Latest News

Adbox

Thursday, August 31, 2017

ការងារបេតុង CONCRETE WORKS (part 1)

ការងារបេតុង និង បេតុងសរសៃដែក រួមមានបណ្តាលំនាំសមាសភាពដូចខាងក្រោមៈ
-        ត្រៀមសំភារៈអោយបេតុង
-        កំណត់សមាសភាពថ្នាក់បេតុង (Concrete Class) សំរាប់ប្រភេទនិមួយៗ ទៅតាម ប្រភេទបេតុង
-        ដឹកជញ្ជូនបេតុង ពីកន្លែងលាយដល់កន្លែងចាក់
-       ចាក់បេតុងដល់ចូលពុម្ព ចាក់ក្រាល និង បង្ហាប់
-       ថែទាំបេតុង
-       ដោះពុម្ព។
បណ្តាការងារទាំងប៉ុន្មានខាងលើ ត្រូវបានអនុវត្ត ក្នុងមួយរយៈកាលយ៉ាងខ្លី។ មួយក្នុងចំណោមលំនាំ ខាងលើ ការងារត្រៀម មិនល្អ ឬ ដំណើរអនុវត្តការងារបេតុងមិនល្អ នឹងបណ្តាលអោយមានឥទ្ធិពល ដល់គុណភាពបេតុង។
1.    ការងារត្រៀមសំភារៈ
សំភារៈត្រៀមសំរាប់ការងារបេតុងរួមមាន ៖ ស៊ីម៉ង់ត៍ (Cement) ខ្សាច់ (Find Coarse) ថ្ម (Coarse Aggregate) និង ទឹក (Water)
ស៊ីម៉ង់ត៍ គឺជាសមាសភាពសំភារៈមួយសំខាន់ក្នុងបេតុង។ វាត្រូវបានផលិតក្នុងរោងចក្រ។ ការកំណត់គុណភាព បរិមាណបេតុង និង ថ្នាក់ របស់ស៊ីម៉ង់ត៍ (Grade of Cement)។ បានអនុវត្តក្នុងរោងចក្រ។ ការងារត្រៀមចំពោះស៊ីម៉ង់ត៍ គ្រាន់តែជាការកំណត់បរិមាណសំរាប់ ការលាយ។
ខ្សាច់ប្រើដើម្បីលាយបេតុង ត្រូវតែជាខ្សាច់លឿងស្អាត លាយសារធាតុផ្សេងៗតិចតួចបំផុត។  បើជាខ្សាច់មិនស្អាតត្រូវលាងវាអោយស្អាត មុនពេលលាយបេតុង។ ទំហំរបស់ថ្មប្រើក្នុងបេតុង អាស្រ័យទៅតាម ថ្នាក់បេតុង (Concrete Class) តំរូវការ និង កំរាស់របស់គ្រឿងបង្គុំ។ ថ្មប្រើក្នុងបេតុងមានច្រើនប្រភេទ ដូចជាថ្ម 1x2, 2x4, 4x6 .....។  ថ្មប្រើដើម្បីលាយបេតុង ត្រូវតែជាថ្មស្អាត ថ្មចាស់ ដាច់ខាតមិនត្រូវប្រើថ្មខ្ចី ឬ ថ្មដុត មិនធានាកំរិតរឹងមាំអោយបេតុង។ ក្នុងការងារបេតុង នៅបណ្តាតំបន់ខ្លះ គេក៏អាចប្រើក្រួស (Gravel) សំរាប់លាយបេតុង។ ត្រូវយកក្រួសមាន ទំហំប្រហាក់ប្រហែលគ្នា និយាយទៅគឺគ្រប់គ្រួសប៉ុនៗគ្នា មិនត្រូវប្រើក្រួស មិនស្អាត ក្រួសផុយ ក្រួសលាយធាតុផ្សេងច្រើន។ ពេលលាយបេតុងប្រើក្រួស ដើម្បីចាក់បេតុង គ្រឿងបង្គុំសំណង់ប្រឆាំងទឹកពិបាកធានាសុវត្ថិភាពណាស់។
ទឹកប្រើដើម្បីលាយបេតុងត្រូវតែជាទឹកស្អាត មិនត្រូវប្រើទឹកមិនស្អាត។
2.    កំណត់សមាសភាពថ្នាក់បេតុង
ក្នុងសំណង់ពេលអនុវត្តគំរោងសំណង់មួយ អ្នកគណនា បានជ្រើសរើស ថ្នាក់បេតុងអោយបណ្តា គ្រឿងបង្គុំរបស់ខ្លួន។ ពី ថ្នាក់របស់គ្រឿងបង្គុំ អ្នកសាងសង់អាចកំណត់បានគុណភាពអោយបណ្តា ប្រភេទបេតុង។ ថ្នាក់បេតុង គឺជាសមាសភាព សំភារៈតាមសមាមាត្រ (Proportion, Ratio) មួយឯកតាផលិតផលបេតុងណាមួយនោះ (អាចជា មួយមាឌបេតុង អាចជា មួយស្នូកលាយ បេតុង)។ សមាមាត្រនេះអាស្រ័យកំរិតធន់ របស់បេតុង លក្ខណៈបេតុងដូចជា ភាពរាវ ឬ សំរុត (Slump) រាងបំពង់របស់បេតុង។ ដើម្បីស្រាវជ្រាវជ្រៅជាងនេះ សមាសភាពថ្នាក់បេតុងរបស់ សំភារៈដោយឡែកមួយ (ឧ. ស៊ីម៉ង់ត៍ ខ្សាច់ ថ្ម) អាចពិគ្រោះឯកសាសំភារៈសំណង់។ គេបានដឹងអំពីការកំណត់ថ្នាក់បេតុង ដើម្បីមានប្រភេទបេតុងគណនាតាមសំភារៈមាននៅការដ្ឋាន គឺពិបាកណាស់។ ដូចនេះ ក្នុងការសាងសង់ នៅការដ្ឋាន នៅការដ្ឋាន ឬ នៅរោងចក្រ គេគ្រាន់តែ យកចិត្តទុកដាក់ ដល់សមាសភាពថ្នាក់ (កំរិត) បេតុងតាមបទដ្ឋាន ឬ ការគណនាសំភារៈ។ ដូចជា ប្រភេទបេតុងគណនា (B 200 ) សមាសភាព កំរិតបេតុង សំរាប់មួយម៉ែត្រគូបបេតុង គឺ ស៊ីម៉ង់ត៍  (P 300) - 350 kg, ថ្ម (1x2) – 0.8 m³, ខ្សាច់ - 0.43 m³, ទឹកស្អាតលាយបេតុង គ្រប់កំរិតខាប់។ ពេលបរិមាណតិចតាម បទពិសោធនក្នុងការងារជាក់ស្តែង សាងសង់ ក៏អាចប្រើ មាឌដើម្បីកំណត់ ប្រហាក់ប្រហែលសមាសភាពកំរិតបេតុង ដូចជា 12 3 (ស៊ីម៉ង់ត៍មួយ ខ្សាច់ពីរ ថ្មបី) ជាមួយបរិមាណទឹកគ្រប់គ្រាន់ ប្រើដើម្បីលាយបេតុង ហើយនឹងទទួលបានប្រភេទ បេតុងប្រមាណ (200 kg/cm²) ។ ចំពោះសំណង់ មានបរិមាណបេតុងច្រើន ត្រូវកំណត់តាម ការណែនាំរបស់បទដ្ឋានគណនាប្រភេទបេតុង។
3.  បណ្តាសំណូមពរចំពោះបេតុង
-     បេតុងត្រូវលាយអោយសព្វ ធានាសមាសភាពគ្រប់គ្រាន់ តាមកំរិតបេតុង។
-     ពេលវេលាលាយបេតុង ដឹកជញ្ជូនត្រូវខ្លីបំផុត។ មានន័យថារយៈពេលបញ្ចប់ទាំងស្រុង បណ្តាលំនាំនេះ ត្រូវតូចជាងរយៈពេលចងសម្ព័ន្ធ របស់ស៊ីម៉ងត៍ (ប្រមាណ 2 ម៉ោង)។ អូសបន្លាយរយៈពេលនេះ នឹងមានឥទ្ធិពលដល់គុណភាពបេតុង។ ក្នុងការណីនោះ ចង់មាន គុណភាពបេតុងដូចគណនា គឺមុនពេលចាក់បេតុងចូកលាយម្តងទៀត និង បន្ថែមបរិមាណ បេតុងមួយ ប្រមាណ 15 - 20% នៃបរិមាណស៊ីម៉ង់ត៍ តាមកំរិតបេតុង។
-     ចំពោះគ្រឿងបង្គុំសំណង់និមួយៗ សំណូមពរសំរុត និង រយៈពេចាំបាច់ដើម្បីបង្ហាប់ផ្សេងៗគ្នា។ ចំពោះបេតុងមានបរិមាណធំ មិន ឬ មានសរសៃដែកតិច សំរុត របស់បេតុងពី (2-4 cm) រយៈពេលបង្ហាប់ប្រមាណ (15-25s) ។ ចំពោះសសរ ធ្នឹម កំរាលខណ្ឌ សំរុត គឺ (4 -6 cm) និង រយៈពេលបង្ហាប់ពី (12-15s)។ ចំពោះគ្រឿងបង្គុំបេតុងមានសរសៃដែកច្រើន សំរុតរបស់បេតុង (6-8 cm) រយៈពេលបង្ហាប់ (10-12s)
-      ក្នុងរោងចក្រ ក្នុងរោងជាង ទីលានចាក់បេតុងស្រាប់ បណ្តាគ្រឿងបង្គុំបេតុង ស្ងួតជាង នៅការដ្ឋាន។ ពីព្រោះបណ្តាទីកន្លែងនោះ មធ្យោបាយសាងសង់ ពុម្ពធានាសុវត្ថិភាពជាង។ អនុញ្ញាតប្រើប្រភេទបង្ហាប់ជើងអង្រុន ក្នុងការបង្ហាប់។
-      ប្រើបាយអរបេតុងស្ងួតមានគុណសម្បត្តិច្រើនជាង ប្រើបាយអរបេតុងរាវ (បាយអរបេតុងស្ងួត មានសំរុតទាបជាងបាយអរបេតុងរាវ)។ បណ្តាគុណសម្បត្តិដែលមាននោះគឺៈ
·     បរិមាណប្រើសីម៉ត៍អាចតិចជាង។
·      រយៈពេលកកលឿន ព្រោះបរិមាណទឹកប្រើតិចជាង។
·      កំលាំងតោងរវាងបេតុង និង សរសៃកើនឡើង។
·      ដោះពុមបានឆាប់, បន្ថយរយៈពេលសាងសង់។
·      កំរិតបេតុងកើនជាង ធៀបជាមួយនិង ការប្រើបេតុងរាវ។ ប៉ុន្តែបេតុងស្ងួតត្រូវប្រើបង្ហាប់ ម៉ាស៊ីនទើបធានាគុណភាពបេតុង។
4.    បណ្តាវិធីសាស្ត្រលាយបេតុង
នៅបណ្តាប្រទេសរីកចំរើន ដើម្បីលាយបេតុងគ្រាន់តែប្រើមួយវិធីសាស្ត្រលាយបេតុងដោយ ម៉ាស៊ីន។ ក្នុងលក្ខខណប្រទេសយើង គេអនុវត្តលាយបេតុងតាមពីរ វិធីសាស្ត្រ ៖ វិធីសាស្ត្រលាយ ដោយពលកម្ម និង វិធីសាស្ត្រលាយដោយយន្តកម្ម។ ទោះបីជាលាយដោយពលកម្មក្តី ឬ លាយដោយ យន្តកម្មក្តី ក៏បំពេញបានតំរូវការដូចខាងក្រោម 
-    ពេលលាយបេតុង បាយអរបេតុងត្រូវចូកលាយអោយស្មើសាច់។
-     លាយបេតុងត្រូវអោយគ្រប់សមាសភាព ត្រូវសមាមាត្រកំរិតបេតុង។
-      រយៈពេលលាយបេតុងត្រូវតូច ក្នុងយេៈពេលណាមួយកំណត់។
គួរអនុវត្តតែ លាយដោយវិធីសាស្ត្រពលកម្ម ក្នុងករណីបរិមាណបេតុងតិច នៅឯទីន្លែងដាច់ ស្រយាល មិនអាចយកម៉ាស៊ីនលាយបេតុងបាន។ ពេលបរិមាណបេតុងច្រើន រយៈពេលអនុវត្ត ការងារយូរ នោះត្រូវដាក់ម៉ាស៊ីនលាយបេតុង ពីព្រោះលាយដោយយន្តកម្ម មានគុណសម្បត្តិ ច្រើនជាងលាយដោយពលកម្ម ពិសេសគឺលក្ខណៈស្មើសាច់ និង កំរិតធន់របស់បេតុង។
1.    វិធីសាស្ត្រលាយបេតុងដោយពលកម្ម
1.1.  ការងារត្រៀម
មុនពេលលាយបេតុង ត្រូវត្រៀមទីធ្លាសំរាប់លាយបេតុង មានទំហំអប្បរមា (3x3m²)។  ទីធ្លាត្រូវរៀបចំអោយស្មើ មិនលិចទឹក។ ទីធ្លាអាចក្រាលដោយ ឥដ្ឋ ឬ ក្រាលដែកបន្ទះ។ ទីធ្លាលាយត្រូវមានដំបូលការពារភ្លៀង កំដៅ។ បណ្តាសំភារៈ ខ្សាច់ ថ្ម ស៊ីម៉ង់ត៍ ទឹកទាំងអស់ ត្រៀមជុំវិញទីធ្លា។
1.2.     លំនាំលាយបេតុងដោយពលកម្ម
បណ្តាសមាសភាពកំរិតបេតុង ត្រូវថ្លឹងច្បាស់លាស់។ នៅការដ្ឋាន ខ្សាច់ ថ្ម វាល់ដោយឯកតាមាឌ (ធុង លីត្រ ....) ស៊ីម៉ងត៍ជាប្រភេទសំភារៈមានតំលៃ ក្រ ថ្លៃ ត្រូវវាល់ដោយ (kg) ឬ គណនាជាបាវ។ ដំបូងគេ ចាក់ខ្សាច់ លាយខ្សាច់ និង ស៊ីម៉ងត៍មុខ ក្រោយពេលស៊ីម៉ង់ត៍ស្មើសាច់ ប្រញាប់ដាក់ថ្មចូល។ ពេលអោយថ្មចូល ស៊ីម៉ង់ត៍ខ្សាច់ ដាក់ផងលាយផង រហូតដល់ស្មើសាច់ ប្រើប៉ែល ចប ចូក គឺអោយ ទឹកបរិមាណបន្តិច។ ក្រោយមកអោយបរិមាណទឹកដែលនៅសល់ ចាក់ចូល បន្តិចម្តងៗ ចូលទៅសមាសភាពបេតុង និង លាយស្មើសាច់។  រយៈពេលលាយបេតុង ដោយពលកម្ម មិនលើស (15 -20 min)
2.   លាយដោយយន្តកម្ម
ពេលបរិមាណបេតុងច្រើន សំណូមពរគុណភាពបេតុងខ្ពស់ នោះគេត្រូវលាយដោយយន្តកម្ម។ បណ្តាប្រភេទម៉ាស៊ីនលាយបេតុងប្រើប្រាស់ក្នុងការងារសំណង់អាចបែងចែកដូចខាងគ្រោម 
តាមវិធីសាស្ត្រលាយ នោះគឺមានប្រភេទម៉ាស៊ីនលាយធ្លាក់សេរី និង ប្រភេទម៉ាស៊ីនលាយ មិនធ្លាក់សេរី។ ផ្អែកលើមូលដ្ឋានបំរើរាស់ការងារ បែងចែកចេញជា 
-      ប្រភេទម៉ាស៊ីនលាយតាមខួប
-       មាស៊ីនលាយបន្តាក់ (ឥតឈប់)
តាមរចនាសម្ព័ន្ធរបស់ធុងលាយ អាចបែងចែកដូចខាងក្រោម 
-      ធុងលាយចាក់ផ្អៀង (ប្រភេទត្រឡប់)
-      ធុងលាយកំណត់ (ថេរ នឹង) មានន័យថាពេលលាយបេតុងរួច ធុងមិនអាចផ្អៀង បាន ដើម្បីចាក់បេតុងចេញ ដែលបេតុងត្រូវយកចេញតាមច្រកចេញ។ ពេលដាក់ សំភារៈចូលក៏ត្រូវដាក់តាមច្រកចូលខាងលើ។
តាម លក្ខណបច្ចេកទេស នោះគឺម៉ាស៊ីនលាយបេតុងអាចចែកជា 
-       ប្រភេទម៉ាស៊ីនលាយបេតុងចល័តៈ នេះជាប្រភេទម៉ាស៊ីនលាយបេតុង មានកង់រុញ ឬ ដាក់នៅនិងបធ្យោបាយដឹកជញ្ជូន ដើម្បីលាយបេតុងអាស្រ័យនៅតំបន់អនុវត្ត របស់ការដ្ឋាន ឬខាងក្រៅការដ្ឋាន។
-       ប្រភេទម៉ាស៊ីនលាយបេតុងថេរៈ ប្រភេទនេះមានទំហំធំ តែងដាក់មួយកន្លែងក្នុង ការដ្ឋាន ឬ ក្នុង សហគ្រាស ឬ រោងចក្រផលិតបេតុង។
សរុបមកវិញ បណ្តាប្រភេទម៉ាស៊ីនលាយបេតុងអាចចែកជាបីប្រភេទ (រូបភាព 1០. 1) គឺ 
-        ម៉ាស៊ីនលាយផ្អៀង ធុងត្រឡប់បាន
-        ម៉ាស៊ីនលាយឈរ
-        ម៉ាស៊ីនលាយផ្តេកតាមរបៀបរាងអ័ក្ស

រូបភាព 1០.1 បណ្តាប្រភេទម៉ាស៊ីនលាយបេតុង
a)   ម៉ាស៊ីនលាយបេតុង ក្រឡាប់ចំហៀង b)   បេតុងស្រស់  ម៉ាស៊ីនលាយឈរ
c)      ម៉ាស៊ីនលាយបន្តបន្ទាប់។
បណ្តាម៉ាស៊ីនដំណើរការតាមវីធីធ្លាក់សេរី ឬ មិនធ្លាក់សេរី។ ប្រភេទនិមួយៗមានលក្ខណៈ ពិសេសដោយឡែក អាស្រ័យតាមតំរូវការ និង លក្ខខណ្ឌ ដែលយើងជ្រើសរើសប្រភេទ ម៉ាស៊ីនសមស្រប។
មាឌរបស់ធុងម៉ាស៊ីនលាយ ប្រភេទ ដូចរូបភាព 10.1a ជាធម្មតា 100-250l។ ប្រភេទ ដូចរូបភាព 10.1b មានមាឌធំជាង តែងដាក់នៅរោងលាយបេតុង ប្រភេទ ដូចរូបភាព 10.1c តែងដាក់រោងចក្រផលិតបេតុងចាក់ស្រាប់ ពេលបរិមាណបេតុងត្រូវការច្រើន មាឌ 450 - 4500l
លំនាំលាយបេតុងដូចខាងក្រោមៈ
មុនដំបូង អោយម៉ាស៊ីនរត់មិនមានបន្ទក់មួយជុំ។ បើលាយបេតុង ដំបូងត្រូវដាក់ទឹក បន្តិចអោយសើមសំបក ចាក់ខ្សាច់ថ្ម និង ទឹក ចូល លាយស្មើ ក្រោយមកអោយស៊ីម៉ង់ត៍ ចូល លាយអោយរហូតដល់បាន។
ចំពោះម៉ាស៊ីននៅការដ្ឋាន សមាសភាពកំរិតបេតុង ត្រូវបានគណនាតាមមាឌម៉ាស៊ីន លាយ។ ស៊ីម៉ង់ត៍គណនាដោយ kg ឬ ដោយបាវ ក្នុងបណ្តារោងចក្រ នោះការថ្លឹងគឺ ដោយស្វ័យប្រវត្តិទាំងអស់។ រយៈពេលលាយបេតុងអាស្រ័យដោយមាឌរបស់ម៉ាស៊ីន ភាពរាវ និង ភាពធន់របស់បេតុង។
ខាងក្រោមនេះយើងពិនិត្យលើឧទាហរណ៍ បង្ហាញអំពីរយៈពេលលាយបេតុង (ក្នុងតារាង 1០.1)
តាមបទពិសោធន៍ លាយបេតុងដោយម៉ាស៊ីន អោយឃើញថា ដើម្បីអោយម៉ាស៊ីនលាយ បេតុងមួយ បំពេញបានសំណូមពរបទដ្ឋានចាំបាច់ ធម្មតាអោយលាយបង្វិលប្រមាណ 2០ ជុំ។ បើចំនួនជុំបង្វិលតិចជាង នោះបេតុងមិនស្មើសាច់ បើបង្វិលច្រើនជាងនោះ ភាពធន់ និង ផលិតភាពរបស់ម៉ាស៊ីននឹងថយចុះ។
ពេលលាយបេតុងនៅការដ្ឋានត្រូវយកចិត្តទុកដាក់ បើប្រើខ្សាច់សើម គឺត្រូវយកបរិមាណ ខ្សាច់កើនឡើង។ បើសំណើមរបស់ខ្សាច់កើន 3% នោះបរិមាណខ្សាច់ត្រូវយកកើនឡើង 25 - 3០% និង បរិមាណទឹកបន្ថយចុះ។
តារាង 1០.1
សម្ថភាពរបស់ម៉ាស៊ីនលាយ P ត្រូវបានកំណត់តាមរូបមន្ត (1០.1)ដើម្បីជ្រើសរើសម៉ាស៊ីនលាយសមស្របអោយបណ្តាការដ្ឋាន យើងត្រូវការកំណត់បាន សម្ថភាពលាយបេតុងរបស់ម៉ាស៊ីន។ លើមូលដ្ឋានសម្ថភាពរបស់ម៉ាស៊ីន អាចគណនាបាន ចំនួនម៉ាស៊ីនដែលត្រូវប្រើប្រាស់។
(10.1)
 ក្នុងនោះ V  -    មាឌរបស់ម៉ាស៊ីន មាឌរបស់ម៉ាស៊ីនពេលណា ក៏ត្រូវមានតែ 75% មាឌធរណីមាត្ររបស់ម៉ស៊ីន។
n  -  ចំនួនលើកលាយក្នុងមួយម៉ោង។
k1 -  មេគុណរបស់សមាសភាពបេតុង យក ០,67-០,72
k2 -  មេគុណប្រើប្រាស់ម៉ាស៊ីនតាមរយៈពេលយក ០,9-០,95
នៅការដ្ឋានសំណង់ធម្មតាគេដាក់បណ្តាប្រភេទម៉ាស៊ីនលាយបេតុង តាមកំរិតយន្តកម្ម ទំនើប ដឹកជញ្ជូនសមាសភាពបេតុង។ ប្រភេទទីមួយ ៖ សំភារៈដាក់ចូលម៉ាស៊ីនលាយ ដោយពលកម្ម (រូបភាព 1០.2)។ ប្រភេទទីពីរ គ្រប់សមាសភាពទាំអអស់ ត្រូវបានដឹកជញ្ជូនដោយយន្តកម្ម។ ក្រោយពេលកំណត់គ្រប់លក្ខណៈសមាសភាព កំរិត បេតុង ដាក់ចូលដោយខ្សែពាន អោយចូលម៉ាស៊ីនលាយ (រូបភាព 1០,3)។ ពេលតំរូវការ ផ្គត់ផ្គង់បេតុងច្រើន ធម្មតា 9m³/h 15០០ tons/month  គឺត្រូវបង្កើតស្ថានីយ៍លាយ បេតុងក្នុងរោងចក្រ ឬ រោងជាង។
រូបភាព 1០.3 ម៉ាស៊ីនលាយបេតុង ដាក់សំភារៈដោយយន្តកម្មៈ
1. ធ្លាដាក់សំភារៈ 2-ប៉ែសចូក 3. ដូយអគ្គីសនី 4. ជីឡាវ 5. ធុងដាក់សំភារៈ។
នៅស្ថានីយ៍លាយ ឬ រោងចក្របេតុង ប្រភេទតូច មាឌធុងលាយពី 450 – 1000 liters សម្ថភាពប្រចាំឆ្នាំ  < 40000 m³
នៅស្ថានីយ៍លាយ ឬ រោងចក្របេតុង ប្រភេទកណ្តាល មាឌធុងលាយ 4000 liters សម្ថភាពប្រចាំឆ្នាំ  40000 - 120000 m³
នៅស្ថានីយ៍លាយ ឬ រោងចក្របេតុង ប្រភេទធំ មាឌធុងលាយធំជាង 4000 liters សម្ថភាពប្រចាំឆ្នាំលើស 120000 m³
គុណប្រយោជន៍ របស់ ស្ថានីយ៍លាយ ឬ រោងចក្របេតុង គឺ 
-      សន្សំសំចៃបាន 1០ - 15 % វត្ថុធាតុដើម។
-       គុណភាពបេតុងខ្ពស់។
-     យន្តកម្មទំនើប ដូចនេះ សម្ថភាពបលកម្មខ្ពស់ ប្រើអស់លទ្ធភាពគ្រឿងចក្រ បរិក្ខារ។

-       ឯទេសកម្មកម្មករ បុគ្គលិក និង បរិក្ខារគ្រឿងចក្រ។

No comments:

Post a Comment

Advertisement