​សរសេរ​នៅ​ដើម​បន្ទាត់​វិញ ។
គ/ សម្រាប់​ភ្ជាប់​ពាក្យ​មួយ​ដែល​ដាច់​គ្នា ដើម្បី​តម្រូវ​ចាប់​ចុង​ចួន​ក្នុង​កំណាព្យ ។
ឃ/ សម្រាប់​បញ្ជាក់​អំពី​ការ​ផ្លាស់​ប្តូរ​ឃ្លា​សន្ទនា​នៃ​តួ​ពីរ ឬ​ច្រើន​នាក់ ។
ង/ សម្រាប់​សម្គាល់​នូវ​ការ​រៀបរាប់ ជា​លំដាប់​លំដោយ អំពី​គំនិត ​ឬ​ចំណុច​ប្លែកៗ​ ។
១១-កាក​បាទ ឬ​ជើង​ក្អែក (+)
គឺ​ជា​បន្ទាត់​ខ្លី​ពីរ ​មួយ​ផ្តេក​មួយ​ទៀត​បញ្ឈរ គូស​កាត់​ខ្វែង​គ្នា​ចំពាក់​កណ្តាល ។ គេ​ប្រើ​វណ្ណយុត្តិ​នេះ សម្រាប់​ដាក់​លើ​ពាក្យ​ឧទាន​ស័ព្ទ​ខ្លីៗ​មួយ​ចំនួន​ ដែល​មាន​សូរ​សៀង​បង្អូស ​ឬ​ត្អូញ​ថ្ងូរ ដូច​ជា​ពាក្យ ចា៎ះ ! បា៎ទ ! ណា៎ ! ហ្ន៎, នុ៎ះ, ណ៎ះ, អូ៎, អ្ហា៎។ ខាង​ផ្នែក​នព្វន្ត គេ​ប្រើ​សញ្ញា​ជើង​ក្អែក​ជា​សញ្ញា​បូក, ឧទាហរណ៍ ៖ ១៥+៣៨ ។
១២-លេខ​ទោ (ៗ)
សញ្ញា​នេះ​គេ​ប្រើ​សម្រាប់
ក/ ផ្ទួន​ពាក្យ​ដែល​តម្រូវ​ឲ្យ​ថា ឬ​អាន​ពីរ​ដង,
ខ/ សម្រាប់​បញ្ជាក់​អំពី​ចំនួន​ច្រើន ឬ ពហុវចនៈ​ ។
ចំណាំ ៖ មិន​មែន​កំណត់​ថា គ្រប់​តែ​ពាក្យ​ដែល​ត្រូវ​ថា​ឬ​អាន​ពីរ​ដង​នោះ ត្រូវ​តែ​ដាក់​លេខ​ទោ​ទាំង​អស់​នោះ​ ទេ ។ ពាក្យ​បាលី​ខ្លះ​ដែល​យក​មក​ប្រើ​ក្នុង​ភាសា​ខ្មែរ ដូច​ជា នានា ​ធម្មសង្វេគ គេ​ត្រូវ​សរសេរ​ពាក្យ នានា”​​​​​​​​ នេះ​ត្រួត​គ្នា​ពីរ​ដង ដោយ​គោរព​ទៅ​តាម​វិធាន​បាលី ។ ដូច​ជា​ពាក្យ​ថា ឯហិមម…? ។ បើ​ប្រើ​ជា​មួយ​គុណនាម ​និយាយ​អំពី​ពណ៌​នោះ​ ពាក្យ​ស្ទួន​ដោយ​ប្រើ​លេខ​ទោ​ ចង់​បញ្ជាក់​អំពី​ប្រភេទ​ពណ៌ ដោយ​ឡែកៗ​របស់​វត្ថុ ។
ចំពោះ​ពាក្យ​ខ្មែរ​ខ្លះ ដែល​មាន​សំឡេង​ដដែលៗ​ពីរ​ដង​ដូច​ជា​បបរ កករ ត្រូវ​តែ​សរសេរ​ពីរ​ដង​ជាន់​គ្នា​ដូច្នេះ​ជា​ដរាប ។ ហាម​ដាច់​ខាត មិន​ឲ្យ​សរសេរ បរៗ, ករៗ, បែប​នេះ​ឡើយ ។
លេខ​ទោ​ប្រើ​ក្នុង​ករណី​បញ្ជាក់​ និង​ប្រៀប​ធៀប​ ។
លេខ​ទោ​ប្រើ​ជា​មួយ​ពាក្យ​មួយ​ព្យាង្គ​ ។
លេខ​ទោ​ប្រើ​ជា​មួយ​ពាក្យ​ពីរ​ម៉ាត់​ ។
លេខ​ទោ​ប្រើ​ជំនួស​ពាក្យ​បី​ម៉ាត់​ឬ​ច្រើន​ព្យាង្គ ។
ចំណាំ ៖ លេខ​ទោ​មិន​អាច​ប្រើ​ផ្ទួន​បាន​នៅ​ខាង​ចុង​ពាក្យ​ពិពណ៌នា អំពី​រូប​រាង​មនុស​ឬ​សត្វ ដូច​ជា កូន​គោ​នេះ​ធាត់​ទ្រលុក​លុក មុខ​ឡើង​កំប្លង់​ប្លង់​ដូច​វង់​ចន្រ្ទា ។ ស្គម​កំព្រឹង​ព្រឹង ។
មិន​ត្រូវ​ប្រើ​លេខ​ទោនេះ​ក្នុង​ករណី​ប្រើ​ពាក្យ​ដដែល​ច្រើនដង



"មានតែពេលវេលាទេអាចពិសោធន៍គ្រប់យ៉ាង" នេះជារឿងអប់រំមួយដ៏មានសារៈសំខាន់សម្រាប់មនុស្សទូទៅត្រិះរិះពិចារណា

អត្ថបទនេះដកស្រង់ចេញពីគេហទំព័រ "កញ្ញា"

ស្មោះត្រង់ត្រូវបានកំលោះតូចម្នាក់ឈ្មោះ ឆ្លាតបោះបង់ចោលក្នុងសមុទ្រ។ ស្មោះត្រង់ព្យាយាមហែលទឹករហូតមកដល់កោះមួយកន្លែង។ នៅពេលឡើងដល់ច្រាំងកោះ ស្មោះត្រង់ក៏ដេកសម្រាកនៅលើឆ្នេរខ្សាច់។ គេព្យាយាមគិតរកវិធីដើម្បីត្រលប់ទៅច្រាំងវិញ។ អ្វីដែល ស្មោះត្រង់រំពឹងគឺនឹងមានទូករបស់នរណាម្នាក់ជិះកាត់ទីនេះ។

នៅសុខៗ ស្មោះត្រង់ក៏បានឮសំឡេងអ្វីមួយពីចម្ងាយ។ គេក៏ប្រញាប់ងើបឡើងនិងសម្លឹងរកប្រភពសំឡេងនោះ ហើយក៏ឃើញមានទូកមួយកំពុងតម្រង់មកកោះនេះ។ នៅលើទូកនោះមានសរសេរពាក្យថា "ក្ដីសុខ" ដែលការពិត ទូកនោះគឺជារបស់បុរសឈ្មោះ ក្ដីសុខនោះឯង ដូច្នេះ ស្មោះត្រង់ក៏ស្រែកហៅឈ្មោះម្ចាស់ទូក។


នៅពេល ក្ដីសុខបានឮ ក៏ឆ្លើយទៅ ស្មោះត្រង់វិញថា៖

មិនបានទេៗ បើខ្ញុំនាំអ្នកឡើងទូកនេះខ្ញុំនឹងលែងមានក្ដីសុខទៀតហើយ អ្នកមើលចុះ មនុស្សជាច្រើនក្នុងសង្គមសម័យនេះដែលនិយាយការពិតហើយ ក៏លែងមានក្ដីសុខ សុំទោសណា ស្មោះត្រង់ខ្ញុំទទួលយកអ្នកមិនបានមែន។ និយាយចប់ ក្ដីសុខក៏ជិះទូកចេញទៅបាត់ទៅ។
មិនបានប៉ុន្មានទូករបស់ "តំណែងក៏ឆ្លងកាត់ទីនោះ ស្មោះត្រង់ក៏ស្រែកហៅគេម្ដងទៀត។

តំណែងនៅពេលឮដូច្នេះក៏ប្រញាប់បង្វែរក្បាលទូកឲ្យចេញទៅឆ្ងាយ ហើយក៏ងាកមកនិយាយជាមួយ "ស្មោះត្រង់" ថា៖

មិនបានទេៗ អ្នកនៅជាមួយខ្ញុំមិនបានទេ អ្នកដឹងទេថាតំណែងដែលខ្ញុំបានមកវាលំបាកប៉ុណ្ណា បើខ្ញុំនាំអ្នកមកជាមួយ ខ្ញុំពិតជាស៊យហើយ វរៗត្រូវបាត់បង់តំណែង។ យ៉ាងណាៗ ខ្ញុំមិនអាចរួមដំណើរជាមួយអ្នកបានទេ

ស្មោះត្រង់អួលដើមក សម្លឹងមើល តំណែង ដែលប្រញាប់ចេញទូកទៅយ៉ាងអស់សង្ឃឹម និងមានអារម្មណ៍ច្របូកច្របល់នឹងខ្លួនឯងយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលគេធ្វើបាន គឺមានតែត្រូវរង់ចាំ ចាំហើយ ចាំទៀត តែប៉ុណ្ណោះ។

ក្រោយមកក៏មានទូកមួយទៀតឆ្លងកាត់ នោះគឺទូករបស់ "ប្រកួតប្រជែង

ប្រជែង ប្រជែង ខ្ញុំសុំជិះទូកឯងផងបានទេ?"
ឯងជាអ្នកណា? ឯងមានប្រយោជន៍ប៉ុណ្ណាទៅសម្រាប់ពួកយើង?” ប្រកួតប្រជែង ស្រែកសួរ។

ស្មោះត្រង់មិនចង់និយាយអ្វីច្រើនទៀតទេ ព្រោះខ្លាចបាត់បង់ឱកាសដូចមុនៗទៀត ប៉ុន្តែដោយសារគេជា ស្មោះត្រង់ដូច្នេះគឺនៅតែ ស្មោះត្រង់

ខ្ញុំគឺ ស្មោះត្រង់

ហាស! ឯងគឺជាស្មោះត្រង់ បើពួកយើងមានឯងនៅជាមួយ ពួកយើងទៅប្រកួតប្រជែងជាមួយអ្នកណាឈ្នះទៅ?” និយាយចប់គេក៏បង្វែរក្បាលទូកចេញទៅយ៉ាងលឿន។

ក្នុងខណៈដែល ស្មោះត្រង់ កំពុងតែអស់សង្ឃឹមឱនមុខស្លុប នៅសុខៗក៏មានសំឡេងលួងលោមថា

ចៅ... ឡើងទូកតាមក!


នៅពេលស្មោះត្រង់ងើយមុខសម្លឹង ក៏ឃើញមនុស្សចាស់សក់សម្នាក់ឈរនៅលើទូក

ហេតុអីលោកតាចង់ជួយខ្ញុំ?” ស្មោះត្រង់ សួរដោយភាពសង្ស័យ។
មានតែពេលវេលាទេដែលដឹងថាភាពស្មោះត្រង់មានតម្លៃយ៉ាងណា" លោកតាដែលជា "ពេលវេលា" និយាយទៅកាន់ស្មោះត្រង់ដោយស្នាមញញឹម។

នៅតាមផ្លូវត្រលប់ទៅវិញនៅយប់នោះគេឃើញទូករបស់ ក្ដីសុខ”, “តំណែងនិង ប្រកួតប្រជែងលិចក្នុងសមុទ្រអស់។ លោកតា ពេលវេលាបាននិយាយទៅកាន់អ្នកទាំងបីថា៖

ចៅទាំងឡាយត្រូវចាំទុក បើចៅលែងមានភាពស្មោះត្រង់ក្នុងខ្លួនហើយ ក្ដីសុខនឹងនៅជាមួយចៅបានមិនយូរទេ តំណែងដែលបានមកក៏បានត្រឹមជាតំណែងក្លែងក្លាយ ការប្រកួតប្រជែងក៏មានបរាជ័យយ៉ាងអាម៉ាស់នៅទីបំផុត


លោក ហ្សង់ ហ្សាក់រូសូ៖ មនុស្សកើតមកសុទ្ធតែល្អ​ដូចគ្នា គឺសង្គមទេ​ដែលធ្វើ​ឱ្យមនុស្ស​អាក្រក់

លោក​ ហ្សង់​ ហ្សាក់រូសូ​ (Jean-Jacques Rousseau)​ ទស្សនវិទូ​ និង​អ្នកនិពន្ធជនជាតិ​បារាំង​ នាសតវត្ស​ទី១៨​ បាន​លើក​ទស្សនៈ​មួយ​ឃ្លា​ឡើង​ថា​ មនុស្ស​កើតមក​សុទ្ធតែ​ល្អដូចគ្នា​ គឺ​សង្គមទេ​ដែល​ធ្វើឱ្យមនុស្ស​អាក្រក់”​[1]។​ ក្នុងន័យនេះ​ ហាក់បី​ចង់សំដៅថា​ កំណើត​របស់​មនុស្ស​គ្រប់ៗ​រូបពិតជាមានយុត្តិធម៌ និង​សមភាព ពោល​នៅ​ពេលមនុស្សកើត​មកសុទ្ធតែល្អដូចៗគ្នា​ ប៉ុន្តែ​ហេតុផល​ដែល​ជំរុញ​ឱ្យ​មនុស្ស​ក្លាយ​​ខ្លួន​​ទៅជាមនុស្ស​អាក្រក់​ ឬទុច្ចរិ​ត​ គឺបណ្ដាលមក​ពី​គ្រួសារ​ មជ្ឈដ្ឋាន ឬសង្គមដែល​ពួកគេរស់​នៅតែប៉ុណ្ណោះ។​
ពិតជា​ត្រឹមត្រូវ​មិនអាចប្រកែក​បានពិត​មែន​!​ គ្មាន​បុគ្គលណាម្នាក់​មានចរិតអាក្រក់​ព្រៃផ្សៃពី​កំណើតនោះឡើយ​ ពោល​មនុស្ស​គ្រប់ៗរូប​កើត​មក​ប្រៀបដូចជា​ក្រដាសសស្អាត​មួយ​សន្លឹកអ៊ីចឹង​ មានន័យថា​ ពេលកើត​មក​មនុស្សមាន​ខួរក្បាលស្អាតស្អំ​ គ្មាន​ប្រឡាក់​ប្រឡូស​នឹង​សេចក្ដី​លោភលន់​ គ្មានចិត្ត​អន្យតិរ្ថិយ​នោះទេ​​ តែ​ប្រសិនបើពួកគេ​រស់ក្នុងមជ្ឈដ្ឋាន​ ឬសង្គម​គ្រួសារដែល​ខ្មៅងងឹត​និងទុច្ចរិត​ នោះពួកគេ​នឹង​មាន​ផ្នត់គំនិត​ទៅតាមសង្គម​នោះជាក់ជាពុំខាន​។​
តួយ៉ាង​ មិនថាកូន​អ្នកមានទ្រព្យ​សម្បត្តិហៀរហូរ​ បុណ្យសក្តិឧត្ដុង្គឧត្ដម​ បញ្ញាជន​ ឬកូន​អ្នក​ក្រីក្រ​គ្មាន​ទីពឹងពំនាក់នោះទេ​ ប្រសិនបើពួកគេ​សេពគប់​មិត្តភក្តិ​ប្រើប្រាស់​គ្រឿងញៀន​ ឬលេងល្បែង​ពាលាអាវ៉ាសែ​ នោះពួក​គេ​នឹង​ក្លាយ​ខ្លួនទៅជាមនុស្ស​ញៀនថ្នាំ​ ឬលេងល្បែងពាលាអាវ៉ាសែ​ ឬក៏ក្លាយជា​មនុស្សទុច្ចរិត​ក្នុងសង្គមក៏មាន​។​ ក៏ប៉ុន្តែ ​ប្រសិនបើ​បុគ្គល​ទាំងនោះ​សេពគប់​​មិត្តល្អ​ ដើរតាមគន្លងធម៌​ នោះពួកគេ​នឹងមានអនាគត​ល្អប្រសើរ។​ ការណ៍នេះ​ សបញ្ជាក់ឱ្យយើង​ឃើញកាន់តែ​ច្បាស់ថា​ កត្តា​ដែល​ធ្វើឱ្យមនុស្ស​ក្លាយជាបុគ្គល​អាក្រក់​ ពុំមែនមាន​មកពីកំណើតនោះទេ​ គឺដោយសារតែ​សង្គម​ ឬមជ្ឈដ្ឋាន​ដែលពួកគេរស់នៅ​តែប៉ុណ្ណោះ៕​
[1]​ ​ឈឹម ភាវី​, ទ្រឹស្ដី​អក្សរសិល្ប៍​,​ ទំព័រទី៧៩​,​ ២០១៣​


Tuesday, August 22, 2017

អាហារូបករណ៍១០០%សម្រាប់សិស្ស និស្សិត សិក្ខាកាមដែលទើបប្រឡងមធ្យមសិក្សារតុតិយភូមិ ឬបាក់ឌុប ឆ្នាំសិក្សា២០១៧-២០១៨ និងជាឧកាស់សម្រាប់សិស្សក្រីក្រនិងគ្មានលទ្ធភាពបង់ថ្លៃសិក្សាដែលមានជាច្រើនជំនាញ

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជាវិទ្យាស្ថានបច្ចេកទេសរបស់រដ្ឋមួយប្រចាំខេត្តស្វាយរៀងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជិវៈ។​
វិទ្យាស្ថាននេះត្រូវបានប្រែក្លាយពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជិវៈខេត្តស្វាយរៀងតាមរយៈអនុក្រិត្យលេខ១១៩អនក្រ.ប្រក​ ចុះថ្ងៃទី១៧ខែមិនាឆ្នាំ២០១៤របស់រដ្ឋាភិបាល។
បច្ចុប្បន្នវិទ្យាស្ថានមានការិយាល័យចំនួន៥ និងដេប៉ាតឺម៉ង់៦ដើម្បីធានាដល់ដំណើរការពង្រឹង និងគុណភាពសិស្សនិស្សិតដែលបានមកចូលរៀងននៅទីនេះដែលរួមមាន៖
-ការិយាល័យរដ្ឋបាល
-ការិយាល័យហិរញ្ញវត្ថុ
-ការិយាល័យសិក្សា
-ការិយាល័យទំនាក់ទំនង និងទីផ្សារ
-ការិយាល័យធានាគុណភាពផ្ទៃក្នុង
ការិយាល័យទាំងនេះធានាពង្រឹងដល់គុណភាពការងាររបស់បុគ្គលិកវិទ្យាស្ថានអោយការអនុវត្តន៍កាន់តែប្រសើ និងមានគុណភាពខ្ពស់។

ចំណែកដេប៉ាតឺម៉ង់ដែលកំពុងដំណើរការបណ្តុះបណ្តាលបច្ចុប្បន្ននេះរួមមាន៖
-ដេប៉ាតឺម៉ងអគ្គិសនី
-ដេប៉ាតឺម៉ង់យន្តសាស្ត្ររថយន្ត
-ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រកុំព្យូទ័រ
-ដេប៉ាតឺម៉ង់អក្សរសាស្ត្រអង់គ្លេស
-ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រវិជ្ជៈសាស្ត្រសត្វ
-ដេប៉ាតឺម៉ង់គណនេយ្យ
ដេប៉ាតឺម៉ង់ទាំងនោះបំរើដល់ការបណ្តុះបណ្តាលជំនាញដល់សិស្ស និស្សិតសិក្ខាកាមដែលបានចុះឈ្មោះចូលរៀននៅលើគ្រប់មុខជំនាញប្រកបដោយគុណភាពឧត្តមភាពនិងសមត្ថភាពខ្ពស់ស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន។

ក្នុងឆ្នាំសិក្សាថ្មីនេះវិទ្យាស្ថានបានបើវគ្គបណ្តុះបណ្តាលថ្មីៗជាច្រើនដែលមានគ្រប់កម្រិតគ្រប់មុខជំនាញដែលជាតម្រូវការទីផ្សារការងារបច្ចុប្បន្ននេះដែលមុចជំនាញទាំងនោះរួមមាន៖
១ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១, ២ និង៣ដែលសិក្សារយៈពេល១ឆ្នាំពេញក្នុងនោះសិស្សសិក្ខាកាមនិងបានអនុវត្តន៍ផ្ទាល់នៅការងារជាក់ស្តែងដែលអាចអោយសិស្ស សិក្ខាកាមទទួលបានចំណេះជំនាញច្បាស់លាស់ រួមមានជំនាញដូចជា៖
-ជួសជុលរថយន្ត
-ជួសជុលម៉ាស៊ីនត្រជាក់
-ដំឡើងបណ្តាញអគ្គិសនីក្នុងអគារ
-សេវាកម្មកុំព្យូទ័រ
- Web Design
- Graphic Design

ដែលគ្រប់ជំនាញទាំងនេះទទួលសិស្សអោយចូលរៀនចាំពីកម្រិតជាប់ឬធ្លាក់មធ្យមសិក្សាបឋមភូមិឬឌឺប្លូម(សិស្សថ្នាក់ទី៩) ឬសញ្ញាបត្រដែលមានតម្លៃស្មើ ដែលចូលរៀនដោយមិនគិតថ្លៃ(ថ្នាក់អាហាររូបករណ៍)មានចំនួន២២០នាក់។
២ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររង ដែលសិក្សារយៈពេល២ឆ្នាំដែលរួមបញ្ចូលទាំងការអនុវត្តន៍ជាក់ស្តែងនៅរោងជាងផងដែរ និងមានជំនាញដូចជា៖
-អគ្គិសនី
-វិទ្យាសាស្ត្រកុំព្យូទ័រ
-អក្សរសាស្ត្រអង់គ្លេស
-ធនាគារ-ហិរញ្ញវត្ថុ
-គណនេយ្យ

ការសិក្សារវគ្គនេះវិទ្យាស្ថានត្រូវការជ្រើសរើសសិស្សអាហារូបករណ៍ចំនួន២៣០នាក់អោយចូលរៀនគ្រប់មុខជំនាញខាងលើ។
៣ ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា ឬបរិញ្ញាបត្រ សិក្សាររយៈពេល៤ឆ្នាំដែលមានទាំងការទ្រឹស្តី ការអនុវត្តន៍នៅរោងជាងនិងចុះកម្មសិក្សារ ទស្សនៈកិច្ចសិក្សាតាមបណ្តាក្រុមហ៊ុន និងរៀងចក្រទាំងក្នុងខេត្តនិងក្រៅខេត្តដែលរួមមានជំនាញ៖
-អគ្គិសនី
-វិទ្យាសាស្ត្រកុំព្យូទ័រ
-អក្សរសាស្ត្រអង់គ្លេស
-ធនាគារ-ហិរញ្ញវត្ថុ
-គណនេយ្យ

បញ្ជាក់ ៖រាល់សិស្សដែលមកសិក្សានៅវិទ្យាស្ថានទាំងអស់នឹងមានផ្តល់ជួនកន្លែងស្នាក់នៅដែលវិទ្យាស្ថានមានអន្តេរវាសិកដ្ឋានសម្រាប់សិស្សទាំងពីរភេទយ៉ាងមានសុវត្ថិភាពនិងសមរម្យ។

*ប្រសិនបើសិស្សានុសិស្ស ឬអនាព្យាបាលចង់ដឹងពត៌មានលំអិតពាក់ពន្ធ័និងវគ្គសិក្សាសូមមកទំនាក់ទំនងដោយផ្តាល់ នៅវិទ្យាស្ថានដែលមានអាស័យដ្ឋាន ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង(ខាងលិចឆៀងខាងត្បូងស្រះវង់ចម្ងាយ២០ម៉ែត្រ)
ទំនាក់ទំនងទូរសព្ទលេខ៖ ០១២ ២៦៧ ៦៧៩/ ០៧១ ៩៩០ ៨៨ ៦៦/ ០៨៩ ៤៣៦ ៦៩៣ / ០៨៨ ៩៥ ៣២ ៣៣៣/ ០១៥ ២៩៧ ៧៧៨/ ០១០ ៨១៦ ៦៩៩


Advertisement