Latest News

Adbox

Thursday, August 31, 2017

ការងារបេតុង CONCRETE WORKS (part 3)

6.      ចាក់បេតុង
1.     តំរូវការមួយចំនួន ត្រូវចងចាំពេលចាក់បេតុង
·        មុនពេលចាក់បេតុងត្រូវត្រួតពិនិត្យ ពុម្ព សរសៃដែក ប្រព័ន្ធកំរាលការងារបានបំពេញ តំរូវការបច្ចេកទេស ឬ នៅ។ បើបណ្តាបទដ្ឋានទាំងអស់ បានបំពេញបានតាមសំណូមពរ គឺ សរសេរចូលកំណត់ហេតុ របាយការណ៍។
·       ត្រូវធ្វើអោយស្អាតពុម្ព សរសៃដែក បើទុកយូរថ្ងៃនិងត្រូវប្រឡាក់ សំអាតសំរាម កែសំរួលកំហុសស្គង បើមាន។
·         ត្រូវស្រោចទឹកពុម្ព ដើម្បីពុម្ពមិនបីតទឹកស៊ីម៉ង់ត៍ (បើប្រើពុម្ពឈើ)។
·          ពេលចាក់បេតុងលើស្រទាប់បាយអរស្ងួតដែលបានចាក់មុន ត្រូវធ្វើអោយស្អាតផ្ទៃមុខ បេតុងស្រោចទឹកស៊ីម៉ង់ត៍ចូល រួចទើបចាក់បេតុងថ្មីចូល។
·         ត្រូវមានផែនការ ផ្គត់ផ្គង់បេតុងគ្រប់គ្រាន់ ដើម្បីចាក់បេតុងឥតឈប់ក្នុងមួយវេន មួយលើក។
2.        បណ្តាគោលការណ៍ និង វិធីសាស្ត្រចាក់បេតុង
គោលការណ៍ទី 1.  ពេលចាក់បេតុងបណ្តាគ្រឿងបង្គុំសំណង់ គេមានកំណត់កំពស់ចាក់បេតុង មិនអនុញ្ញត្តអោយលើស 2.5 m។ ព្រោះដើម្បីចាក់បេតុង ធ្លាក់ដោយសេរី នៅកំរិតកំពស់ ខ្ពស់ពេក បេតុងដែលធ្លាក់និងត្រូវចែកថ្នាក់។ ដោយហេតុថា ទំងន់សំភារៈខុសៗគ្នា ល្បឿនធ្លាក់ខុសៗគ្នា គ្រាប់ធំធ្លាក់មុន គ្រាប់តូចធ្លាក់ក្រោយ។
ដើម្បីធានាគោលការណ៍នេះ ពេលចាក់បេតុងមានកំពស់ធំជាង 2.5 m គេប្រើប្រាស់បណ្តា វិធីសាស្ត្រខាងក្រោម 
·         ប្រើបំពង់ Heliotrope រូបភាព 1០.1០។
·         ប្រើទរផ្អៀង (ចាក់បេតុងគ្រឹះ)។
·         ប្រើប្រហោងមានស្រាប់ (សសរ)

ប្រើបំពង់ Heliotrope ការបង្កើតរួមមាន កំណាត់កោណច្រើនដាក់ចូលគ្នា។ បាយអរបេតុង ចាក់តាមបំពង់ Heliotrope  ដូចនេះ បញ្ជៀតចូលគ្នា ដូចនេះបេតុងហាក់ដូចជាលាយ ឡើងវិញ។ បំពង់ Heliotrope ទន់ អាចចល័តបាន ងាយស្រួល ពេលចាក់បេតុង បណ្តាគ្រឿងបង្គុំ មានផ្ទៃធំ ដូចជាគ្រឹះ សសរ។
រូបភាព 1០.1០. ចាក់បេតុងតាមបពង់ Heliotrope
a)            ចាក់បេតុងគ្រឹះ b) ចាក់បេតុងសសរ
1. ពុម្ពគ្រឹះ 2. បាយអរបេតុង 3. បំពង់ Heliotrope 4. កំរាលការងារ 5. រថយន្តចាក់បាយអរ 6. ពុម្ពសសរ 7. ធុងដាកបាយអរដើម្បីចាក់ 8. ពុម្ពកំរាលខណ្ឌ។ 
ដើម្បីចាក់បេតុង តាមវិធីនេះ គេអាចប្រើម៉ាស៊ីនប៉ូមបេតុង (រូបភាព 1០.11)
រូបភាព 1០.11 ចាក់បេតុងគ្រឹះ ដោយម៉ាស៊ីនប៉ូម 
1. គ្រឹះ 2. ម៉ាស៊ិនប៉ូមបាយអរ 3. រថយន្តដឹកម៉ាស៊ីមលាយបេតុង។
ថ្ងៃនេះ ពេលចាក់បេតុងបណ្តាអគារជាន់ខ្ពស់ៗ គេបានប្រើម៉ាស៊ីនប៉ូមបេតុង ជំនួសអោយ ម៉ាស៊ីនជញ្ជូនបេតុងបុរាណ (រូបភាព 1០.12)
រូបភាព 1០.12. ម៉ាស៊ីនប៉ូមបេតុងសំរាប់សាងសង់អគារជាន់ខ្ពស់ៗ។
1. ឧបករណ៍ទ្ររបំពង់ទន់ 2. ដងលើកបំពង់ 3. ម៉ាស៊ីនប៉ូមបេតុង 4. ធុងដាក់បេតុង 5. រថយន្តដឹកម៉ាស៊ីនលាយ។
គោលការណ៍ទី ពេលចាក់បេតុងបណ្តាគ្រឿងបង្គុំសំណង់ ត្រូវចាក់ពីលើចុះ។ បណ្តា មធ្យោបាយសាងសង់ដូចជា ៖ធុង រទេះ...បណ្តាមធ្យោបាយសាងសង់យន្តកម្ម ដូចជា ធុងដាក់បេតុងសំរាប់ក្រេនម៉ាស៊ីនប៉ូម ខ្សែពាន ក៏ត្រូវចាក់ពីខ្ពស់ចុះមកក្រោម។ ប្រពន្ធកំរាលការងារ ក៏ត្រូវខ្ពស់ជាង ផ្ទៃមុខបេតុងរបស់បណ្តាគឿងបង្គុំត្រូវចាក់។
វិធីសាស្ត្រនេះ ដាក់ចេញដើម្បីធានាកំលាំងពលកម្មខ្ពស់។ ពេលចាក់បេតុង មិនត្រូវដាក់បណ្តា មធ្យោបាយសាងសង់លើ សរសៃដែក និង ពុម្ព។
វិធីសាស្ត្រចាក់បេតុង ដោយបណ្តាធុងដាក់បេតុងនិយមប្រើ ដោយក្រេន ដឹកជញ្ជូនឡើង ឆ្លងតាមបណ្តាជំហាន ៖ ចាក់បេតុងចូលធុង ស្ទូចធុងឡើងទីតាំងចាក់ កម្មករដាក់ធុងចូល មាត់ពុម្ព និង បើឆ្នុក ចាក់បេតុងចូលពុម្ព (រូបភាព 1០.13)
រូបភាព 1០.13. ចាក់បេតុងដោយធុងដាក់បេតុង ដោយក្រេនដឹកជញ្ជូន 
1. ធុងដាក់បេតុង 2. កំរាលការងារ. 3. ពុម្ព 4. ក្រេន
គោលការណ៍ទី 3 ពេលចាក់បេតុង ត្រូវចាក់ពីឆ្ងាយមកជិត ប្រៀបធៀបទីតាំងទទួលបេតុង។
វិធីសាស្ត្រនេះសំដៅធានា ពេលចាក់បេតុងមិន ដើរជាន់លើគ្រឿងបង្គុំបេតុងដែលទើបចាក់។
គោលការណ៍ទី 4. ពេលចាក់បេតុង បណ្តាមាឌធំ បណ្តាគ្រឿងបង្គុំមានកំរាស់ក្រាស់ គឺត្រូវចាក់បេតុង ជាច្រើនស្រទាប់។ កំរាស់ និង ផ្ទៃរបស់ស្រទាប់និមួយៗ កំណត់ផ្អែកលើ កាំឥទ្ធិពល និង ផលិតភាពរបស់ឧបករណ៍បង្ហាប់ដែលប្រើប្រាស់។
ជាឧទាហរណ៍ ៖ ជាមួយបង្ហាប់ដោយពលកម្ម កំរាស់របស់មួយស្រទាប់គឺ 10-15 cm ។ បង្ហាប់បុក កំរាស់ស្រទាប់បេតុងត្រូវតូចជាង 5 -10 cm ធៀបជាមួយប្រវែងរបស់ធ្នឹម។ បង្ហាប់បន្ទះ កំរាស់ស្រទាប់បេតុងចាក់ពី 25 -30 cm
សរសៃឈប់ក្នុងដំណើរការសាងសង់បេតុង
ក្នុងសាងសង់បេតុង មួយក្នុងចំណោយសំណូមពរសំខាន់គឺ ត្រូវសាងសង់ឥតឈប់។ ប៉ុន្តែមិនមែនបែលណា ក៏ត្រូវបន្តបន្ទាប់មិនឈប់បាន។ លក្ខខណ្ឌដើម្បីចាប់បេតុងមិនឈប់ គឺក្រាលស្រទាប់បេតុងក្រោយលើស្រទាប់មុនមិនទាន់ចងសម្ព័ន្ធ ពេលបង្ហាប់ទាំងពីរស្រទាប់ នឹងបញ្ចូលជាមួយគ្នា។ យើងអាចកំណត់ បានកំរាស់ របស់ស្រទាប់ក្រាលបេតុង ដើម្បីបេតុងសំរេចបានលក្ខខណ្ឌនោះគឺ (រូបមន្ត 1០. 2)
ក្នុងនោះ         Q – បរិមាណបេតុងត្រូវការដើម្បីចាក់បេតុងមិនឈប់ m³ /លើក
F – ផ្ទៃរបស់ស្រទាប់បេតុងក្រាលក្នុងពុម្ព
t0 រយៈពេលចាប់ផ្តើមកករបស់ស៊ីម៉ង់ត៍ h
t1 រយៈពេលដឹកជញ្ជូនបេតុងមួយលើក h
K មេគុណដឹកជញ្ជូនបេតុងមិនស្មើ (K=0.8 – 0.9)
រយៈពេលរវាងការចាក់បេតុងពីរលើក (0 – t1) មិនអនុញ្ញត្តលើស 2.5 h
ដើម្បីអនុវត្តចាក់បានគ្រឿងបង្គុំមួយមិនឈប់ គេអាចអនុវត្តចាក់បេតុង តាមឌីយាក្រាម នៅរូបភាព 1០.14។ រូបភាព a ទាមទា Q អតិបរមា ធៀបជាមួយរូប c ទាមទា Q អប្បបរមា ប៉ុន្តែមិនអនុវត្តបានពេលប្រើបង្ហាប់រំញ័រ។
រូបភាព 1០. 14 ឌីយាក្រាមក្រាលបេតុងចាក់មិនឈប់
ពេលដោយមានហេតុផលបច្ចេកទេស-គ្រឿងបង្គុំ មិនអនុញ្ញាត្ត ចាក់បន្តបន្ទាប់ ឬ ដោយហេតុផលគ្រប់គ្រងរៀបចំ មិនគ្រប់លក្ខខណ្ឌរៀបចំចាក់មិនឈប់ គេត្រូវចាក់បេតុងមាន ខ្សែឈប់។ មានន័យថា ចាក់ស្រទាប់ក្រោយ ពេលស្រទាប់មុនបានកករឹង។ រយៈពេលឈប់ របស់ស្រទាប់ទាំងពីរ មានឥទ្ធិពលដល់គុណភាពគ្រឿងបង្គុំត្រង់កន្លែងឈប់ រយៈពេលឈប់ ដែលល្អបំផុតគឺ ប្រមាណពី 2០ - 24 ម៉ោង។ ទីតាំងរបស់ខ្សែឈប់ ត្រូវដាក់នៅកន្លែងដែល មានកំលាំងកាត់ទទឹងតូច នៅកន្លែងដែលមានមុខកាត់ប្រែប្រួល ដែនកំណត់រវាងគ្រឿងបង្គុំ ផ្តេក និង ឈរ។
ចំពោះសសរ គ្រោង ធ្នឹម ទីតាំងខ្សែឈប់ដាក់ដូចរូបភាព 1០.15
រូបភាព 1០.15 រៀបចំខ្សែឈប់ពេលចាក់គ្រោងតាមទិសឈរ។
a)            ទិសចាក់បេតុង  b) ទីតាំងខ្សែឈប់រវាងគ្រឹះ សសរ c) ទីតាំងខ្សែឈប់រវាងកំរាលខណ្ឌ និង ធ្នឹម។
ទីតាំងខ្សែឈប់កំរាលខណ្ឌ និង ធ្នឹម
ពេលទិសចាក់បេតុងស្របជាមួយធ្នឹមមេ (ឬ កែងជាមួយធ្នឹមរង) នោះទីតាំងដាក់ខ្សែឈប់ ស្ថិតនៅក្នុងកំណាត់ (1/4 - 3/4). L (រូបភាព 1០. 16 a )
ពេលទិសចាក់បេតុងស្របជាមួយធ្នឹមរង (ឬ កែងជាមួយធ្នឹមមេ) នោះទីតាំងដាក់ខ្សែឈប់ ស្ថិតនៅក្នុងកំណាត់ (1/3 - 2/3). Lsub (រូបភាព 1០. 16 b )
រូបភាព 1០. 16. រៀបចំខ្សែឈប់ពេលចាក់បេតុងកំរាលខណ្ឌ។
ទីតាំងខ្សែឈប់ចាក់បេតុងសំបក និង ធ្នូ
ពេលចាក់បេតុង សំបក និង ធ្នូ នោះមិនដាក់ខ្សែឈប់, ហើយត្រូវចាក់បេតុងបន្តបន្ទាប់ ឆ្លុះគ្នាពីទាំងពីខាងចូលទៅកណ្តាល ដូចរូបភាព 1០.17 ។ បើប្រលោះធំ 1>15-10m នោះចាក់មានខ្សែឈប់ ដូចរូបភាព 1០.17
រូបភាព 1០.17. ទិសនិងខ្សែឈប់ពេលចាក់បេតុង សំបក និង ធ្នូ។
ពេលចាក់បេតុងសំណង់មួយចំនួនរត់វែង ដូចផ្លូវរថយន្ត នោះខ្សែឈប់រៀបចំទៅ ខ្សែចន្លោះ សីតុណ្ហភាពរបស់គ្រឿងបង្គុំនោះ។
ខ្សែឈប់ដាក់ត្រង់ស្មើ កែងជាមួយអក្ស័របស់គ្រឿងបង្គុំ។ ពេលចាក់មានខ្សែឈប់ត្រូវមាន វិធីសាស្ត្រដោះស្រាយយ៉ាងណា អោយបេតុងរវាងស្រទាប់ទាំងពីរខាំស៊ីយ៉ាងមាំជាមួយគ្នា។ ជាដំបូងត្រូវធ្វើការសំអាតខ្សែឈប់មុនពេលចាក់បន្ត, ទីពីរត្រូវស្រោចទឹកស៊ីម៉ងត៍ ដើម្បី បង្កើនភាពចងសម្ព័ន្ធ។ គេនៅដាក់សរសៃដែកសំណាញ់រងកំលាំងកាត់ទទឹង នោំទីតាំងខ្សែ ឈប់អាចជ្រើសរើសតាមបំណង។

No comments:

Post a Comment

Advertisement