Latest News

Adbox
Showing posts with label Socail. Show all posts
Showing posts with label Socail. Show all posts

Monday, September 4, 2017

"មានតែពេលវេលាទេអាចពិសោធន៍គ្រប់យ៉ាង" នេះជារឿងអប់រំមួយដ៏មានសារៈសំខាន់សម្រាប់មនុស្សទូទៅត្រិះរិះពិចារណា

អត្ថបទនេះដកស្រង់ចេញពីគេហទំព័រ "កញ្ញា"

ស្មោះត្រង់ត្រូវបានកំលោះតូចម្នាក់ឈ្មោះ ឆ្លាតបោះបង់ចោលក្នុងសមុទ្រ។ ស្មោះត្រង់ព្យាយាមហែលទឹករហូតមកដល់កោះមួយកន្លែង។ នៅពេលឡើងដល់ច្រាំងកោះ ស្មោះត្រង់ក៏ដេកសម្រាកនៅលើឆ្នេរខ្សាច់។ គេព្យាយាមគិតរកវិធីដើម្បីត្រលប់ទៅច្រាំងវិញ។ អ្វីដែល ស្មោះត្រង់រំពឹងគឺនឹងមានទូករបស់នរណាម្នាក់ជិះកាត់ទីនេះ។

នៅសុខៗ ស្មោះត្រង់ក៏បានឮសំឡេងអ្វីមួយពីចម្ងាយ។ គេក៏ប្រញាប់ងើបឡើងនិងសម្លឹងរកប្រភពសំឡេងនោះ ហើយក៏ឃើញមានទូកមួយកំពុងតម្រង់មកកោះនេះ។ នៅលើទូកនោះមានសរសេរពាក្យថា "ក្ដីសុខ" ដែលការពិត ទូកនោះគឺជារបស់បុរសឈ្មោះ ក្ដីសុខនោះឯង ដូច្នេះ ស្មោះត្រង់ក៏ស្រែកហៅឈ្មោះម្ចាស់ទូក។


នៅពេល ក្ដីសុខបានឮ ក៏ឆ្លើយទៅ ស្មោះត្រង់វិញថា៖

មិនបានទេៗ បើខ្ញុំនាំអ្នកឡើងទូកនេះខ្ញុំនឹងលែងមានក្ដីសុខទៀតហើយ អ្នកមើលចុះ មនុស្សជាច្រើនក្នុងសង្គមសម័យនេះដែលនិយាយការពិតហើយ ក៏លែងមានក្ដីសុខ សុំទោសណា ស្មោះត្រង់ខ្ញុំទទួលយកអ្នកមិនបានមែន។ និយាយចប់ ក្ដីសុខក៏ជិះទូកចេញទៅបាត់ទៅ។
មិនបានប៉ុន្មានទូករបស់ "តំណែងក៏ឆ្លងកាត់ទីនោះ ស្មោះត្រង់ក៏ស្រែកហៅគេម្ដងទៀត។

តំណែងនៅពេលឮដូច្នេះក៏ប្រញាប់បង្វែរក្បាលទូកឲ្យចេញទៅឆ្ងាយ ហើយក៏ងាកមកនិយាយជាមួយ "ស្មោះត្រង់" ថា៖

មិនបានទេៗ អ្នកនៅជាមួយខ្ញុំមិនបានទេ អ្នកដឹងទេថាតំណែងដែលខ្ញុំបានមកវាលំបាកប៉ុណ្ណា បើខ្ញុំនាំអ្នកមកជាមួយ ខ្ញុំពិតជាស៊យហើយ វរៗត្រូវបាត់បង់តំណែង។ យ៉ាងណាៗ ខ្ញុំមិនអាចរួមដំណើរជាមួយអ្នកបានទេ

ស្មោះត្រង់អួលដើមក សម្លឹងមើល តំណែង ដែលប្រញាប់ចេញទូកទៅយ៉ាងអស់សង្ឃឹម និងមានអារម្មណ៍ច្របូកច្របល់នឹងខ្លួនឯងយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលគេធ្វើបាន គឺមានតែត្រូវរង់ចាំ ចាំហើយ ចាំទៀត តែប៉ុណ្ណោះ។

ក្រោយមកក៏មានទូកមួយទៀតឆ្លងកាត់ នោះគឺទូករបស់ "ប្រកួតប្រជែង

ប្រជែង ប្រជែង ខ្ញុំសុំជិះទូកឯងផងបានទេ?"
ឯងជាអ្នកណា? ឯងមានប្រយោជន៍ប៉ុណ្ណាទៅសម្រាប់ពួកយើង?” ប្រកួតប្រជែង ស្រែកសួរ។

ស្មោះត្រង់មិនចង់និយាយអ្វីច្រើនទៀតទេ ព្រោះខ្លាចបាត់បង់ឱកាសដូចមុនៗទៀត ប៉ុន្តែដោយសារគេជា ស្មោះត្រង់ដូច្នេះគឺនៅតែ ស្មោះត្រង់

ខ្ញុំគឺ ស្មោះត្រង់

ហាស! ឯងគឺជាស្មោះត្រង់ បើពួកយើងមានឯងនៅជាមួយ ពួកយើងទៅប្រកួតប្រជែងជាមួយអ្នកណាឈ្នះទៅ?” និយាយចប់គេក៏បង្វែរក្បាលទូកចេញទៅយ៉ាងលឿន។

ក្នុងខណៈដែល ស្មោះត្រង់ កំពុងតែអស់សង្ឃឹមឱនមុខស្លុប នៅសុខៗក៏មានសំឡេងលួងលោមថា

ចៅ... ឡើងទូកតាមក!


នៅពេលស្មោះត្រង់ងើយមុខសម្លឹង ក៏ឃើញមនុស្សចាស់សក់សម្នាក់ឈរនៅលើទូក

ហេតុអីលោកតាចង់ជួយខ្ញុំ?” ស្មោះត្រង់ សួរដោយភាពសង្ស័យ។
មានតែពេលវេលាទេដែលដឹងថាភាពស្មោះត្រង់មានតម្លៃយ៉ាងណា" លោកតាដែលជា "ពេលវេលា" និយាយទៅកាន់ស្មោះត្រង់ដោយស្នាមញញឹម។

នៅតាមផ្លូវត្រលប់ទៅវិញនៅយប់នោះគេឃើញទូករបស់ ក្ដីសុខ”, “តំណែងនិង ប្រកួតប្រជែងលិចក្នុងសមុទ្រអស់។ លោកតា ពេលវេលាបាននិយាយទៅកាន់អ្នកទាំងបីថា៖

ចៅទាំងឡាយត្រូវចាំទុក បើចៅលែងមានភាពស្មោះត្រង់ក្នុងខ្លួនហើយ ក្ដីសុខនឹងនៅជាមួយចៅបានមិនយូរទេ តំណែងដែលបានមកក៏បានត្រឹមជាតំណែងក្លែងក្លាយ ការប្រកួតប្រជែងក៏មានបរាជ័យយ៉ាងអាម៉ាស់នៅទីបំផុត


លោក ហ្សង់ ហ្សាក់រូសូ៖ មនុស្សកើតមកសុទ្ធតែល្អ​ដូចគ្នា គឺសង្គមទេ​ដែលធ្វើ​ឱ្យមនុស្ស​អាក្រក់

លោក​ ហ្សង់​ ហ្សាក់រូសូ​ (Jean-Jacques Rousseau)​ ទស្សនវិទូ​ និង​អ្នកនិពន្ធជនជាតិ​បារាំង​ នាសតវត្ស​ទី១៨​ បាន​លើក​ទស្សនៈ​មួយ​ឃ្លា​ឡើង​ថា​ មនុស្ស​កើតមក​សុទ្ធតែ​ល្អដូចគ្នា​ គឺ​សង្គមទេ​ដែល​ធ្វើឱ្យមនុស្ស​អាក្រក់”​[1]។​ ក្នុងន័យនេះ​ ហាក់បី​ចង់សំដៅថា​ កំណើត​របស់​មនុស្ស​គ្រប់ៗ​រូបពិតជាមានយុត្តិធម៌ និង​សមភាព ពោល​នៅ​ពេលមនុស្សកើត​មកសុទ្ធតែល្អដូចៗគ្នា​ ប៉ុន្តែ​ហេតុផល​ដែល​ជំរុញ​ឱ្យ​មនុស្ស​ក្លាយ​​ខ្លួន​​ទៅជាមនុស្ស​អាក្រក់​ ឬទុច្ចរិ​ត​ គឺបណ្ដាលមក​ពី​គ្រួសារ​ មជ្ឈដ្ឋាន ឬសង្គមដែល​ពួកគេរស់​នៅតែប៉ុណ្ណោះ។​
ពិតជា​ត្រឹមត្រូវ​មិនអាចប្រកែក​បានពិត​មែន​!​ គ្មាន​បុគ្គលណាម្នាក់​មានចរិតអាក្រក់​ព្រៃផ្សៃពី​កំណើតនោះឡើយ​ ពោល​មនុស្ស​គ្រប់ៗរូប​កើត​មក​ប្រៀបដូចជា​ក្រដាសសស្អាត​មួយ​សន្លឹកអ៊ីចឹង​ មានន័យថា​ ពេលកើត​មក​មនុស្សមាន​ខួរក្បាលស្អាតស្អំ​ គ្មាន​ប្រឡាក់​ប្រឡូស​នឹង​សេចក្ដី​លោភលន់​ គ្មានចិត្ត​អន្យតិរ្ថិយ​នោះទេ​​ តែ​ប្រសិនបើពួកគេ​រស់ក្នុងមជ្ឈដ្ឋាន​ ឬសង្គម​គ្រួសារដែល​ខ្មៅងងឹត​និងទុច្ចរិត​ នោះពួកគេ​នឹង​មាន​ផ្នត់គំនិត​ទៅតាមសង្គម​នោះជាក់ជាពុំខាន​។​
តួយ៉ាង​ មិនថាកូន​អ្នកមានទ្រព្យ​សម្បត្តិហៀរហូរ​ បុណ្យសក្តិឧត្ដុង្គឧត្ដម​ បញ្ញាជន​ ឬកូន​អ្នក​ក្រីក្រ​គ្មាន​ទីពឹងពំនាក់នោះទេ​ ប្រសិនបើពួកគេ​សេពគប់​មិត្តភក្តិ​ប្រើប្រាស់​គ្រឿងញៀន​ ឬលេងល្បែង​ពាលាអាវ៉ាសែ​ នោះពួក​គេ​នឹង​ក្លាយ​ខ្លួនទៅជាមនុស្ស​ញៀនថ្នាំ​ ឬលេងល្បែងពាលាអាវ៉ាសែ​ ឬក៏ក្លាយជា​មនុស្សទុច្ចរិត​ក្នុងសង្គមក៏មាន​។​ ក៏ប៉ុន្តែ ​ប្រសិនបើ​បុគ្គល​ទាំងនោះ​សេពគប់​​មិត្តល្អ​ ដើរតាមគន្លងធម៌​ នោះពួកគេ​នឹងមានអនាគត​ល្អប្រសើរ។​ ការណ៍នេះ​ សបញ្ជាក់ឱ្យយើង​ឃើញកាន់តែ​ច្បាស់ថា​ កត្តា​ដែល​ធ្វើឱ្យមនុស្ស​ក្លាយជាបុគ្គល​អាក្រក់​ ពុំមែនមាន​មកពីកំណើតនោះទេ​ គឺដោយសារតែ​សង្គម​ ឬមជ្ឈដ្ឋាន​ដែលពួកគេរស់នៅ​តែប៉ុណ្ណោះ៕​
[1]​ ​ឈឹម ភាវី​, ទ្រឹស្ដី​អក្សរសិល្ប៍​,​ ទំព័រទី៧៩​,​ ២០១៣​


Tuesday, August 22, 2017

សូមចូលរួមអបអរសាទរ! ពលការិនីដែលបានបង្ហោះហ្វេសប៊ុកសុំជំនួយបន្ទាប់ពីបានទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយបាត់ដំណឹងរយៈពេល ១២ឆ្នាំ បង្កការភ្ញាក់ផ្អើលនោះ ពេលនេះ ជិតបានត្រឡប់មកមាតុភូមិវិញហើយ!


បើតាមប្រភពពីគេហទំព័រFacebook page ដែលមានឈ្មោះថា សំឡេងឥស្លាមកម្ពុជា បានដឹងថានារីម្នាក់ដែលបានចំណាក់ស្រុកទៅធ្វើការនៅប្រទេសអារ៉ាប់សាអ៊ូឌី អស់រយៈពេល១២ឆ្នាំមកហើយនោះនឹងបានវិលត្រឡប់មកមាតុប្រទេសវិញដើម្បីជួបជុំគ្រួសារ សូមអានពត៌មានដក់ស្រង់ទាំងស្រុង៖
ហេតុការណ៍នេះត្រូវបានទម្លាយឲ្យដឹង ដោយនៅមុននេះបន្តិច នារាត្រីថ្ងៃទី២១ ខែសីហានេះ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហោះលិខិតបើកផ្លូវរបស់ ពលការិនី ឈ្មោះ ម៉ាត់ សាណាស់ ដែលស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋគុយវ៉ែត បានចេញជូនពលការិនីរូបនេះ បានត្រឡប់មកកម្ពុជាវិញ ជំនួសលិខិតឆ្លងដែន។
អមជាមួយនឹងលិខិតបើកផ្លូវនេះ ឯកឧត្តមក៏បានបញ្ជាក់ថា "ក្មួយស្រី ម៉ាត់ សាណះ( រ៉ទស់) នឹងបានវិលត្រឡប់មកពីប្រទេសអារ៉ាប់សាអ៊ូឌី មកជួបជុំ ក្រុមគ្រួសារនៅកម្ពុជាវិញ ក្នុងពេលឆាប់ៗនេះ មុន ថ្ងៃបុណ្យរ៉យ៉ា ហាជ្ជី ឬ បន្ទាប់ពីចប់បុណ្យរ៉យ៉ាហាជ្ជីរួចប៉ុន្មានថ្ងៃ ។"

ពលការិនី ម៉ាត់ សាណាស់ (រ៉ទស់) ជាអ្នករស់នៅក្នុងភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចេញទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពី ១២ឆ្នាំមុន តាមរយៈក្រុមហ៊ុនមួយ ហើយបានបាត់ដំណឹងរហូតមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៧ ទើបយើងទទួលបានដំណឹងសុំជំនួយរបស់ពលការិនីរូបនេះ ដែលបានបង្ហោះនៅលើហ្វេសប៊ុក បង្កការភ្ញាក់ផ្អើល និងអាណិតអាសូរបំផុត។

ក្រោយពីទទួលបានដំណឹងនេះហើយ ឯកឧត្តមឧកញ៉ា អូស្មាន ហាស្សាន់ និងសហការី ព្រមទាំងមន្ត្រីពាក់ព័ន្ធនានា បានខ្នះខ្នែងជួយអន្តរាគមន៍យ៉ាងដុតដៃដុតជើងបំផុត។


Advertisement