១ និយន័យ
- ដីដុតគឺ
ជារូបធាតុដែលកើតចេញពីការចំអិនដីអិដ្ឋ រឺ ដីដែលមានសារធាតុស៊ីលីកូអាលុមីន ដែលវាធើ្វអោយដីដុត ឆិ្អន រឹងមុំាល្អ។
- ផលិតផល ដីដុតៈ មនុស្ស
បានប្រើដីដុតក្នុងសំណង់រាប់សត្តវត្សមកហើយផលិតផលនៃដី ដុត គឺ អិដ្ឋ
និងក្បឿង។ អិដ្ឋត្រូវបានប្រើ ជាសសរ និងជញ្ចាំង រឺឯ ក្បឿង ប្រើ
សំរាប់ប្រក់ដំបូលអាគារ។
២ ផលិតផលដីដុត
- អិដ្ឋៈ មានច្រើនប្រភេទតាមតំរូវការ
នៃ សំណង់គឺភាពស្រាល ។
- អិដ្ឋតាន់ជា ផលិតផល ហាប់ណែនមានភាពធន់ខ្ពស់
ដូច្នេះគេយកវាប្រើសំរាប់ទ្រទ្រង់បន្ទុក រឺសំរាប់ការពារកំលាំង ទង្គិច ខាងក្រៅ
ប៉ុនវា មាន ភាពចំលងកំដៅ ធំជាង អិដ្ឋ ប្រហោង ។
- អិដ្ឋប្រហោង គឺជាផលិតផលដែលគេបង្កើត
ប្រព័ន្ធប្រហោង ស្របគ្នាខាងក្នុង អិដ្ឋ វាជា ប្រ ភេទ រូបធាតុដែល ទ្រទ្រង់បន្ទុក
មិនបានល្អ តែដោយសារ វា មានប្រហោង ដូច្នេះវាមានភាព ចំលងកំដៅខ្សោយ ។ អិដ្ឋប្រហោង
តែងធំជាង អិដ្ឋតាន់ ដូច្នេះពេលរៀបវាជាងជញ្ចាំង យើង ប្រើអិដ្ឋប្រហោង រហ័សជាង
អិដ្ឋតាន់។
- យើងអាចប្រើ
អិដ្ឋទាំងពីរនេះចូលគ្នាដើម្បីទទួលបាននូវគ្រឿងបង្គុំដែលមុំាហើយ អ៊ីសូឡង់
- ក្បឿង គឺជាគ្រឿងបំពាក់ដំបូលដែលផលិតពីដីដុត
យើងឃើញមានក្បឿងចង្អូរ ក្បឿងរាប និងក្បឿងក្បាច់។
- ក្បឿងចង្អូរ ជាប្រភេទក្បឿងដែលកោង ដូចជា
ទទឹងវាមានគន្កាក់សំរាប់ ចាប់ភ្ជាប់រវាង គ្នាវានិងជាមួយគ្រឿងដំបូល។
វាត្រូវបានគេប្រើប្រាស់សំរាប់ប្រកត្រង់ព្រំដំបូល។
- ក្បឿងរាប ជាប្រភេទក្បឿងរាប់ស្មើរតែមានកំពកនៅក្បាលដែលអាចអោយវា
ទាក់ជាប់និង គ្រោងដំបូល។កាលណាដំបូលមិនទេយើងគ្រាន់តែដាក់វាធ្កក់និង
គ្រោងដំបូលដោយកំពកជា ការស្រេច តែបើដំបូលនោះចោទខ្លាំយើងត្រូវប្រើលួស ចង់ជៀសវាង
ការធ្លាក់ដោយការបោក បករខ្យល់។ក្បឿងរាបមានក្បឿងស្រកានាគ និងក្បឿងស្រកាលិញ។
- ក្បឿងក្បាច់ វាក្រាសរឺទំហំធំ និង
មានរូបរាងតាម ក្បាច់ដែលផលិករ ផ្ដល់អោយ។វាមាន គន្លាក់ទាក់ ជាប់មុំាល្អ
អាចអោយវាទប់ជំរាបទឹកបាន ល្អជាងក្បឿងប្រភេទ ផ្សេងទៀត។ ក្បឿងវាមានទំហំធំដូច្នេះ
វារៀប រហ័ស ពេញជាងក្បឿងរាប សំរាប់ដំបូលផ្ទៃដូចគ្នា។
៣ ធាតុគីមី នៃ អិដ្ឋ
- សមាសធាតុ គីមីនៃរ៉ែនែដីអិដ្ឋ
ប្រែប្រួលទៅតាមប្រភេទដីដែលយកមកធើ្វវត្ថុធាតុដើម។ ធាតុបង្កចំបង គឺ ស៊ីលីស Sio2 និងអាលុយមីន Al2o ប៉ុន្តែក៏
មានធាតុបង្ក ផ្សងទៀតដែលអាច ជះ ឥទ្ធិពល យ៉ាងខ្លាំ ទៅលើលក្ខណៈរបស់ផលិតផលសំរេចដែរ គឺ
៖
+កាល់ស្យូមកាបូណាតៈ មានក្នុងដីអិដ្ឋកំបោ
+អុកស៊ីលោហៈ អ៊ីត្រូកស៊ីតអាល់កាលីៈ
គឺជាអ្នករំលាយពេលដុតកំដៅ។
៤ ការផលិត
- អិដ្ឋ
ត្រូវបានផលិតចេញពីដីដែកក្នុងនោះសមាមាត្ររវាង ដីអិដ្ឋនិងខ្សាច់ត្រូវបានលាយ
បញ្ចូលយ៉ាងល្អ។បើល្បាយនោះមានដីអិដ្ឋ ច្រើន នោះបញ្ចា ជាច្រើននិងកើតមាន ដូចជាភាព ទាញ
ភាពបែកស្រកានិងភាពងាយឋូចទ្រង់ទ្រាយនៅពេល ចំអិន។ប៉ុន្តែបើល្បាយខាប់នោះ
សំបូរខ្សាច់នោះផលិតករនិងមានការពិបាកចាក់ពុម្ពហើយអិដ្ឋងាយខូចនិងមិនធន់។អិដ្ឋផលិត
តាមតាមដំណាក់ធំៗ ដូចខាងក្រោមៈ
+ការរៀបចំ ប៉ាត់ដីអិដ្ឋ
ជាដំបូលយើងយកដីទៅជ្រលកទឹកបន្ទាប់កមកូរដោយម៉ាស៊ីន ។
ក្នុងពេលកូរ យើងត្រូវ រើស ក្រួសធំៗ រឺ
ធាតុណាក៏ដោយដែលរំខានដល់គុណភាពអិដ្ឋ។ក្នុងរយៈពែលកូរ យើងមិនគួត ប្រើទឹកច្រើនទេ។
+ការសូន
ការសូន គឺជា ដំណាក់កាលដែលយើងផ្ដល់រូបរាងឲ្យអិដ្ឋ។
បច្ចេកទេសដែលអនុវត្តគឺ ការចាក់រុញនិងការចាក់សង្កាត់។ ការរើដយកបច្ចេកទេសណាមួយដែលទាក់ទិននិងភាវរបស់
ដីបើដីនោះបិ ( ទន់ដូចភក ) យើងត្រូវបច្ចេកទេសចាក់រុញ ពោលគឺការបញ្ចូលកំលាំងដែល
រូញល្បាយដី ឲ្យឆ្លងកាត់ រន្ធដែលផ្ដល់ទំរង់ ផ្សេងៗ ផ្ដល់ផលិតផល ប៉ុន្តែល្បាយនោះ
ទន់ល្មម នោះប្រើពុម្ព សង្កាត់ដើម្បី បានទិដ្នភាពសំបក របស់អិដ្ឋល្អ។
+ការសំងួត
ការសំងួត
គឺជាដំណាក់ការដែលមានបំនងកាច់បន្ថយបរិមាណទឹកក្នុងល្បាយដី ព្រោះទឹកនេះរំខាន
ដល់ការដុតចំអិន។
+ការចំអិននិងប្រតិកម្ម
ដំណាក់ចុងក្រោយនៃខ្សែផលិតកម្ម គឺការចំអិន
អិដ្ឋត្រូវតែឆិ្អនមុននឹងយកទៅប្រើ ។ ក្នុងពេលដុត លក្ខណៈផ្សេងៗ
របស់ល្បាយដីប្រែប្រួល រូបភាពពី ទន់ និង ខ្សាយ ទៅ រឹង និង ធន់
និងធន់តាមរយៈប្រតិកម្ម គីមី រូប។
ប្រតិកម្មទាំងនោះកើតមានផ្សេងៗ ទៅតាមស៊ីតុណ្ហភាពៈ
+ចាប់ពីស៊ីតុណ្ហភាពៈ២០០oCដីអិដ្ឋ រឹងទឹករួចហើយចាប់ផ្ដើម បំបែកទៅជាស៊ីលីស និងអាលុយមិន។
SiO2
.Al2O3.2H2O
2SiO2 + Al2O3 + 2H2O
- ពី 200oC ទៅ 450oC រួចធាតុសរីង្គដែលមានក្នុងដីអិដ្ឋ
ចាប់បែកធាតុ
- នៅមុនឡើងស៊ីតុណ្ហភាព 600oC យើងនិងទទួលបាន ពីការសំងួតនៅមែតាកៅឡាំង (2Sio2Al203 )
- ពី 650 ទៅ 750 ថ្មកំបារបំបែកទៅជាកំបារតាមសមីការខាងក្រោម៖
CaCo3 CaO
+ CO2
- ក្រាប់កំបារ
មិនត្រូវធំពេកទេជៀសវាងបង្កការភ្ទាត់ដោយសារប្រតិកម្មជាមួយទឹកអាស្រ័យ
ដូចនេះហើយទើក
ដីអិដ្ឋកំបារ ចាំបាច់ត្រូវតែកិនអោយម៉ត់ល្អមុននិងចាក់ពុម្ព។
- កំបាររស់ចូលផ្សំជាមួយនិងធាតុផ្សេងទៀត
ដើម្បីក្លាយជា ស៊ីលីកាត អាលុយមីញូ និង កាល់ស្យូម ដែលមានពណ៍ ផ្កាឈូក រឺលឿង។
- រវាងស៊ីតុណ្ហភាព 850oC និង 900oC មេតាកៅឡាំង បំបែកជា
3( 2SiO2.Al2O3
2SiO3.3Al2O3 + 4SiO2
- រហូតដល់ ស៊ីតុណ្ហភាព 900oC រឺ 1050oC ធាតុរំលាយដែលមានក្នុងដី
ចូលទៅធ្វើឲ្យប្រតិ កម្ម ជាមួយដើម្បីបង្កើត គុណភាពមេកានិក និងរូប
។ដំណាក់កាលនោះវាធើ្វឲ្យអិដ្ឋហាប់ ណែននិងការប្រទាញថយចុះ។
៥ វាយតំលៃគុណភាពអិដ្ឋ
- អិដ្ឋមួយដុំអាចវាតំលៃថាល្អកាលណាវា
មានលក្ខណៈដូចតទៅៈ
+ជ្រួងស្រួច
មិន រិចរិល
+ពេលយើងទង្កិចរវាងអិដ្ឋគ្នា
យើងនិងលឺសំលេងស្រួយ
+មានគ្រាប់ម៉ត់ហើយហាប់
+ពេលយើងវាយបំបែកយើងសង្កេតឃើញភាពស្មើរសាច់លើមុខកាត់
+គ្មានការហំធាតុដែលមានប្រតិកម្មជាមួយបរិយាកាសដែលនិងធ្វើអោយមានការប្រេះ
បែក
+ មិនមានធាតុកំបារដែលនិង
រីកមាឌពេលត្រូវនិងសន្សើម
- កំនត់សំគាល់ៈ អិដ្ឋដែលឆ្អិនជ្រុលមិនអាចប្រើបានត្បិតវាមានភាពធន់ខ្ពស់តែវាមិនបិទ
ជាប់ ជួយបានអរ ទេ។ប៉ុន្តែអិដ្ឋដែល ឆៅក៏មិនល្អដែរដោយវាមានភាពធន់ខ្សោយនិងងាយពុកផុយ
រូបភាព
No comments:
Post a Comment