1 និយមន័យ
នៅក្នុងការងារសំណង់អគារនិងការងារសំណង់ថ្លូវថ្នល់
អ្វីដែលត្រូវចាប់ផ្តើមអនុវត្តន៏ការងារដំបូងគឺការងារដី
តែវាអាចមានការងារផ្លែកៗគ្នាដូចជាៈ
-ការងារឈូសឬឆាយដីអោយរាបស្មើដោយនៅកន្លែងការដ្ឋាននោះអោយមានសណ្ឋានដីមិនមានការរាប់ស្មើ។
-ការងារជីកដីធ្វើគ្រឹះ
ដោយសំណង់អគារឬសំណង់ផ្សេងៗជាចាំបាច់ត្រូវការធ្វើដើម្បីលំនឹងគ្រឿងបង្គុំ។
-ការងារជីកដីធ្វើប្រឡាយដែលអមសងខាងផ្លូវថ្នល់ ឬប្រឡាយផ្សេងៗទៀត ។
ដើម្បីប្រើប្រាស់ការងារធ្វើដី
ចាំបាច់ត្រូវសិក្សាពីប្រភេទដីរួមផ្សំនិងទីកន្លែង គេអាចប្រព្រឹត្តទៅបានល្អនៅ
រដូវដែលមានភាពរាំងស្ងួត
និងមានសំណើមរបស់ដីចាប់ពី៥%ដល់៣០% ។ក្នុងករណីដែលមានសំណើមរបៀបនេះ
យើងងាយស្រូលធ្វើការងារ។
ការងារធ្វើដីមានពីសណ្ឋានៈ
-ការងារធ្វើដីដោយស្ថិតស្ថេរយូរអង្វែង ដូចជាការលើកដីធ្វើជាផ្លូវថ្នល់
ការលើកដីធ្វើជាទំនប់ទឹក ការជីកប្រឡាយ
សងខាងថ្នល់ និងជីកប្រឡាយប្រពន្ធ័ទឹក៘
-ការងារធ្វើដីជាលក្ខណៈបណ្តោះអាសន្ន ដូចជាការជីករណ្តៅឬប្រឡាយដើម្បីចាក់គ្រឹះ
អគារ ស្ពាន ៘
2-លក្ខណៈនៃការងារធ្វើដី
ការជ្រើសរើសនិងការងាររៀបចំដីគឺមានការគួបផ្សំអំពីលក្ខណៈរូបធាតុដោយមានទំនាក់ទំនងជាមួយមាស់មាឌ
ជំរាល និងសំនើមរបស់ដី ចំណែកលក្ខណៈមេកានិចមានទំនាក់ទំនងទៅនឹងប្រភេទដីដែលជាបន្ទុកសំរាប់ការទ្រទ្រង់
គ្រឿងបង្គុំសំណង់
លក្ខណៈមេកានិចនេះគឺជាផ្នែកមួយដោយឡែកដែលនៅក្នុងនោះគេបានសិក្សា និងយកទៅវិភាគ
យ៉ាងច្បាស់លាស់នូវភាពទ្រទ្រង់របស់ប្រភេទដីនីមួយៗ។ប៉ុន្តែការសិក្សាដីនេះគ្រាន់តែមានទំនាក់ទំនងជាមួយការងារ
ដីតែប៉ុណ្ណោះ
ព្រោះការងារនេះត្រូវការខួងដើម្បីយកដីនោះទៅសិក្សាវិភាគទំងន់បន្ទុករបស់វា។ ការជីកដីមានលក្ខណៈមួយ ត្រូវកត់សំគាល់ ដូចជា
នៅពេលជីកដីដោយយើងដឹងថា ដីកំនើតមានលក្ខណៈ ហាប់ណែន។
នៅពេលដែលយើងជីកដីនោះចេញហើយយកទៅចាក់នៅកន្លែងផ្សេងដោយយកខ្នាតវាល់ ពេលនោះគេ
បានដឹងថាដីមានការរីកមាឌ គឺដោយសារអាចម៍ដីគេបានជីកនោះ មានលក្ខណៈមិនហាប់ណែន(ដីសសុះ រឺ
ដីហើម)។
បើសិនជាយើងគណនាគ្រឿងយន្តសំរាប់ដឹកជញ្ជូន
ចាំបាច់ត្រូវសិក្សាអំពីមេគុណសសុះរបស់ដី។ ចំពោះមេគុណសសុះ គេតាងដោយអក្សរ (k) គេបានបែងចែកទៅតាមប្រភេទដីនីមួយៗហើយនិងបង្ហាញតាមលំដាប់ខាងក្រោមៈ
-ចំពោះដីធម្មតា -1.24 dl; 1.32
-ចំពោះដីលាយខ្សាច់ -1.08 dl; 1.28
-ចំពោះដីលាយគ្រួស -1.16 dl; 1.18
២-១ ការធ្វើជំរៀលប្រឡាយ (ជើងតេ)
ប្រសិនបើយើងជីករណ្តៅ ឬ ប្រឡាយដែលមានជំរៅជ្រៅជាង 1.5m ចាំបាច់ត្រូវធ្វើជំរៀលអោយវា(ដី)
ហើយបើយើងមិនធ្វើជំរៀលនោះទេ វានឹងងាយស្រួលបាក់លើរណ្តៅរបស់យើងដែលបានជីករួចហើយ។
តែការធ្វើ ជំរៀលវាអាស្រ័យទៅតាមប្រភេទដីនីមួយៗ ហើយនិង
មេគុណជំរៀលរបស់ប្រភេទដីនីមួយៗដែលគេតាងដោយ m
( m គឺជាមេគុណជំរៀល)
តារាងទី១
គំនូស ១-១ ការជីកប្រឡាយមានរាងជើងតេទ្រវែង
2-2 ការធ្វើជំរេលទំនប់ (ជើងតេ)
បើសិនជាលើកដីធ្វេជិទាំនប់
ឬធ្វើជាផ្លូវថ្នល់ ដូចគ្នានិងការជីកប្រឡាយដែរ
ប៉ុន្តែគ្រាន់មានរូបរាងខុសគ្នាត្រង់ការធ្វើ សំណង់ទំនប់ ឬ ផ្លូវថ្នល់
គេបានយកដីមកចាក់បំពេញជារាងទំនប់ ឬ ថ្នល់។ ចំពោះការធ្វើជំរៀលទំនប់វាផ្ទុយុគ្នាពីការ
ធ្វើជំរៀលប្រឡាយ(គំនូសទី ១-២)។ ក៏ប៉ុន្តែការងារលើកដីធ្វើផ្លូវ
ឬទំនប់ត្រូវការបង្ហាប់ជាចាំបាច់បំផុត ដោយហេតុ ដីដែលយកមកចាក់វាមានភាពសសុះ។
ការបង្ហាប់នេះគឺការពារមិនអោយទឹកជ្រាប. ការពារគ្រឹះនៅខាងក្នុង.
និងរក្សានូវភាពធន់ដែលជាបន្ទុករបស់រថយន្ត។
យើងបានៈ
គំនូសទី ១-២ ការលើកដីធ្វើជាទំនប់ ឬ ផ្លូវថ្នល់
2.3 ការងារឈូសឆាយដី
បើសិនជាយើងឈូសឆាយដី
គឺនៅក្នុងការដ្ឋានសាងសង់ទាំងនោះមានកំរិតកំពស់របស់ដីមិនស្មើគ្នា គេអាចដឹកជញ្ជូនដី
ពីកន្លែងផ្សេងមកចាក់បំពេញដើម្បីអោយដីបានរាបស្មើ
ឬក្នុងការដ្ឋានដែលត្រូវសាងសង់មានកំរិតកំពស់ខុសគ្នាខ្លាំង ពេក គឺគេត្រូវឈួសដីនៅកន្លែងខ្ពស់យកមកដាក់កន្លែងដែលទាប
និងអាចងាយស្រួលធ្វើការងារ ហើយនិងកុំអោយ ខាតថវិការរបស់យើងផង។
ការឈូសឆាយពីកន្លែងខ្ពស់យកទៅដាក់កន្លែងទាបបើសិនជាការដ្ឋាន នោះធ្វើបានដោយ
ចាំបាច់យកដីពីក្រៅ គឺយើងត្រូវចំនេញទាំងពេលវេលា និង ថវិកា។
3 ការគណនាទំហំដី
ការគណនាទំហំដីចាំបាច់យើងត្រូវសិក្សាអោយបានច្បាស់លាស់ព្រោះវាជាគោលការណ៍ដើម្បីទាក់ទងទៅនឹងការ
ជ្រើសរើសម៉ាស៊ីនសំរាប់ជីកកកាយដី ឬ ឈួសឆាយដីហើយនិងរថយន្តសំរាប់ដឹកជញ្ជូនដី។
ការគណនាទំហំដី នេះមានរបៀបផ្សេងៗគ្នា អាស្រ័យតាម ប្រភេទដីដូចជ
៣-១ ប្រភេទដីឥដ្ឋ
ប្រភេទដីឥដ្ឋយើងពុំចាំបាច់ធ្វើជំរៀល ឬ ជើងតេអ្វីឡើយ
ដោយហេតុថាដីឥដ្ឋគឺជាដីមួយួប្រភេទដែល ស្អិតជាប់គ្នាមិនងាយនិងបាក់
ឬរលំមកលើរណ្តៅយើងបានឡើយ។ ដូច្នេះហើយគេបានកំនត់យកជំរៅតិចជាង 1.5m ស្មើនិង 90 ជាមុំតេ ឬជំរៀលរបស់ដីឥដ្ឋ។ ដូច្នេះយើងបានៈ
៣-២ ប្រភេទដីធម្មតា
ដែលគ្នានលក្ខណ៍ស្អិតប្រភេទដីផ្សេងៗទៀតដែលមានមុំ < 90 M ហើយកំនត់ជាដំបូងនៅ ជំរៅ 1.5m យើងត្រូវធ្វើជំរៀលអោយដីដែលត្រូវជីកនោះបើមិនធ្វើដូច្នោះទេដីនិងត្រូវបាក់ធ្លាក់លើរណ្តៅហើយយើងនឹងស្តារដីដែលបាក់ឡើងវិញពេលនោះយើងនិងខាតបង់នូវតំលៃពលកម្មដែលយើងបានគ្រោងទុកជាមិនខាន។
ដូច្នេះយើងបានរូបមន្តៈ
៣-៣ ការគណនាមាឌដីរាងជាពាក់កណ្តាលពីរ៉ាមីឌ
ការជីកដីដែលមានរាងជាពាក់កណ្តាលពីរ៉ាមីឌ
គឺមានផ្ទៃក្រឡាពីរគឺ F1 ជាផ្ទៃបាតរណ្តៅផ្នែកខាងក្រោមនិងមួយទៀត ជា F2 ផ្ទៃមាត់រណ្តៅផ្នែកខាងលើ មាន h គឺជាកំពស់នៃរណ្តៅ(គំនូសទី ២-៣)។
ដូច្នេះយើងគណនាតាមរូនមន្តដូចខាងក្រោម៖
៣-៤ ចំពោះមាឌដីដែលមានកំរិតកំពស់មិនស្មើគ្នា
មាឌដីដែលត្រូវចាក់បំពេញក៏ដូចជាការជីកកកាយដីចេញពីរណ្តៅផងដែរ។ប្រសិនបើការធ្វើដីនេះមានកំរិត
កំពស់មិនស្មើគ្នាដូច្នេះយើងត្រូវមានកំពស់ពីរខុសគ្នា ដូចជា h1 គឺជាជំរៅដីដែលទាបជាង h2 គឺជាជំរៅដីឬកំពស់
ដែលខ្ពស់ជាងម្ខាងទៀត។
យើងបានៈ
៣-៥ មាឌដីរាងជាចតុកោណកែង
ការជីកដីមានរាងចតុកោណកែងត្រូវធ្វើជំរៀល
បើសិនជំរៅដីដែលត្រូវជីកលើសពី 1.5m ដោយមានបាត ទទឹង a
បាតបណ្តោយ b មាត់រណ្តៅទទឹង a1 និងមាត់រណ្តៅបណ្តោយ b1 ហើយនិង
កំពស់ h ដូច្នេះតាមរូបមន្ត យើងបានៈ
៣-៦ មាឌដីមានរាងសាជីកាត់
រាងសាជីកាត់គឺការជិកដីដែលមានជារង្វង់មាត់លើធំជាង
រង្វង់បាតរណ្តៅខាងក្រោម ដោយផ្ទៃរង្វង់ផ្នែក
ខាងលើយើងត្រូវគិតពីជំរាលដីដែលវាមនាការពាក់ព័ន្ធទៅកំពស់របស់រណ្តៅជីក។
យើងប្រើរូបមន្តៈ
៣-៧ មាឌរណ្តៅមានរាងជាអណ្តូង
ជាការជីករណ្តៅដែលគ្មានជំរាល
ព្រោះក្នុងស្ថានភាពបែបនេះគឺជាប្រភេទដីឥដ្ឋ និងមានជំរៅមិន លើសពី 1.5m។ ដូច្នេះការរកមាឌអណ្តូងយើងប្រើរូបមន្តៈ
ឧទាហរណ៍
គេត្រូវការជីកដីដាក់លូទឹកកខ្វក់មានប្រវែង ៧០០ម
លូទឹកនោះធ្វើពីបេតុងអារមេ មានវិជ្ជមាត្រស្មើ 1m (d=1m)។ ការជិកប្រឡាយដាក់លូទឹកនេះធ្វើជាពីរដំនាក់កាលៈ
១/ការជីកដីដោយប្រើគ្រឿងចក្រ
២/ការជីកសំអាតបាតប្រឡាយ
ដោយប្រើប្រាស់នូវកំលាំងពលកម្ម បន្ទាប់ពីគ្រឿងចក្របានជីករួចហើយ
ការសំអាតបាតប្រឡាយមានកំរាស់ 0.15m។
ប្រភេទដីដែលត្រូវជីកកន្លែងនោះគឺជាល្បាយដីឥដ្ឋ និង
មានមេគុណជំរាលរបស់ល្បាយដីឥដ្ឋ m=0.75 គេបានកំនត់យកទទឹងបាតប្រឡាយ ២ម
និងជំរៅប្រឡាយដែលត្រូវជីក គេគិតទៅតាមកំពស់សណ្ឋានដីដែលមាន បង្ហាញនៅគំនូសទី 2.5a b រូបភាពកាត់តាមបណ្តោយរបស់ប្រឡាយនិងរូបកាត់ទទឹងរបស់ប្រឡាយត្រង់ចំនុចP3-P4
គណនាៈ -រកមាឌដីដែលត្រូវជីក
-រកមាឌដែលត្រូវដាក់លូនៅក្នុងដី
-រកមាឌដីដែលត្រូវចាក់បំពេញប្រឡាយ
- រកមាឌដីដែលលើសបន្ទាប់ពីចាក់បំពេញរួច និងឹត្រូវដឹកចេញ
គំនូសទី 2.5a ពុំនូសតាមបណ្តោយប្រឡាយ
ដំណោះស្រាយៈ
តាមការប្រៀបធៀបខាងលើយើងបាន
ដូច្នេះកំរិតលំអៀងយើងបានៈ
(18x100%)/1699=1.06
<2%
គណនាមាឌដីត្រូវជីកដោយម៉ាស៊ីនគណនាតាមតារាង
រកមាឌដីដែលជីកដោយដៃ
Vm = 700 x 2 x
0.15 = 210 m3
រកមាឌលូត្រូវកប់ក្នុងដី
Vc = [(3.14 x
12)/4] x 700 = 550m3
រកមាឌដីត្រូវចាក់បំពេញប្រឡាយ
Vr
=(13750+210)-550 = 13410m3
រកមាឌដីត្រូវដឹកចេញ
Vt = 550 x 1.3 =
715m3
- ជីកៈ គឹទំលាក់កំរិតកំពស់ដីធម្មជាតិ
ចុះទៅដល់កំរិតកំពស់គណនា (V+)
- បំពេញៈ
គឹលើកំរិតកំពស់ដីធម្មជាតិអោយឡើងដល់កំរិតកំពស់គណនា (V-)។
-ពង្រាប
No comments:
Post a Comment