Latest News

Adbox

Saturday, August 19, 2017

ការដោះពុម្ព ការចិញ្ចឹមនិង ការពារបេតុង

១. សញ្ញាណទូទៅ
Ø    ក្រោយពេលបេតុងត្រូវបានចាក់យ៉ាងត្រឹមត្រូវយើងត្រូវចិញ្ចឹម និងការពារវាអោយបានល្អនិងជាបន្ទាប់ បន្ទាប់ពីចាក់រួច
-               ការចិញ្ចឹម៖ ជាវិធីការពារបេតុង តប់ទល់និងបញ្ហា បណ្ដាលពីបំរែបំរួលសំនើម និង ស៊ីតុណ្ហភាពរវាង បេតុង និងមជ្ឈដ្ឋានក្រៅ
-               ការពារ៖ ជាវិធីការពារបេតុងទប់ទល់និង ការខូចខាតដោយកំលាំងខាងក្រៅដូចជា៖ ចរន្ដទឹកហូការ ទង្គិច ការកកទឹក និង ការត្រកំលាំង។
២. ការចិញ្ចម
Ø    ការចិញ្ចឹម មានបំនង់ប្រឆាំងនិង ការប្រេះបណ្ដាលពី ការស្ងួតផ្ទៃនិងការលើងចុះនៃសីតុណ្ហភាព ទាំងនេះបណ្ដាលមកពី៖
-               សំណើមធៀប៖ កាលណាស្ងួត រំហួតខ្លាំង ហើយបរតុងប្រេះ
-               សីតុណ្ហភាព៖ បង្កកំលាំងកំដៅដែល និងមានស្នាមប្រេះខាងក្នុង
-               កំដៅថ្ងៃ និង ចរន្ដខ្យល់៖ បណ្ដាលងោយ​កង្វះទឹកនិងកំហុសសីតុណ្ហភាពកាន់តែលឿន។
៣. ឥទិ្ធពលផ្សេងៗនៃការចិញ្ចឹមមិនល្អ
Ø    ការចិញ្ចឹមមិនល្អនិងបណ្ដាលអោយមានបញ្ហាដូចឃាងក្រោម៖
-               ម្សៅលើផ្ទៃ ដោយសារស៊ីម៉ង់ខ្វះទឹកធ្វើប្រតិកម្ម
o          បេតុងស្រោមដែក មានគុណភាពខ្សោយ​ ភាពធន់និងកកិតខ្សោយផ្ទៃមិនរលោងស្អាត។
-               ស្នាមប្រេះដោយសារការរួមមាឌប្ល៉ាសិ្ទក
o          ការបាច់ទឹក និង បណ្ដាលអោយកើតមាន កំលាំងឆ្មា ហើយកំលាំងនេះ និង បង្កបណ្ដាញប្រេះ ដោយគ្មាន ទិសកំនត់។
៤. វិធីការចិញ្ចឹម
Ø    ដើម្បីទទួលបានបេតុងល្អ យើងចាំបាច់ត្រូវអនុវត្ដការចិញ្ចឹមល្អ
-               ទុកពុម្ពនៅនិងកន្លែង
-               គ្របបេតុងដោយថងរឺប៉ាវសើម
-               ដាក់ស្រទាប់សើមដូចជា៖ ខ្សាច់ ចំបើង
-               ប៉ាចទឹករឺត្រាំទឹក
-               ប៉ាចថ្នាំចិញ្ចឹម
៥. រយៈពេលចិញ្ចឹម
Ø    ការចិញ្ចឹម​ត្រូវងនុវត្ដក្នុងរយៈ ពេលសមស្របមួយដេលប្រែប្រួលតាមលក្ខខណ្ឌនេ បរិយាកាស។

·                    
រយៈពេលការចិញ្ចឹម គួរថ្វើតាមរយៈតាងខាងក្រោម
៦. វិធីការពារបេតុងស្រស់ទល់និងភ្លៀង 
Ø    បេតុងស្រស់ងាយនិងខូចពេឡត្រូវទឹកភ្លៀង កាលណាវាទើមចាក់ថ្មីក្នុងរយៈពេលតិចជាងមូយថ្ងៃ។ភ្លៀង និងបណ្ដាលអោយផ្ទៃបេតុងសំបូរណ៏ដោយគ្រួស
Ø    ដើម្បីទប់ទល់នឹងបញ្ហានេះ យើងត្រូវគ្របដោយស្រទាប់( បាវ ប៉ាសី្ទក ) ដែលមិនអនុញ្ញាត្ដិអោយទឹក ហូររវាងំបេតុងនិងស្រទាប់គ្រប។
៧. វិធីការពារបេតុងរឹងប្រឆាំងនិង ការប្រេះដោយកំដៅ
 ៧.១ ការវិវត្ដនៃកំដៅក្នុងបេតុង៖ ប្រតិកម្មរវាងស៊ីម៉ង់ និង ទឹកនិងបញ្ចេញកំដៅទោះចំពោះស៊ីម៉ង់ប្រ ភេទណាក៏ដោ។ល្បឿននៃការបញ្ចេញកំដៅ  ទាក់ទងនិងគត្តាដូចតទៅ
-               អតិសុខុមភាព៖ កាន់តែហ្មត់ កាន់តែប្រតិកម្មល្បឿន
-               សមាសភាពគីមី៖ C2S, C3S, C3A, C4AF
-               ផលធៀប ទ/ស
-               សីតុណ្ហភាព៖ ខ្ពស់ កាន់តែប្រតិកម្មលឿន
៧.២ ផលិតបាកនៃការវិត្តកំដៅក្នុងបេតុង
 ក. ប្រេះដោយសីតុណ្ហភាព៖
-               បេតុងផ្នែកខាងក្រៅនិង មានសីតុណ្ហភាពប្រហែលនិងបិយាកាសរឺឯ បេតុងត្រង់ផ្ចិតនៃ គ្រឿងបង្គុំ និងមានស៊ីតុណ្ហភាពខ្ពស់ដែលជាហេតុបណ្ដាលអោយមានការរីកមាឌខុសគ្នា រូចបណ្ដាល អោយមាន ស្នាមប្រេះ។
 ខ. ប្រេះដោយទំរទប់
-               ពេលបេតុងថ្មីចាក់លើបេតុងចាស់៖ បេតុងថ្មីរីកមាឌពេលចាក់ដំបូងរួចតួមាឌវិញពេលចុះត្រជាក់។ ស្នាមប្រេះត្រជាក់ ដោយបេតុងរឹងហើយការរួមមាណត្រូវបានទប់ដោយបេតុងចាស់ដូចច្នេះស្នាមប្រេះក៏ កើតមានឡើង។ ស្នាមប្រេះនេះកើតមានពីលើបេតុងចាស់ និង មានគំលាតស្មើៗគ្នា។
៧.៣ មធ្យោបាយប្រឆាំងនិងការប្រេះកំដៅ
   ពេលចាក់ក្នុងគ្រឿងបង្គុំដែលមានវិមាត្រធំ យើងគួរប្រយ័ត្នចំពោះ សំពាធផ្ទៃកំដៅដែលអាចបង្កើត បណ្ដាញស្នាមប្រេះ
o        គួរប្រើបេតុងដែលមានភាពធន់ទាញទប់បាននិងសំពាធផ្ទៃកំដៅ
o        ត្រូវលៃយ៉ាងណាមិនអោយសីតុណ្ហភាពបេតុងមានសុភាពខុសគ្នាលើសពី ២០ GS។ គួរប្រើម៉ាស៊ីម៉ង់ដែលមានកំដៅទាប។
ក. វិធីប្រើគំរបអ៊ីសូឡង់៖
-               យើងជៀសវាងភាពខុសគ្នានៃសីតុណ្ហភាពបានដោយប្រើស្រទាប់អ៊ីសូឡង់គ្រប។
-               ដូច្នេះការទុកពុម្ពយូរជាវវិធីមួយទប់និងការប្រេះដោយសីតុណ្ហភាព
-               ប្រើបន្ទះពុម្ពពពុះទ្រនាប់ឡែន រឺ ឡែនកែវ
ខ. វិធីបញ្ចុះសីតុណ្ហភាពៈ ភាពខុសគ្នានៃសីតុណ្ហភាព អាចកាត់បន្ថយមាបដោយការបញ្ចុះ សីតុណ្ហភាពស្រទាប់អ៊ីសូឡង់គ្រប។
-               គ្រប់វត្ថុធាតុដើមទាំងអស់ត្រូវយកមកបញ្ចុះសីតុណ្ហភាព
-               បង្កប់បណ្ដាញទឹកត្រជាក់ក្នុងបេតុងក្រាស់រួចអោយទឹកត្រជាក់ ឆ្លងកាត់

៨.ការដោះពុម្ព
ក. ប្រការគិតគូពេលដោះពុម្ព៖ ការដោះពុម្ពនិងទំរ កំនត់ដោយកត្ដាខាងក្រោម
-               កំលាំងដែលមានអំពើលើបេតុង ពេលដោះពុម្ព៖ ទំងន់បេតុង ទំងន់រន្ទាជាន់បន្ទាប់
-               ភាពធន់របស់បេតុង៖ភាពធន់ដោយពិសោធន៏ ( នៅមន្ទីរពិសោធន៏ រឺ នៅកន្លែង )
-               បរិមាណជន្ទល់ដេលគួររក្សាទុក ( កំហូចទ្រង់់ទ្រាយដោយអំពើងំ )
-               លក្ខខណ្ឌ័បរិយាកាល និង វិធាននានាសំរាប់ការពារបេតុង ពេលដោះពុម្ព
ខ. ពេលគួរដោះពុម្ព កាលណាគ្មានសម្មតិកម្មពិស្ដារទេ នោះយើងអាចធ្វើតាមវិថីខាងក្រោមៈ
-               ២ ថ្ងៃ សំរាប់ពុម្ពនៃគ្រឿងបង្គុំរង ( បន្ទាប់បសន្សំ )
-               ៥ ថ្ងៃ សំរាប់ពុម្ពកំរាលចាក់នៅកន្លែង
-               ១០ ថ្ងៃ សំរាប់ពុម្ពនៃគ្រឿងបង្គុំចំបង
គ. ករណីពិសេសគួរប្រយ៏័ត្ន៖
-               ការដោះពុម្ពត្រូវធើ្វដោយគ្មានការប៉ះទង្កិតពោលគឺដោយ កំលាំងស្ដាទិច
-               ការដាក់បន្ទុកលើបេតុងថ្មីនិងបង្កកំហូចទ្រង់ទ្រាយយូរ
-               ត្រូវគិតដល់លំដាក់នៃការដោះពុម្ពដែលមិនបណ្តាលអោយខូចដល់រូបរាងនៃគ្រឿងបង្គុំសំណង់
-               គឺជាប៉ាតុភូតដែល ប្រតិកម្មគីមីកើតមានឡើងពេតុងប៉ះទឹកហើយបណ្តាលអោយមានការបំផ្លាញជាទំរងផ្សេងៗ។
-               ទឹកគឺជាភ្នាក់ងារ ដែលអាចនាំរូបធាតុគំរាមផេ្សងៗតាមបណ្ដាញស្ពោធក្នុងបេតុងរឹង។
-               ទឹកទោះជាសាប ប្រៃ រឺ គីមីសុទ្ធតែអាចបំផ្លាញ  បេតុងតាមទំរងផ្សេងៗ
ឃ. ចំនាត់ថ្នាក់ការគំរាមគីមី៖
-               ការច្រោះស៊ីម៉ង់៖ ផលិតផលនៃប្រតិកម្មគីមីខ្លះអាចរលាយក្នុងទឹកហើយត្រូវបាននាំដោយទឹក      បណ្ដោយអោយបេតុងស្ពោធ
-               កំនរកំបោរ៖ កំបោរដែលមានក្នុងបេតុងអាចមានប្រតិកម្មជមួយបរិយាកាសបង្កើតជា ថ្មកំបោរ ដែលពុកផុយដោយបរិយាកាសរួចបេតុងក៏ស្ពោធ
-               ប្រតិកម្មរីក៖ កាល់ស្យូម រឺ ម៉ាញេស្យូមអាចមានប្រតិកម្មនិងសុលផាតក្នុងបរិយាកាស បណ្ដាល អោយមានអំបិលរីកមាឌនិងធើ្វមានបណ្ដោយប្រេះដ៏គ្រោះថ្នាក់
ង. កំរិតគំរាមគីមី
ច. កំរិតគំរាមគីមី

ឆ. កំរិតគំរាមគីមី
   ក្នុងករណីដែល ការគំរាមពុំមានវិធានាការណ៏អាចទប់ទល់បានយើងត្រូវប្រើវិធីបន្ថែមផ្សេងៗទៀត៖ការប្រើអាចម៏ដែក ផេះ.........

១០. ការពារផ្ទៃលើនៃ បេតុងរឹង
ក. ប្រការចបងក្នងការការពារគឺ ការកំនត់សមាសភាពល្អ,ការផលិតល្អនិងការចិញ្ចឹមល្អ។
ខ. ប្រើកំរាល់ស្រោបគ្រប់គ្រាន់
គ. ការពារមិនអោយទឹកជ្រាប ដោយប្រើ
      - ស្រទាប់ទប់ទឹក ( hydrofugation ) លាបស្រទាប់ស៊ីឡូសាន
      - ធាតុពង្រឹងផ្ទៃ ( surface hardener ) រាវ.....
     ៣​​​ -​ លាបស្រទាប់មិនជ្រាបទឹក​ ( waterproof )
ឃ. ការបូកស្រទាប់បំពាក់៖ ការបូកស្រទាប់បំពាក់ដែកល្អនិងការពារបេតុងអោយល្អបាន និងគេងផុតពីការជ្រាប់ចូលនៃ ភ្នាក់អារចំលងការគំរាម
-               ត្រូវបូកលើផ្ទៃស្អាតគ្មានធូលី
-               គួរដកជេញនូវ ស្រទាប់ផេះរឺស្រទាប់ផេះរឺស្រទាប់ទឹកក្បុង មុននិងចាក់ចាប់ផ្ដើមការបូកស្រទាប់ថ្មី
-               ប្រសិនបើបេតុងខ្សោយ យើងគួរតែប្រើសំណញ់ដើម្បីពង្រឹងភាពបន្សីរវាងបេតុងនិងស្រទាប់បូក។



No comments:

Post a Comment

Advertisement