Latest News

Adbox

Thursday, August 10, 2017

ការងារសង់ឥដ្ឋ


១. លក្ខណៈទូទៅ

សាងសង់សំណង់ឥដ្ឋ គឺជាប្រពៃណីរបស់ជនជាតិខ្មែរយើងមានមកជាយូរមកហើយ។ ជាមួយ បណ្តា សំណង់ឥដ្ឋយើងអាចប្រើប្រាស់បានសំភារៈក្នុងស្រុកមានតំលៃទាប និង ងាយរក។ ដោយបណ្តាបច្ចេកទេស សាងសង់ធម្មតាមិនស្មុគសាញ,មិនទាមទាដល់បណ្តាឧបករណ៍យន្តកម្មទំនើដូនតាខ្មែរយើងសាងសង់សំណង់ ឥដ្ឋ នៅតែមានតួនាទីសំខាន់មានបរិមាណធំ។ក្នុងវិស័យសាងសង់។ជាមួយនិងសំណូមពរស្ថាប្យកម្ម ពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែខ្ពស់ ស្ថាប្យកម្មចំហរទូលំទូលាយយើងនៅតែស្រាវជ្រាវមកវិញ និង អភិវឌ្ឍន៍បណ្តាសំណង់ សាង សង ដោ់យឥដ្ឋ ព្រមទាំងអោយវាមានភាពស្និតស្នាលជាមួយក្រុមអ្នកសាង សង់ទៀតផង។

បណ្តាឥដ្ឋដែលប្រើសព្វថ្ងៃរួមមាន៖

-ផ្ទាំងថ្ម ៖ ត្រូវបានធ្វើដោយថ្មធម្មជាតិ មិនកំណត់សណ្ឋាន តែងប្រើដើម្បីធ្វើជាគ្រឹះ ជញ្ជាំង ជាន់ក្រោមដី និង ជញ្ជាំងទប់ដី។

-ថ្មគ្រីម៖ គឺជាថ្មធម្មជាតិ ប៉ុន្តែត្រូវបានកែច្នៃជាសណ្ឋានកំណត់ ប្រើសំរាប់សាងសង់ សំណង់ធំៗ។

-ឥដ្ឋដុត និង មិនដុត ៖ ប្រើដើម្បីសង់ជញ្ជាំង ឬ សសររងកំលាំង និង ជញ្ជាំងខ្លី។

-ក្រៅពីនេះនៅមានបណ្តាដុំបេតុង វាមានសណ្ឋានកំណត់ ប្រើដើម្បីសង់ជញ្ជាំង និង សសរ។

មាឌសង់ត្រូវបានផ្គុំឡើងដោយដុំឥដ្ឋជាច្រើនប៉ុន្តែត្រូវរងបានកំលាំងដូចមាឌទាំងស្រុង។ដុំនិមួយៗត្រូវបាន ខាំភ្ជាប់ជាមួយគ្នាយ៉ាងរឹងមាំដោយបាយអរនិងវីធីសង់យ៉ាងណាអោយកំលាំងប្រត្តិកម្មមិនធ្វើអោយវារំកិល។
គេធ្វើឥដ្ឋរងកំលាំងល្អបានតែកំលាំងសង្កត់ផ្ទុយពីនេះរងកំលាំងរមួល និង កាច់ខ្សោយដូចនេះផ្ទៃស្រទាប់ ឥដ្ឋ ត្រូវកែងជាមួយ កំលាំងប្រត្តិកម្ម លើមាឌសង់ ដូចពេលបន្ទុកឈរត្រង់ នោះផ្ទៃឥដ្ឋ សង់ត្រូវផ្តេក។
បើ មានកំលាំង P មានអំពើលើផ្ទៃឥដ្ឋសង់ មានមុំ α ណាមួយនោះ (រូបភាព 1 ) នោះ សមាសភាពផ្តេក P2 = PSinα នឹង ធ្វើអោយរំកិលដុំឥដ្ឋ។ ប្រឆាំងកំលាំងរំកិល គឺជាកំលាំងកកិត ៖
fP1 = fPCosα 
ក្នុងនោះ f – មេគុណកកិត
មាឌសង់និងមានស្ថេរភាពពេល ៖
PSinα = fPCosα នាំអោយ ។
រូបភាព 1 ការធ្វើការងាររបស់ឥដ្ឋ
មានន័យថា មុំរបស់កំលាំង មានអំពើ ត្រូវតូច ជាង មេគុណកកិត នោះដុំឥដ្ឋសង់ទើបមាន ស្ថេរភាព (មិនរងការរំកិល)។

២. រចនាសម្ព័ន្ធមាឌសង់

រូបភាព 2 រចនាសម្ព័ន្ធមាឌសង់ ៖ 1. ដុំឥដ្ឋក្រៅ 2. ដុំឥដ្ឋបញ្ជៀត 3. ស្រទាប់បណ្តោយ 4. ស្រទាប់ទទឹង 6. ខ្សែឈរបណ្តោយ 7. ខ្សែផ្តេក។

មាឌសង់រួមមាន ស្រទាបឥដ្ឋច្រើន រវាងស្រទាប់ត្រូវបានក្រាលមួយស្រទាប់បាយអរ ហៅថាខ្សែ ផ្តេក។ បណ្តាស្រទាប់ដែលមានប្រវែងបណ្តោយឥដ្ឋដាក់បណ្តោយ តាមជញ្ជាំងហៅថា ស្រទាប់ ឥដ្ឋបណ្តោយ។ បណ្តាស្រទាប់ដែលមានប្រវែងទទឹងឥដ្ឋដាក់បណ្តោយ តាមជញ្ជាំងហៅថា ស្រទាប់ ឥដ្ឋទទឹង។ បណ្តាដុំឥដ្ឋសុទ្ធតែជា ដុំឥដ្ឋទទឹងហៅថា ស្រទាប់ទទឹង។ បណ្តាដុំឥដ្ឋដាក់តាមគែមក្រៅ ជញ្ជាំង ហៅថាដុំឥដ្ឋក្រៅ បណ្តាដុំឥដ្ឋដាក់ក្នុងរវាងដុំឥដ្ឋក្រៅហៅថា ដុំបញ្ជៀត (ដុំកណ្តាល) រូបភាព 2។

៣. សំភារៈក្នុងការងារសង់

សំភារៈប្រើសំរាប់សង់រួមមាន ៖ ឥដ្ឋ និង បាយអរ។

៣.១. ឥដ្ឋ

៣.១.១ ឥដ្ឋដីឥដ្ឋដុត

ឥដ្ឋដីឥដ្ឋត្រូវបានចូកលាយ បង្កើតរាង ហាលអោយស្ងួត ដុតឆ្អិន។ ឥដ្ឋដីឥដ្ឋដុត ចែកជាពីរប្រភេទសំខាន់ ៖ ឥដ្ឋតាន់ និង ឥដ្ឋប្រហោង។

ឥដ្ឋតាន់រងកំលាំង គឺជា ឥដ្ឋរោងចក្រ ឬ ឥដ្ឋកែច្នៃដោយពលកម្ម មានទំហំស្តង់ដាគឺ 22x10.5x6 cm។ ត្រូវបានបែងចែងដូចខាងក្រោម ៖

-ប្រភេទ A ៖ ឥដ្ឋឆ្អិនខ្លាំង ធានាទំហំខ្នាត ពណ៌ស្រទំ មិនមានប្រេះបែក។ មាន កំរិតរងកំលាំងលើស 75 kg/cm²។

-ប្រភេទ B ៖ ឥដ្ឋឆ្អិន ធានាទំហំខ្នាត ពណ៌ស្លេកបន្តិច អាចមានប្រេះតិចតួច។ មិនកោង។ មានកំរិតរងកំលាំងលើស 50 kg/cm²។
-ប្រភេទ C ៖ ឥដ្ឋឆ្អិនយ៉ាងខ្លាំង ធានាទំហំខ្នាត ពណ៌ស្រទំ អាចមានស្នាមប្រេះ កោង។ មានកំរិតរងកំលាំងខ្ពស់។
ធម្មតាជាមួយជញ្ជាំងរងកំលាំង ត្រូវប្រើប្រាស់ឥដ្ឋប្រភេទ A ។ ចំពោះជញ្ជាំងខ្លី សង់កន្លែងស្ងួត,អាចប្រើឥដ្ឋប្រភេទB។ប្រភេទCតែងប្រើសំរាប់សង់តែគ្រឹះ ពិសេសគឺកន្លែងលិចទឹក។
ឥដ្ឋប្រហោង តែងជាប្រភេទ ប្រហោងពីរ ប្រហោងបួន ប្រហោងប្រាំមួយ បណ្តោ ហើយក៍មានឥដ្ឋប្រហោងឈរ។ និយាយរួមឥដ្ឋប្រហោង តែងប្រើដើម្បី សង់ជញ្ជាំងខ្លី និង សំណង់រយៈពេលខ្លីមិនរងកំលាំង,ទប់ទល់កំដៅនិងសំណើមល្អ។ ចំពោះប្រភេទមានប្រហោងបណ្តោយពេលសង់ ផ្នែកបាយអរមួយ ត្រូវបានញាត់ចូលកណ្តាលប្រហោង។ ចំពោះប្រហោងឈរ ពេលសង់ ត្រូវចាក់ បាយអរបំពេញពេញប្រហោង។
៣.១.២ ឥដ្ឋមិនដុត
ប្រភេទនេះគឺជាឥដ្ឋស៊ីម៉ង់ត៍ខ្សាច់ ឬ ស៊ីម៉ង់ត៍កំបោរលាយខ្សាច់ ទំហំខ្នាតតែងស្មើ ពី 1 ដល់ 6 ដុំឥដ្ឋតាន់ តែងប្រើដើម្បីសង់ជញ្ជាំងខ្លី និង សំណង់រយៈពេលខ្លី។ កំរិតរងកំលាំងមិនខ្ពស់។ កំរិតប្រឆាំងបំរ៉ែបំរួលសីណ្ហភាពមិនខ្ពស់។
៣.១.៣ ឥដ្ឋពិសេស
ឥដ្ឋពិសេសគឺជា ប្រភេទឥដ្ឋត្រូវបានផលិត ដើម្បីបំរើបណ្តាសំណង់ពិសេស ដូចជាឥដ្ឋប្រឆាំងភ្លើង និង ឥដ្ឋប្រឆាំងអាស៊ីត ...។
៣.២. បាយអរ
ឥដ្ឋត្រូវបានសាង់ដោយបាយអរ បាយអរមានតួនាទី ភ្ជាប់បណ្តាដុំឥដ្ឋជាមួយគ្នា ធ្វើអោយ ត្រង់ ធ្វើកំលាំងបែងចែករវាងបណ្តាដុំឥដ្ឋស្មើជាង និង បាំងជិតខ្យល់។ បាយអរអាច បែងចែក តាមម៉ាសមាឌ ហៅថាបាយអរធ្ងន់ និង ស្រាល។
បាយអរធ្ងន់មានម៉ាស់មាឌពី 1500 kg/cm² ឡើងទៅ។ បាយអរស្រាល មានម៉ាស់មាឌ ក្រោម 1500 kg/cm²។ គេក៍អាចចែកបាយអរសង់ តាមសមមាសភាព បាយអរ។ រួមមានបាយអរស៊ីម៉ង់ត៍ខ្សាច់ បាយអរសមាស បាយអរកំបោរ។
បាយអរស៊ីម៉ង់ត៍ខ្សាច់ គ្រាន់តែមាន ស៊ីម៉ង់ត៍ ខ្សាច់ និង ទឹក មានកំរិតរឹងមាំងជាងបាយណា ទាំងអស់។ ទប់ទល់បានទឹក និង កន្លែងមានសំណើម ប៉ុន្តែភាពយឺតខ្សោយ។
បាយអរសមាស ៖ ត្រូវបានបង្កើតឡើងដោយសមាសភាព កំបោរ ខ្សាច់ ស៊ីម៉ង់ត៍ និង ទឹក មានភាពយឺតខ្ពស់ ប៉ុន្តែប្រឆាំងសំណើមខ្សោយ តែប្រើដើម្បីសង់កន្លែងស្ងួត មិនទប់ទល់ បានសំណើមជ្រាប។
បាយអរកំបោរ រួមមានកំបោរ និង ខ្សាច់ មានកំរិតរងកំលាំងខ្សោយជាង និង មិនធន់និង ទឹក និង សំណើម តែងប្រើដើម្បីសង់ជញ្ជាំងបណ្តោះអាសន្ន, និង មិនរងកំលាំង។
ក៏អាចបែងចែកបាយអរតាមម៉ាកបាយអរ។ បាយអរតែងមានម៉ាក និងលេខសំគាល់ដូចខាងក្រោម​៖ 2, 4, 1០, 25, 5០, 75, 1០០, 15០, 2០០។
ពេលសង់ជញ្ជាំង បើជាជញ្ជាំងត្រូវការបូក តែងទុកខ្សែតំណ មានន័យថាទុកខ្សែប្រហោង ចន្លោះគែមក្រៅជញ្ជាំង 1-1.5cm។ ពេលសង់ដងទង់ (អក្ស័) ជំរៅរបស់វាមិនលើសពី ដើម្បីធានាស្ថេរភាពរបស់អក្ស័។
ពេលសង់បញ្ជៀតច្រានខ្លាំង ផ្នែកបាយអរសល់ ដោយហេតុថា ឥដ្ឋគៀបបាយអរចេញក្រៅ ជញ្ជាំង ត្រូវបានជាងកោសអោយត្រង់ស្មើផ្ទៃជញ្ជាំង ។

៤. បណ្តាសំណូមពរបច្ចេកទេសសង់

1.ខ្សែបាយអរក្នុងមាឌសង់ត្រូវស្មើសាច់ 

រូបភាព4​៖ខ្សែឈប់ក្នុងជញ្ជាំង a.ជញ្ជាំង ២២ b. ជញ្ជាំង ៣៣ c. ជញ្ជាំង ៤៥ c. បណ្តាមុខកាត់

2.ស្រទាប់និមួយៗត្រូវផ្តេក

3.មាឌសង់ត្រូវឈរត្រង់ 

4.ផ្ទៃមាឌសង់ត្រូវស្មើជាប្លង់

5.មុំសង់ត្រូវកែង

6.មាឌសង់មិនត្រូវជាន់ខ្សែ

៥. បច្ចេកទេសសង់

លំនាំការងារក្នុងបច្ចេកទេសសង់រួមមាន៖

1. បណ្តឹងខ្សែ

2. ជញ្ជូន និង ដាក់ជាគំនរ

3. ក្រាលបាយអរ

4. ដាក់ឥដ្ឋលើស្រទាប់បាយអរទើបក្រាល

5. កាត់ និង កាប់ឥដ្ឋ

No comments:

Post a Comment

Advertisement