5. ដឹកជញ្ជូនបេតុង
ក្រោយពេលលាយរួចរាល់ បេតុងត្រូវដឹកជញ្ជូនដល់កន្លែងចាក់ភ្លាម។
ការងារជ្រើសរើសមធ្យោបាយដឹកជញ្ជូនពីកន្លែងលាយដល់កន្លែចាក់ ត្រូវផ្អែកតាមលក្ខណៈរបស់ សំណង់ បរិមាណបេតុងត្រូវការសរុប និង
បរិមាណបេតុងត្រូវការប្រចាំថ្ងៃ។
ក្រៅពីនេះ ក៏ត្រូវយកចិត្តទុកដាក់ដល់ចំងាយ ប្រវែងផ្លូវ និង ស្ថានភាពភូមិសាស្ត្រកន្លែង ចាក់បេតុង។
ទោះជាលក្ខខណ្ឌ និង មធ្យោបាយអ្វីក៏ដោយ ពេលដឹកជញ្ជូនបេតុងត្រូវបំពេញ
បានសំណូមពរខាងក្រោមៈ
- ពេលដឹកជញ្ជូនបេតុង
មិនត្រូវធ្វើអោយទើសទែងផ្លូវ។
- មធ្យោបាយដឹកជញ្ជូនត្រូវបិទជិត មិនធ្វើអោយហូរទឹកស៊ីម៉ង់ត៍។
- ដាច់ខាតជៀសវាងការចែកថ្នាក់បេតុង
ក្នុងលំនាំដឹកជញ្ជូន។
- រយៈពេលដឹកជញ្ជូនត្រូវកាន់តែខ្លីកាន់តែល្អ
ព្រោះរយៈពេលដឹកជញ្ជូននិងធ្វើអោយថយ គុណភាពបេតុង ។ ល្អបំផុតរយៈពេលដឹកជញ្ជូន
មិនត្រូវអោយលើសពីរម៉ោង។
ដឹកជញ្ជូនបេតុងអាចចែកជាពីរប្រភេទ ៖
- ដឹកជញ្ជូននៅរយៈចំងាយឆ្ងាយ
(ដឹកជញ្ជូនពីក្រៅមកក្នុងការដ្ឋាន)
- ដឹកជញ្ជូននៅរយៈចំងាយជិត
(ក្នុងការដ្ឋាន)
1. ដឹកជញ្ជូននៅរយៈចំងាយធំ
ពេលដឹកជញ្ជូនបេតុងពីកន្លែងលាយដល់កន្លែងចាក់ ប្រមាណធំជាង 500
m នោះគេប្រើ មធ្យោបាយដឹកជញ្ជូនដោយរថយន្ត។
រថយន្តដឹកជញ្ជូនច្រើនប្រភេទ ដើម្បីដឹកជញ្ជូនបេតុង ប្រើច្រើនបំផុតនៅតែជាប្រភេទរថយន្តចាក់ដោយស្វ័យប្រវត្តិ។
សព្វថៃនេះ ពេលដឹកជញ្ជូន បេតុង
គេនៅប្រើប្រាស់រថយន្ត មានម៉ាស៊ីនលាយដើម្បីដឹកជញ្ជូនបេតុង។ ដឹកជញ្ជូនបេតុង
ដល់ ទីកន្លែងចាក់បេតុង អាចចាក់បេតុងដោយផ្ទាល់លើគ្រឿងបង្គុំបេតុង។ ឬ ចាក់ជាគំនរ
នៅកន្លែងណាមួនោះ ក្រោយមកកម្មករនឹងជញ្ជូនបេតុង ទៅទីតាំងចាក់។
2. ដឹកជញ្ជូនបេតុងនៅរយៈចំងាយខ្លី
(ដឹកជញ្ជូនក្នុងដែនកំណត់ការដ្ឋាន)
មធ្យោបាយដឹកជញ្ជូននេះអាចចែកជា ៖
- ដឹកជញ្ជូនតាមទិសផ្តេក
- ដឹកជញ្ជូនតាមទិសឈរ។
a) ដឹកជញ្ជូនតាមទិសផ្តេក
អាចប្រើប្រាស់បានច្រើនប្រភេទមធ្យោបាយដឹកជញ្ជូនផ្សេងៗគ្នា ការជ្រើសរើសមួយក្នុងចំណោមប្រភេទមធ្យោបាយ
អាស្រ័យនិងបរិមាណបេតុង។ មធ្យោបាយ ដឹកជញ្ជូនបេតុងតាមទិសផ្តេកមួយចំនួន គឺ ៖
- ដឹកជញ្ជូនដោយរទេះរុញកង់មួយ
(Wheelbarrow) តែងប្រើចំពោះចំងាយតូចជាង
ឬ ស្មើ 70 m ផ្លូវស្មើ មិនក្រឡេកក្រឡុក ជំរាលអតិបរមា 12%។
- ដឹកជញ្ជូនដោយត្រីចក្រយាន
(រទេះកង់បី) ប្រភេទមធ្យោបាយនេះ ប្រើដើម្បី ដឹកជញ្ជូនបេតុង នៅបណ្តាការដ្ឋានតូចៗ ទិន្នផលមានពីរដងធៀបជាមួយជញ្ជូនតាម
រទេះរុញកង់មួយ។ មាឌរបស់រទេះគឺ 120 – 200 liters ។ ចំងាយដឹកជញ្ជូនដោយ ត្រីចក្រយាន្តកែច្នៃ គឺ ៖
70 m សំរាប់ផ្លូវបណ្តោះអាសន្ន។
100 m សំរាប់ផ្លូវកាត់ទទឹង មានជំរាល 5%។
150 m សំរាប់ផ្លូវកាត់ទទឹង មានជំរាល 1%។
រទេះរុញកង់មួយ និង ត្រីចក្រយាន ដឹកជញ្ជូនបេតុង អាចជញ្ជូនឡើងខ្ពស់ ដោយរួមផ្សំ ជាមួយនិង ក្រេន ដងយោង ដងស្ទូច ...។
- ដឹកជញ្ជូនដោយរទេះកង់បួន
(Wagon) (ដឹកជញ្ជូនបេតុងតាមផ្លូវដែក)។
ពេលបរិមាណបេតុងច្រើន សាងសង់ក្នុងរយៈពេលវែង គេអាចធ្វើបណ្តាផ្លូវដែក ដើម្បីដឹកជញ្ជូនបេតុង។
បណ្តាធុងរទេះ មានមាឌ 0,5 – 0,7 m³ អាចបំលាស់ទីលើ
ប្រវែងផ្លូវពី 50
- 200m។ បណ្តារទេះបេតុងនេះ អាចរុញដោយដៃ ឬ ដោយអគ្គីសនី។
b) ដឹកជញ្ជូនបេតុងតាមទិសឈរ អាចប្រើប្រាស់មធ្យោបាយខាងក្រោមនេះ ៖
- ដឹកជញ្ជូនដោយដងយោងសំភារៈ
(Material Hoist) ក្រៅពីលើកបណ្តារទេះរុញ កង់មួយ និង ត្រីចក្រយានឡើងខ្ពស់ ម៉ាស៊ីនយោងសំភារៈ
ប្រើដើម្បីដឹកជញ្ជូនបេតុង ឡើងជាន់និមួយៗរបស់សំណង់ ចាក់ដោយផ្ទាល់
ទៅក្នុងបណ្តាមធ្យោបាយដឹកជញ្ជូន ឬ ចាក់ជាគំនរលើកំរាលខ័ណ្ឌ
ដើម្បីកម្មករជញ្ជូនដល់ទីកន្លែងចាក់។
រូបភាព 1០.4 បង្ហាញអំពីឌីយ៉ាក្រាមដឹកជញ្ជូនបេតុងឡើងខ្ពស់។
រូបភាព 1០.4
ដឹកជញ្ជូនបេតុងឡើងខ្ពស់
- ដឹកជញ្ជូនបេតុងឡើងខ្ពស់ដោយម៉ាស៊ីនស្ទូច
(Construction Derrick)
បេតុងត្រូវបានដាក់ក្នុងធុង ឬ ក្នុងរទេះកង់រុញមួយ ត្រីចក្រយាន ដោយម៉ាស៊ីនស្ទូច លើកឡើងដល់ទីកន្លែងចាក់។
ប្រើបណ្តាប្រភេទម៉ាស៊ីនស្ទូចនេះ អាចដឹកជញ្ជូនបេតុង ឡើងខ្ពស់ 15-20
m។
- ដឹកជញ្ជូនបេតុងឡើងខ្ពស់ដោយក្រេន
ជាមួយធុងដាក់បេតុង ចាកដោយផ្ទាល់លើ គ្រឿងបង្គុំ។
នេះជាមធ្យោបាយដឹកជញ្ជូនបេតុងឡើងខ្ពស់ និង ចាក់ភ្លាមយ៉ាងល្អ បន្ថយបានកំលាំងជញ្ជូន បន្ថយពេលខ្លី ពលកម្ម លទ្ធផលសាងសង់ខ្ពស់។
នៅ រូបភាព 10.5a បណ្តាធុងដាក់បេតុង
កំពុងនៅស្ថានភាពចាក់បេតុង។
នៅ រូបភាព 10.5b បណ្តាធុងដាក់បេតុង
ត្រូវបានបំពាក់ដោយបំពង់កៅស៊ូ ដើម្បីចាក់បេតុងដោយផ្ទាល់ ចូលគ្រឿងបង្គុំស្តើង
ដូចជាជញ្ជាំងផ្ទះ។
នៅ រូបភាព 10.5a បណ្តាធុងដាក់បេតុងកំពុងចាក់បេតុងចូលធ្នឹម កំរាលខ័ណ្ឌ។
បណ្តាធុងដាក់សំភារៈអាចប្រើដើម្បីជញ្ជូនបេតុង ចំងាយពីរបីគីឡូម៉ែត្រ។
គេអាចពូន បេតុងចូលធុង ដាក់ចូលមធ្យោបាយដឹកជញ្ជូន ដូចជារថយន្ត។ ពេលដឹកជញ្ជូនដល់
កន្លែងចាក់បេតុង ប្រើក្រេនលើកឡើងទីកន្លែងចាក់ចូលគ្រឿងបង្គុំ។
រូបភាព 1០.5 ធុងដាក់បេតុង ជញ្ជូនដោយក្រេន។
- ដឹកជញ្ជូនបេតុងដោយខ្សែពាន
(រូបភាព 1០.6)ពេលបរិមាណបេតុងតំរូវការធំ ដឹកជញ្ជូន និង ចាក់ភ្លាម គេប្រើប្រាស់ខ្សែពានដឹកជញ្ជូន និង ចាក់ដោយផ្ទាល់ចូល
គ្រឿងបង្គុំ។ បញ្ហាដែលខ្វះខាតគឺដឹកជញ្ជូនបេតុងដោយខ្សែពានគឺគន្លងផ្លូវមិនឆ្ងាយ តំរូវអោយបេតុងជ្រាយ មិនស្អិតពេក។
រូបភាព 1០.6 ដឹកជញ្ជូនបេតុងដោយខ្សែពាន
1- ស្រទាប់បេតុងលើផ្ទៃខ្សែពាន 2- ខ្សែពាន 3- បំពង់រមៀល 4- ស៊ីឡៅ
សំណូមពរចំពោះ ខ្សែពានពេលដឹកជញ្ជូនបេតុង គឺត្រូវតែតឹង ចំងាយរវាងកូនកង់វិញ មិនលើស 1.1
m។ បើខ្សែពានមិនតឹង ពេលបេតុងប្រមៀលលើខ្សែពាន នឹង ត្រូវញ័រ
(ក្រឡក) និង បង្ករបាតុភូតចែកថ្នាក់ ជំរាលរបស់ខ្សែពានមិនត្រូវលើស 1.2m/s។
ពេលចាក់បេតុង ត្រូវចាក់តាមស៊ីឡៅ ដើម្បីបេតុងត្រូវបានស្អិតឡើងវិញ ជៀសវាង រងនូវករណីចែកថ្នាក់
ពេលដឹកជញ្ជូន។
ដឹកជញ្ជូនបេតុងដោយម៉ាស៊ីនបូមបេតុង
ប្រើម៉ាស៊ីនបូមបេតុងជញ្ជូនបេតុងស្រស់ ចាក់ដោយផ្ទាល់ទៅលើ បណ្តាមធ្យោបាយ
ដឹកជញ្ជូន ដូចជា រទេះកែច្នៃ រថយន្ត ...។ បើនៅចំងាយជិត នោះការងារដឹកជញ្ជូន បេតុង
ដោយម៉ាស៊ីនបូម ចាក់ដោយផ្ទាល់ចូលបណ្តាគ្រឿងបង្គុំសំណង់ដែលត្រូវចាក់។
ពីមុន ដឹកជញ្ជូនដោយម៉ាស៊ីនបូម គឺប្ររភទម៉ាស៊ីនសង្កត់ខ្យល់ សម្ថភាពរបស់ម៉ាស៊ីន បូម ប្រមាណ 40
m³/h (រូបភាព 1០.7)។ បរិក្ខារនេះ ស្មុគស្មាញណាស់ និង ធ្ងន់ ប្រើប្រាស់មិនទូលំទូលាយ
ពីព្រោះមិនសន្សំសំចៃ។
រូបភាព 1០.7 ឌីយ៉ាក្រាមម៉ាស៊ីនបូមបេតុងដោយខ្យល់សង្កត់
1-ម៉ាស៊ីនសង្កត់ខ្យល់ 2-បំពង់នាំខ្យល់ 3-ស៊ីទែនដាក់ខ្យល់ 4-វ៉ាននាំខ្យល់
5-វ៉ាននាំខ្យល់ 6-ធុងលាយបេតុង 7-បំពង់ 8-ស៊ីឡៅ 9-បេតុង
ឥឡូវនេះ គេផលិតម៉ាស៊ីនមូបបេតុង ហៃត្រូលីក ជំនួសអោយម៉ាស៊ីនសង្កត់ខ្យល់
(រូបភាព 1០. 8)។
រូបភាព 1០.8 ម៉ាស៊ីនបូមបេតុងហៃត្រូលីក
បេតុងលាយនៅធុងរបស់ម៉ាស៊ីនបូមហៃត្រូលីក ត្រូវបាននាំចុះប្រហោងរបស់ ម៉ាស៊ីន។ ដោយប្រព័ន្ធវ៉ាន បិទ
និង បើក ប្រើ ប៊ីសស្តុង ហៃត្រូលីក ច្រានបេតុង ដល់កន្លែងត្រូវចាក់ ឬ ចាក់ចូលមធ្យោបាយដឹកជញ្ជូន។ ប្រើប្រភេទម៉ាស៊ីនប៉ូម ប៊ីស្តុងហៃត្រូលីកនេះ
អាច ជញ្ជូន និង ចាក់បាន 200-300 m³
មួយវេន។ សមាសភាពសំភារៈបេតុងតិច កំរិតបេតុងត្រូវត្រឹមត្រូវតាមបទដ្ឋាន សំរុតរបស់
បេតុងពី 5 - 8 cm។ ពេលប្រើបាស់ ម៉ាស៊ីនត្រូវធ្វើការងារឥតឈប់
មិនត្រូវឈប់លើស 2 ម៉ោង។
ពេលប្រើប្រាស់ចប់ត្រូវប្រើទឹក លាងបំពង់និងបរិក្ខារ អោយស្អាត។
ម៉ាស៊ីនអាចបំលាស់ទីផ្តេក ពី 50 - 200 m។
បច្ចុប្បន្ន នៅបណ្តាប្រទេសមានឧស្សាហកម្មសាងសង់រីកចំរើន ប្រភេទម៉ាស៊ីនទាំង ពីរខាងដើម
ត្រូវបានប្រើប្រាស់មិនទូលំទូលាយ, ប៉ុន្តែគេប្រើប្រាស់រួមផ្សំម៉ាស៊ីន
ដើម្បីបំរើការដឹកជញ្ជូន និង ចាក់បេតុង (រូបភាព.1០.9)។
រូបភាព 1០.9 រួមផ្សំម៉ាស៊ីនលាយ ដឹកជញ្ជូន ប៉ូម ចាក់បេតុង
a)
ឌីយ៉ាក្រាមលំនាំឧស្សាហកម្មរបស់បន្សំ
b)
ឌីយ៉ាក្រាមធ្វើការងារបេស់ធុងលាយលើរថយន្ត។
បន្សំម៉ាស៊ីននេះរួមមានៈ ម៉ាស៊ីនលាយបេតុងមួយនៅការដ្ឋាន រថយន្តពីរ ឫ ច្រើនជាង ដឹកធុងលាយបេតុង
យកបេតុងស្ងួតនៅសហគ្រាស ឫ ស្ថានីយ៍លាយ បេតុង។ ដូចនេះគេគ្រាន់តែយកសំភារៈស្ងួតនៅកន្លែងណាមួយនោះ ក្រោយមក ដឹកជញ្ជូនមកជិតម៉ាស៊ីនប៉ូម។
លើកំណាត់ផ្លូវ អោយធុងលាយបេតុងធ្វើសកម្មភាព ដល់កន្លែង ចាក់ដោយផ្ទាល់ចូលម៉ាស៊ីនប៉ូម។ ម៉ាស៊ីនប៉ូម
ប៉ូមដល់កន្លែងចាក់។ ម៉ាស៊ីនប៉ូម អាចចល័ត និង ចាក់បេតុងលើកំណាត់ ប្រមាណ 20
-60 m និង ជញ្ជូនឡើងលើ បណ្តាកំរាលបេតុង
ដើម្បីចាក់បេតុង។ កំរិតកំពស់ដែលអាចប៉ូមឡើង ពី 20 – 40 m។ ម៉ាស៊ីនច្រានបេតុងតាមបំពង់កៅស៊ូ។
ផលិតភាពរបស់ម៉ាស៊ីនប៉ូម 40 – 70 m³/h។
No comments:
Post a Comment